Connect with us

កីឡា

ឱកាសសម្រាប់​ ​បង​ប្អូន ចូល​រួម​ក្នុង​ ព្រឹត្តិការណ៍​កីឡា​​វាយកូនហ្គោល​អន្តរជាតិ​ធំបំផុត​នៅ​កម្ពុជា លើ​ទី​លាន​ស្តង់ដាដ៏ប្រណីត​ មក​ដល់

បានផុស

នៅ

សប្តាហ៍​ទី​៣ នៃ​ខែ​វិច្ឆិកា ខាង​មុនេះ នឹង​មាន​​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយកូន​ហ្គោល​អន្តរជាតិ​ធំ​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជាគឺ «ជើង​ឯក​វឌ្ឍនៈឡេជិន​» នៅ​ទី​លាន​ វឌ្ឍនៈ ហ្គោល រីហ្សត ជា​ទី​លាន​វាយកូន​បាល់​ស្តង់​ដា​អន្តរជាតិ​ស្តង់ដា​បំផុត​ស្ថិត​​នៅ​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជ​ធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បង​ប្អូន​ប្រហែល​ជា​គិត​​​​ថា ព្រឹត្តិការណ៍​អន្តរជាតិ​ប្រជុំ​ដោយ​កីឡាករ​ឆ្នើម​ៗមក​ពីទូទាំង​​ពិភព​លោក​នៅ​ទី​តាំងដ៏​ទំនើប​បែប​នេះ​គឺ​​​ពិបាក​​ចូល​​រួម​ទស្សនា​ណាស់​មើល​ទៅ ប៉ុន្តែ​តាម​ពិត​ទៅ​មិន​ដូច​អ្វី​ដែល​​បង​ប្អូន​គិត​នោះ​ទេ។ ជើង​ឯក​វឌ្ឍនៈ​ឡេជិន ​​រៀប​ចំ​ឡើង​ដើម្បីផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅ​កាន់​ពិភព​លោក​ឲ្យ​បាន​ស្គាល់​ពី​កម្ពុជា​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ៗ​​ទូទាំង​ពិភព​លោក​ និង​​ផ្តល់​ឱកាស​ឲ្យ​ប្រជា​ពលរដ្ឋ​ទូទៅ​​ទទួល​បាន​ការ​កម្សាន្តពិសេស​ប្លែក​មិន​ធ្លាប់​មាន។

នៅ​លើផ្ទៃ​ដី​រាប់​រយ​ហិចតា រុក្ខជាតិ និង​បរិយាកាស​ស្រស់​ថ្លា​ធម្មជាតិ​សុទ្ធសាធ​នា​​ជាយ​ក្រុង​ភ្នំពេញ បងប្អូន​អាច​ចូល​ទស្សនា​បាន​បាន​តាម​រយៈ​ការ​ទិញ​សំបុត្រ​តម្លៃ ១៥​ដុល្លារ​ម្នាក់​សម្រាប់ ១​ថ្ងៃ ឬ ​៥០​ដុល្លារ​​​​មួយ​គ្រួសារ ដែល​មានស​មាជិក ៤​នាក់ (កូន​អាយុ​ក្រោម ១៥​ឆ្នាំ) ​សម្រាប់​ ១​ថ្ងៃ បង​ប្អូន​នឹង​ទទួល​ការ​កម្សាន្តពិសេស​ប្លែក​ជា​ច្រើន។

បង​ប្អូន​​នឹង​បានទស្សនា​ការប្រកួត​កីឡា​វាយហ្គោល​ដែល​មាន​​កីឡាករ​ឆ្នើម​ៗ​កម្រិត​ពិភព​លោក​ជា​ច្រើន​នាក់​ ហើយ​ពួក​គាត់​ជា​ម្ចាស់​ជើងឯក​ព្រឹត្តិការណ៍​ធំ​លំដាប់​ពិភព​លោកដូច​ជា U.S Open, ជើង​ឯក​ទ្វីប​អឺរ៉ុប និង​ជើងឯក​ទ្វីបអាស៊ី​ជា​ដើម។ នេះ​ជា​រឿង​កម្រ​ដែល​បង​ប្អូន​បាន​ឃើញ​ពួក​គាត់​ផ្ទាល់​ភ្នែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែ​ម្តង។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​មាន​ស្តង់លក្ខណៈភូមិ​កីឡា»​​ជា​ច្រើន​សម្រាប់​​ការ​ស្នាក់នៅ​ និង​លេង​​កម្សាន្ត ដោយ​ទទួល​បាន​អាហារ​ ភេសជ្ជៈ និង​មាន​ការ​សម្តែង​សិស្បៈ​វប្បធម៌ផ្សេង​ៗ ​ព្រម​ទាំង​លេងហ្គេម​កម្សាន្ត​ ដែល​មាន​រង្វាន់​ជា​ច្រើន​សម្រាប់​មនុស្ស​គ្រប់​វ័យ​។

