Connect with us

កីឡា

នេះ​មូល​ហេតុ​កីឡា​ខ្លះ​ដក​ខ្លួន កីឡា​ខ្លះ​នៅ​បន្ត​បញ្ជូន​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម នៅ​ថៃ

បានផុស

នៅ

ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ប្រកាស​ពី​ការ​ដក​កីឡា​​មួយ​ចំនួន​ចេញ​ពី​ការ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ នា​ខែធ្នូ ឆ្នាំ ២០២៥ នៅ​ប្រទេស​ថៃ។

នៅ​ក្នុង​លិខិត​ដែល កម្ពុជា​ បាន​ដាក់​ជា​ផ្លូវ​ការ​ទៅ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ របស់​ប្រទេស​​ថៃ បាន​ង្ហាញ​ពី​កីឡា​ចំនួន ៨ ប្រភេទ​ត្រូវ​បាន​ដក​ចេញ និង​នៅ​សល់​កីឡា​ចំនួន ១៣​ ប្រភេទ​ត្រូវ​បន្ត​ទៅ​ចូល​រួម​ប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡា​ដែល​ត្រូវ​បន្ត​បញ្ជូន​ទៅ​ប្រកួត​មាន​កីឡា ហែលទឹក អត្តពលកម្ម គុនដាវ កាយ​សម្ព័ន ជឺជី​តស៊ូ ​ឃីកបុកស៊ីង តេក្វាន់ដូ ជិះ​សេះ ​ម៉ូតូ​ទឹក ត្រីយ៉ាត្លុង បាល់​ទាត់​លើ​តុ បាល់ទះ និង កីឡា​អេឡិចត្រូនិក។

ចំពោះ​កីឡា​ដែល​ត្រូវ​ដក​ខ្លួន​ចំនួន ៨ ប្រភេទ​គឺ បាល់ទាត់​ទាំង​បុរស និង​នារី យូដូ ការ៉ាតេ បញ្ចស៊ីឡាត់​ ប៉េតង់ ចំបាប់ វូស៊ូ និង សីដក់។

មូល​ហេតុ​ដែល​នាំ​ឲ្យ​សម្រេច​ដក​កីឡា​ចំនួន ៨ ប្រភេទ​ចេញ​គឺ ដោយសារ​​គិតគូ​ពីសុវត្ថិភាព​របស់​កីឡាករ កីឡាការិនី និង​ប្រតិភូ ជាអាទិភាពចម្បងបំផុត។ កីឡា​ទាំង​នេះ​ភាគ​ច្រើន​ប្រកួត​នៅ​ខេត្ត​សុង​ក្លា​ ​ដែល​​ជា​តំបន់​រង​គ្រោះដោយ​​ទឹក​ជំនន់ ដូច្នេះ​ហេដ្ឋារចនា​សម្ព័ន្ធ​រង​ការ​ខូត​ខាត​ដែល​​អាច​ធ្វើ​ឲ្យ​បញ្ហា​ប្រឈម​នឹង​គ្រោះ​ថ្នាក់​កាន់​តែ​ខ្ពស់។

ម្យ៉ាង​វិញ​ទៀត​ កីឡា​មួយ​ចំនួន​ដែល​មាន​អ្នក​គាំទ្រ​ងុបងល់ ​ដែល​​អាច​ធ្វើ​ឲ្យ​​អ្នក​ជ្រុល​និយម​​ងាយ​ឈាន​ទៅ​រក​ការ​បង្ក​បញ្ហា​។ ជា​ពិសេស​កីឡា​ទាំង​ឡាយ​ណា​ដែល​មានឈ្មោះ​ប្រកួត​ប្រជែង​​នៅ​លើ​ទី​លាន​ប៉ះ​ទង្គិច​គ្នា​​ខ្លាំង​ក៏​ត្រូវ​បាន​ដក​ចេញ​ដែរ។​

ដោយ​ឡែក កីឡា​មួយ​ចំនួន​ដែល​បន្ត​បញ្ជូន​ទៅ​ចូល​រួម​ប្រកួត​គឺ​ជា​ប្រភេទ​កីឡា​ដែល​ប្រកួត​នៅទី​ក្រុង​ក្រុង​បាងកក​ដែលមាន​ហេដ្ឋារចនា​សម្ព័ន្ធ និង​ទី​តាំង​ច្បាស់​លាស់​ក្នុង​ការ​ធ្វើ​ដំណើរ ស្នាក់ ដែល​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​ពី​សុវត្ថិភាព។

បន្ទាប់​ពី​ប្រកាស​ដក​កីឡា​ចំនួន ៨ ប្រភេទ​ចេញ ដូច្នេះ​នៅ​សល់​ ១៣ ប្រភេទ​កីឡា​​ដែល​ស្មើ​នឹង​ កីឡាករ កីឡាការិនី និង​ប្រតិភូ​ចំនួន ១៥០​នាក់​ប៉ុណ្ណោះ​ទៅ​ចូល​រួម​ប្រកួត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម