Connect with us

កីឡា

ចូល​ជើង​ទី​២ ក្រុម​ខ្លាំង​ៗ​សុទ្ធ​តែ​ពង្រឹង​ខ្លួន​ដើម្បី​ប្រជែង​ជើង​​ឯក​លីគ​កំពូល​កម្ពុជា

បានផុស

នៅ

ការ​ប្រកួត​លីគ​បាល់ទាត់​កំពូល​កម្ពុជា រដូវ​កាល ២០២៥-២៦ បាន​ឈាន​ចូល​ជើង​ទី​២ហើយ ដោយ​ក្រុម​នីមួយ​ៗ​សុទ្ធ​តែ​បាន​ពង្រឹង​សមត្ថភាព​​បន្ថែម​​គួរ​ឲ្យ​កត់​សំគាល់​ដើម្បី​ប្រជែង​ជើង​​ឯក។

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លង​កាត់​​ការ​ប្រកួត​ជើង​ទី១ ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្វើ​បាន​ល្អ​ជាង​គេ​ដោយ​បន្ត​ឈរ​លើ​កំពូល​តារាង តាម​រយៈ​ការ​​ឈ្នះ​ ១១ ប្រកួត និង​ចាញ់ ១ ប្រកួត រក​បាន ៣៣​ ពិន្ទុ។ ចំណែក​ ភ្នំពេញ​ក្រោន ជា​ក្រុម​តែ​មួយ​គត់​​មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ បន្ទាប់​ពី​ឈ្នះ ៨ ប្រកួត និង​ស្មើ ៣ ប្រកួត រក​បាន ២៧ ពិន្ទុ កំពុង​ឈរ​លេខ ២ ក្នុង​តារាង តាម​ពី​ក្រោយ ព្រះ​ខ័ន​រាជ​ស្វាយរៀង ៦ ពិន្ទុ ប៉ុន្តែ​នៅ​សល់​១​ប្រកួតក្នុង​ដៃ។

ក្រុម​ភ្នំពេញក្រោន

ព្រះខ័ន​រាជ​ស្វាយរៀង បាន​បញ្ចេញ​កីឡាករជម្រើស​ជាតិ​ឡាវ Bounphachan Bounkong ដោយ​ដាក់ជំនួស​​កីឡាករ​​ម៉ារ៉ុក Faris Hammouti ដើម្បី​ពង្រឹង​តំបន់​ការពារ។ វិធី​​នេះ​កាន់​តែ​ចំណេញ​ដោយ​សារ​កីឡាករ​ម៉ារ៉ុក​មាន​កម្ពស់​ខ្ពស់​​ជួយ​ច្រើន​នៅ​តំបន់​ការពារ និង​ការ​លេង​បាល់​លើ ខណៈ​កីឡាករ​ឡាវ​​មិនសូវ​បាន​​​ជួយ​ច្រើន​​នៅ​តំបន់​ការពារ ឬ​បាល់​លើ​ឡើយ។

ក្រុម​បឹងកេត

កីឡាករ​បរទេស ៦ នាក់​បច្ចុប្បន្ន​របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ទំនង​ជា​គ្រប់​គ្រាន់​សម្រាប់​ការ​ប្រជែង​ជើង​ឯក​ក្នុង​ស្រុក ប៉ុន្តែ​ដើម្បី​ប្រជែង​ពាន​អន្តរជាតិ​ក្លិប​មួយ​​នេះ​ទំនង​ជា​បន្ថែម​លើ​កីឡាករ​បរទេស​ទៀត។

ក្រុម​វិសាខា

ងាក​ទៅ​មើល​គ្រូ​ប្រជែង​ធំ​ក្នុង​លីគ​គឺ ភ្នំពេញ​ក្រោន ​បាន​បង្កើន​សមត្ថភាព​នៅ​តំបន់​ប្រយុទ្ធ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត តាម​រយៈ​ការនាំ​​យក​​អតីត​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ខ្មែរ​របស់​ខ្លួន​ Andres Neito មក​វិញ​ បន្ទាប់​ពី​បាន​ចាក​ចេញ​ទៅ​លីគ​កំពូល​ឥណ្ឌូណេស៊ី​កាល​ពី​ដើម​រដូវ​កាល។ ភ្នំពេញ​ក្រោន ត្រូវ​បាន​គេ​មើល​ឃើញ​​ពី​ភាព​រឹង​មាំ​នៅ​តំបន់​ការពារ​ដោយកីឡាករ​បរទេស​​​មាន​មាឌ​ធំ​ខ្ពស់ និង​បទ​ពិសោធ​ច្រើន ដូច្នេះ​ហើយ​​ទើប​បាន​ជា​ពួក​គេ​មិន​ទាន់​ចាញ់​សោះ។

ក្រុម​អង្គរថាយហ្គឺរ

បឹងកេត និង វិសាខា ត្រូវ​បាន​មើល​ឃើញ​ពី​ការ​ពង្រឹង​ខ្លួន​​ខ្លាំង​ជាង​ក្រុម​ផ្សេង​ៗ​ទៀត បន្ទាប់​ពី​លទ្ធផល​មិន​គាប់​ប្រសើរ​​នៅ​ជើង​ទី​១។ បឹងកេត បានបញ្ចេញ​កីឡាករ Louis Willy ឲ្យ​​គិរីវង់សុខសែន​ជ័យ ខ្ចី​ជើង​ ប៉ុន្តែ​បាន​បន្ថែម​សមាជិក​បរទេស​ថ្មី​ ២ ​រូប​គឺខ្សែ​ប្រយុទ្ធ​អូស្ត្រាលី Cyrus Dehmie និងខ្សែ​ប្រយុទ្ធ​នូវែលសេឡង់ Myer Bevan ហើយ​ក៏​បាន​ខ្ចី​ជើង​កីឡាករ ​សេត រ៉ស៊ីប ​ ពី​ព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​ធ្វើ​ឲ្យ​ពួក​គេ​​រឹត​តែ​រឹង​មាំ។

ក្រុមអឹមអូអាយ កំពង់ដេវ៉ា

វិសាខា បាន​បញ្ចេញ​កីឡាករ​ទើប​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ Mirzaev Alisher ទៅ​ឲ្យ​ អឹមអូអាយ កំពង់ដេវ៉ា ខ្ចី​ជើង​ ដោយសារ​ពួក​គេ​មាន​កីឡាករ​បរទេស​ញ្ជាតិ​ខ្មែរ​គឺ កាន់ ម៉ូ ម្នាក់​ហើយ។ ជា​មួយ​គ្នានេះ ពួក​គេ​បាន​បញ្ចេញ​កីឡាករ​ខ្មែរ​មួយ​ចំនួន​ទៀត​ទៅ​ឲ្យ​ក្លិប​ផ្សេងខ្ចី​ជើង។ អ្វី​ដែល​គួរ​ឲ្យចាប់​អារម្មណ៍ ពួក​គេ​បាន​នាំចូល​​ខ្សែ​ប្រយុទ្ធ​បរទេស​ ២ ​រូប​​គឺ កីឡាករស៊ែប៊ី Pavle Ivelja និង​​កីឡាករស្កុតឡេន Scott Allardice ដើម្បី​ពង្រឹង​តំបន់​ប្រយុទ្ធ។

ក្រុម​គិរីវង់សុខសែន​ជ័យ

អង្គរថាយហ្គឺរ ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​លំដាប់​កំពូល​ទាំង ៥ ក៏​បាន​ចែក​ផ្លូវ​គ្នា​ជា​មួយ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Eduardo Junior ប៉ុន្តែ​ហាក់​មិន​មាន​ការ​នាំ​ចូល​កីឡាករ​បរទេស​ថ្មី​ណាម្នាក់​គួរ​ឲ្យ​កត់​សំគាល់​ឡើយ។

ក្រុម​ណាហ្គាវើលដ៍

ចំណែក ក្រុម​ផ្សេង​ៗ​ទៀត​សុទ្ធ​តែ​បាន​ផ្លាស់​ប្តូរ​កីឡាករ​ថ្មី​ច្រើន​ដែរ​ដូចជា គិរីវង់សុខសែន​ជ័យ ឡាយហ្វ​ខេត្ត​ព្រះសីហនុ ណាហ្គាវើលដ៍ និង​អាយអេសអាយ ដង្កោសែន​ជ័យ ជា​ដើម។ ​ក្រុម​ទាំងនេះ​ពិបាក​ក្នុង​ការ​ប្រជែង​ជើង​ឯក​ណាស់ ពី​ព្រោះក្រុម​មួយ​ខ្លាំង​មិន​មែន​មាន​ត្រឹម​តែ​កីឡាករ​បរទេស​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​មាន​កីឡាករខ្មែរ​ល្អ​ៗ​ដែរ។

ក្រុម​កងយោធពល​ខេមរភូមិន្ទ

សូម​បញ្ជាក់​ថា ក្រុម​ជើង​ឯក​លីគ​កំពូល​កម្ពុជា​រដូវ​កាល​នេះ នឹង​តំណាង​ឲ្យ​កម្ពុជា​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ក្លិប​អាស៊ី​លំដាប់​ទី​២ AFC Champions League Two បន្ទាប់​ពី​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League កាល​ពី​រដូវ​កាល​មុន៕

ក្រុម​ឡាយហ្វ ខេត្ត​ព្រះ​សីហនុ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម