Connect with us

កីឡា

ខឹង​អត់​បង់​លុយ​ឲ្យ អ្នក​ម៉ៅ​ការ​ភ្លើង​ LED ស៊ីហ្គេម ខេត្តឈុនបុរី បង្ហោះ​សារព្រមាន​តាម Facebook

បានផុស

នៅ

អ្នក​ទទួល​បន្ទុក​រៀបចំ​ភ្លើង LED នៅ​ខេត្តឈុនបុរី សម្រាប់ការ​ប្រកួត​កីឡា​ស៊ីហ្គេ លើក​ទី៣៣ របស់​ប្រទេស​ថៃ​ បាន​សម្រេច​ផ្អាក​​​ការ​ងារ និង​បង្ហោះ​សារ​ព្រមាន​តាម Facebook ​ដោយសារ​​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​​មិន​បាន​បង់​​លុយ​ឲ្យ​ពួក​គេ​តាម​ការ​ព្រម​ព្រៀង។

ទំព័រ​ហ្វែសប៊ុកឈ្មោះ Love Led ដែល​ត្រូវ​បាន​គេ​ជឿ​ជា​អ្នក​ម៉ៅការ​ទទួល​បន្ទុក​​រៀបចំ​ភ្លើង​​ផ្ទាំង​ LED សម្រាប់​ទី​តាំង​ប្រកួត​កីឡា​ស៊ីហ្គេម នៅ​ខេត្ត​ឈុនបុរី បាន​បង្ហោះ​សារ​ថា ប្រសិន​បើ​មិន​បង់​ប្រាក់​​​ឲ្យ​គិត​ត្រឹម​ម៉ោង​៤​រសៀល​ថ្ងៃ​នេះ (ថ្ងៃ​ទី​៤ ខែធ្នូ) បើ​មិន​ដូច្នេះ​ទេ អ្វី​ៗ​នឹង​ចាត់​ទុក​ជា​មោឃៈ។ នេះ​គ្រាន់​តែ​ជា​សារ​​ជូន​ដំណឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្តិច​ក្រោយ​មក បន្ទាប់​ពី​ផុស​ខ្លឹមសារ​ជូន​ដំណឹង​ខាង​លើ ផេក​ដដែល​បាន​ចេញ​វីដេអូ​ពន្យល់​​ថា ៖«នេះ​ជា​កិច្ច​ព្រម​ព្រៀង​ផ្ទាល់​មាត់​សម្រាប់​ការងារ ហើយ​ប្រាក់​កក់​​ត្រូវ​បង់​នៅ​ថ្ងៃ​ចន្ទ ទី​១ ខែ​ធ្នូ ឆ្នាំ ២០២៥ ប៉ុន្តែ​​​​បាន​ពន្យារ​ពេល។ យើង​មិន​ច្បាស់ ដូច្នេះ​ហើយ​​យើង​បានយល់​ព្រម​​គ្នា​នៅ​ថ្ងៃ​នេះ (ទី​៤ ខែ​ធ្នូ ឆ្នាំ ២០២៥) លុយ​កក់​ត្រូវ​​ទូទាត់»។

ផេក​ដដែល​បាន​បន្ត​ថា ៖«នៅ​ថ្ងៃ​ចន្ទ ការងារ​មួយ​ចំនួន​​ចាប់​ផ្តើម​ធ្វើ​ឡើង​វិញ​ ប៉ុន្តែ​ការងារ​ខ្លះ​នៅ​រក្សា​ដដែល ពី​ព្រោះ​យើង​​យើង​បារម្ភ​ថា ក្រុម​ការងារ​មិន​មាន​ពេល​រក​ការងារ​ផ្សេង។ យើង​សង្ឃឹម​ថ្ងៃនេះ ថ្ងៃ​ទី​៤ ខែ​ធ្នូ ប៉ុន្តែ​​ភាព​មិន​ប្រាកដប្រជា​នៅ​តែ​ដដែល។ ដូច្នេះ​យើង​បាន​សម្រេច​ផុស​នេះ​ដើម្បី​ជា​ភស្តុតាង​ពិត​ប្រាកដគឺ ប្រសិន​បើ​លុយ​មិន​ចូល​ត្រឹម​ម៉ោង​៤​រសៀល​នេះ​ អ្វី​ៗ​ចាត់​ទុក​ជា​មោឃៈ ហើយ​អស់​លោក​អាច​ជួល​អ្នក​ផ្សេង​បាន។ បន្ទាប់​មក ខ្ញុំ​នឹង​រក​ការងារ​ផ្សេង​ជំនួស​វិញ»។

ប្រភព​ដដែល​បាន​បន្ត​រៀប​រាប់​ថា ៖«ការងារ​កីឡា​ស៊ីហ្គេម​ធំ​ណាស់ ប៉ុន្តែ​​ដំណើរការ​ជួល និងទូទាត់​ប្រាក់​មិន​ច្បាស់​លាស់​សោះ។ ខ្ញុំ​មិន​ត្រឹម​តែ​បារម្ភ​ពី​ខ្លួន​​ឯង​នោះ​ទេ ប៉ុន្តែ​​ក្រុម​ការងារ​​ និង​សម្ភារ​ពាក់​ព័ន្ធ​ផ្សេង​ៗ​ទៀត ហើយ​យើង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ពួក​គេ។ ទោះ​ជា​យ៉ាង​ណា យើង​គោរពចំពោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត។ យើងមាន​កិច្ច​ព្រម​ព្រៀង តែ​​ប្រហែល​ជា​ត្រូវ​បាន​បំពាន​ហើយ»។

អ្នក​ផុស​បាន​បញ្ជាក់​ថា ការងារ​របស់​ពួក​គាត់​តែ​ក្នុង​ខេត្ត​ឈុនបុរី​មួយ​ប៉ុណ្ណោះ មិន​មាន​នៅ​កន្លែង​ផ្សេង​ទៀត​ទេ។

ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ គ្រោង​បើក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ ២០២៥ ប៉ុន្តែ​មាន​បញ្ហា​ជា​ច្រើន​បាន​កើត​មាន​ឡើង ហើយ​កំពុង​ទទួល​រង​ការ​រិះ​គន់​ទាំង​ប្រជា​ជន​ថៃ​ខ្លួន​ឯង និង​បណ្តា​ប្រទេស​ផ្សេង​ៗ។ ប្រជា​ជន​ថៃ​ជា​ច្រើន​ស្ទើរ​តែ​មិន​ដឹង​ថា មាន​កីឡា​ស៊ីហ្គេម​ នៅ​ប្រទេស​របស់​ខ្លួន ហើយ​កាល​វិភាគ​ប្រកួត កីឡា​​ណា​ប្រកួត​នៅ​កន្លែង​ណា និង​ពេល​វេលា​យ៉ាង​ណា ពួក​គាត់​មិន​ដឹង៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម