Connect with us

កីឡា

សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ សល់​រយៈពេល​ ៣ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​នឹង​មក​ដល់​

បានផុស

នៅ

សហព័ន្ធ​ខ្មែរ​កីឡាហែល​ទឹក​ នឹង​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ​ផ្នែក​ហែលទឹក​ និង​ហែលទឹក​ពាក់​ជើងទា​ប្រចាំ​ឆ្នាំ​២០២៥​ ចាប់​ពី​ថ្ងៃ​ទី៦​ ដល់​ ៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពលើផេកសហព័ន្ធ

នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​សហព័ន្ធ​នៅ​មុន​នេះ​គឺ​បាន​បញ្ជាក់​ដល់​កីឡាករ​ កីឡា​ការិនី​ ថា​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០២៥​ នេះ​នៅ​សល់​រយៈពេល​ ៣ថ្ងៃ​ទៀត​ប៉ុណ្ណោះ។​ ដូច្នេះ​កីឡាករ​ កីឡាការិនី​ ភាគី​ពាក់ព័ន្ធ​សូម​ត្រៀម​ខ្លួន​ និងរៀបចំ​​សម្ភារ​ប្រកួត​ផ្សេងៗ​ឲ្យ​បាន​រួចរាល់​ព្រោះ​ជិត​ដល់​ថ្ងៃ​ប្រកួត​ហើយ។​

នេះ​ជា​លក្ខខណ្ឌ​​នៃ​ការ​ដាក់​ពាក្យ​ចូលរួម​ការ​ប្រកួត៖

សម្រាប់ប្រភេទកីឡាហែលទឹកកម្រិតអាយុដែលអាចចូលរួមប្រកួតបានគឺមាន ៖

១. ផ្នែកបុរស កីឡាករ ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ

២. ផ្នែកនារី កីឡាការិនី ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ

សម្រាប់ប្រភេទកីឡា FIN Swimming កម្រិតអាយុ ដែលអាចចូលរួមប្រកួតបានគឺមាន ៖

១. ផ្នែកបុរស កីឡាករ ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ

២. ផ្នែកនារី កីឡាការិនី ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ

សម្រាប់ការទទួលពាក្យចូលរួមគឺនៅទីស្នាក់ការសហព័ន្ធខ្មែរកីឡាហែលទឹក (អគារខាងជើងអាងហែលទឹក បរិវេណនៃពហុកីឡដ្ឋានជាតិ) សង្កាត់ វាលវង់ ខណ្ឌ ៧មករា រាធានីភ្នំពេញ។ ឈប់ទទួលពាក្យត្រឹមថ្ងៃ៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទី។

***សូមភ្ជាប់មកជាមួយនូវ***

១. ពាក្យស្នើសុំចូលរួមប្រកួត ចំនួន ០២ច្បាប់

២. រចនាសម្ព័ន្ធប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចំនួន ០២ច្បាប់

៣. បញ្ជីចុះឈ្មោះកីឡាករ កីឡាការិនីចូលរួមប្រកួត ចំនួន ០២ច្បាប់

៤. រូបថត (ថ្មី) ប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ទំហំ ៤cm x ៦cm ម្នាក់ៗ ចំនួន ០១សន្លឹក

៥. កីឡាករ កីឡាការិនីម្នាក់ៗ មានសិទ្ធិអាចប្រកួតបានចំនួន ០៣ វិញ្ញាសា(វិញ្ញាសាឯកត្តជន)

ប្រសិន​បើ​កីឡាករ កីឡាការិនី​ និង​អ្នក​ស្នេហាវិស័យ​កីឡា​ចង់​ដឹង​ព័ត៌មាន​លម្អិតសូមអញ្ជើញទាក់ទងនៅស្នាក់ការសហព័ន្ធខ្មែរកីឡាហែលទឹកផ្ទាល់ ឬតាមទូរស័ព្ទលេខ ៖ ០១២ ៩៦៣ ៧៦៦ -០១០ ៩៦៣ ៧៦៦, Email : [email protected], Facebook page : សហព័ន្ធខ្មែរកីឡាហែលទឹក៕​ (ប្រភពសហព័ន្ធ)

រូបភាពលើផេកសហព័ន្ធ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម