កីឡា
ទស្សនៈ ៦ ចំណុចរបស់លោក វ៉ាត់ ចំរើន ចំពោះការចូលរួមប្រកួតកីឡាស៊ីហ្គេម នៅថៃ
កម្ពុជា នឹងបញ្ជូនប្រតិភូ និងអត្តពលិកលើ ២១ ប្រភេទកីឡាទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាខែធ្នូ ឆ្នាំ ២០២៥ នៅប្រទេសថៃ ស្របពេលវិបត្តិព្រំដែនរវាងប្រទេសទាំងមិនទាន់ធូរស្រាល។

កីឡាមានគោលការណ៍ផ្សេងដែលមិនពាក់ព័ន្ធនឹងនយោបាយ ដូចជា ប្រកាន់ភ្ជាប់យុត្តិធម៌ សាមគ្គីភាព រួបរួមគ្នា ការយោគយល់ និងសុខសន្តិភាពរវាងប្រទេសជាជន ប្រទេស អន្តរតំបន់ ទ្វីប និងពិភពលោក។

ស្របពេលការសម្រេចចិត្តបញ្ជូនប្រតិភូកីឡាទៅចូលរួមប្រកួតបែបនេះ ក៏មានមហាជនជាច្រើនមិនគាំទ្រឡើយដោយបារម្ភពីសុវត្ថិភាព និងមិនជឿទុកចិត្តលើប្រទេសថៃ។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្ហាញទស្សនៈផ្ទាល់ខ្លួនចំនួន ៦ ចំណុចចំពោះការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ។

- ការចូលរួមប្រកួត SEA Games លើកនេះ គឺកម្ពុជាចូលរួមប្រកួតក្នុងនាមជាសមាជិក និងគ្រួសារសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ចលនាអូឡាំពិកតំបន់។ ចលនាអូឡាំពិកប្រទេសជាសមាជិកត្រូវមានកាតព្វកិច្ចចូលរួមប្រកួតពហុកីឡាតាមការកំណត់។
- គោលការណ៍គ្រឹះអូឡាំពិកអន្តរជាតិ គឺប្រឆាំងនឹងការរើសអើងគ្រប់ទម្រង់ ក្នុងវិស័យកីឡា និងជៀសវាងពីសម្ពាធនយោបាយ សាសនា ជាតិសាសន៍ និង និន្នាការសង្គមឡើយ។ ប្រកាន់យកស្មារតីសាមគ្គីភាព មិត្តភាព និងយោគយល់គ្នា ដើម្បីកសាងពិភពលោកមួយល្អប្រសើរ។
- ព្រឹត្តិការណ៍កីឡា SEA games ជាបុព្វសិទ្ធិរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ទាំង១១ ប្រទេស គ្រប់គ្រងដឹកនាំ។ រីឯម្ចាស់ផ្ទះជាអ្នក រៀបចំតាមសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាសហព័ន្ធកីឡា អាស៊ីអាគ្នេយ៍ ទាំង ១១ ប្រទេស ។
- ជ័យលាភីមេដាយដែលប្រទេសទាំងអស់ប្រកួតប្រជែងដណ្តើមគ្នាជាមេដាយសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ពោលគឺ មិនមែនមេដាយរបស់ម្ចាស់ផ្ទះឡើយ។
- បើមិនចូលរួម យើងនឹងត្រូវបន្ទោសថា មិនគោរពធម្មនុញ្ញអូឡាំពិក និងធម្មនុញ្ញសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ។
- បើ យើងចូលរួមដោយយកហេតុផលផ្សេងៗខុសពីគោលការណ៍ច្បាប់កីឡាជាសកលខាងលើ ក៏ត្រូវអន្តរជាតិថ្កោលទោស ឬដាក់ពិន័យ។ តែជនរួមជាតិយើង មួយចំនួនមិនគាំទ្រ និងមិនពេញចិត្តឲ្យចូលរួមដោយអស់ទំនុកចិត្ត បារម្ភពីសុវត្ថិភាពក៏ត្រឹមត្រូវដែរ។
ឧទាហរណ៍ថា ក្នុងស្ថានភាព បច្ចុប្បន្នដែលកម្ពុជាត្រូវការសន្តិភាព បើមានកិច្ចប្រជុំទ្វេភាគីក្នុងប្រទេសថៃ លើទឹកដីថៃ រវាងកម្ពុជា និងថៃ តើយើងទៅចូលរួមឬឥត ? ប្រសិនបើមានប្រជុំ ASEAN លើដីថៃមានការអញ្ជើញត្រឹមត្រូវ យើងចូលរួមឬឥត? ថ្មីៗនេះប្រឡងបវកញ្ញានៅថៃ ការប្រកួតកីឡាជនពិការរទេះនារីនៅថៃ ក៏យើងបានចូលរួមដោយសុវត្ថិភាពមកវិញដែរ។ ប៉ុន្មានឆ្នាំមុនការប្រកួតកីឡាអូឡាំពិករដូវរងារនៅកូរ៉េខាងត្បូង ប្រតិភូកូរ៉េខាងជើងបានចូលរួម ទោះបីបងប្អូនកូរ៉េទាំងពីរជាសត្រូវដ៏សាហាវនឹងគ្នាក៏ដោយ។

តើអាចទេដែលយើងយកកីឡាជាសារកាទូត ឬជាសមរភូមិកាទូតមួយទៀតបង្ហាញថា កម្ពុជាចង់បានសន្តិភាព គោរពជានិច្ចគោលការណ៍ច្បាប់កីឡាអន្តរជាតិ ច្បាប់កីឡាតំបន់ និងមានសេចក្តីក្លាហ៊ាន ថ្លៃថ្នូរ មិនចុះញមចំពោះអគតិទាំងឡាយ និងសភាវអាក្រក់ទាំងអស់ឡើយ។
នេះជាទស្សនៈផ្ទាល់ខ្លួនរបស់លោក វ៉ាត់ ចំរើន ដែល មិនឆ្លុះបញ្ចាំងជាទស្សនរួមរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងបងប្អូនជនរួមជាតិឡើយ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