បន្ថែម​លើ​នេះ ​បង​ប្អូន​នឹង​បាន​ឃើញ ក៏​ដូច​ជា​កម្សាន្ត​ជា​មួយ វឌ្ឍនៈ ហ្គោល រីហ្សត ដែល​មាន​ទេសភាព​ស្រស់​ស្អាត។ ទីលាន​នេះ​ត្រូវ​បាន​រចនា​ដោយ​ម្ចាស់​ជើងឯក ៦ សម័យកាល លោក ស៊ឺ និច ហ្វាល់ដូ។ តារាង​នៅ​ផ្នែក​​ខាងកើត មាន​លក្ខណៈ​ប្លែក​ពី​គេ​ដោយ​បញ្ចូល​គ្នា​នូវ​ការ​រចនា​លំដាប់​ពិភពលោក​ជាមួយ​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ ដោយ​មាន​ការ​ចម្លង​រូប​សំណង់​ប្រវត្តិសាស្ត្រ​ខ្មែរ​ដ៏​ល្បីល្បាញ​ដូចជា ប្រាសាទ​អង្គរវត្ត ប្រាសាទ​បាយ័ន និង​ប្រាសាទ​ព្រះវិហារ។

សូម​បញ្ជាក់​ថា ការ​ប្រកួត​ជើង​ឯកវឌ្ឍនៈឡេជិន​ ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់ ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ មាន​កាល​បរិច្ឆេទ​ដូច​ខាង​ក្រោម៖

  • ថ្ងៃចន្ទ អង្គារ៍ ពុធ៖ ការ​អញ្ជើញ​មក​ដល់ និង​ការ​ហ្វឹក​ហាត់​របស់​កីឡាករ
  • ថ្ងៃ​ព្រហស្បតិ៍៖ ការ​ប្រកួត​ប្រូ-អែម ផ្លូវ​ការ​រវាង​ភ្ញៀវ​ និង​កីឡាករ​អាជីព (សម្រាប់​អ្នក​លេង​ទូទៅ​ជា​មួយ​កីឡាករ​អាជីព)
  • ថ្ងៃ​សុក្រ៖ ការ​ប្រកួត​ជុំ​ទី១ (សម្រាប់​តែ​កីឡាករ​អាជីព)
  • ថ្ងៃ​សៅរ៍៖ ការ​ប្រកួត​ជុំ​ទី​២ (សម្រាប់​តែ​កីឡាករ​អាជីព)
  • ថ្ងៃអាទិត្យ៖ ការ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ (សម្រាប់​តែ​កីឡាករ​អាជីព) ​

ឥស្សរជន​កីឡា​វាយ​កូន​ហ្គោល​ល្បីៗ រួម​មាន​អតីត​ប្រធាន​ក្រុម រ៉ាយឌឺ ខាប់ ជើងឯកធំៗ  និង​តារា​កីឡា​អន្តរជាតិមាន​ដូច​ជា លោក Michael Campbell ជាម្ចាស់​ជើង​ឯក U.S Open ឆ្នាំ ២០០៥, លោក David Fichard ជា​ម្ចាស់​ជើង​ឯកទ្វីប​អឺរ៉ុប European Tour ៥សម័យ​កាល និង​វីរបុរស​ឆ្នើម​ៗ​ជា​ច្រើន​ទៀតដូច​បង​ប្អូន​ឃើញ​រូប​ភាព​ខាង​ក្រោម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម