កីឡា
ការចេញសម្ដែងតាមកម្មវិធីតូចធំធ្វើឲ្យកីឡាហាប់គីដូមានសាធារណៈជនស្គាល់កាន់តែច្រើន
តំណាងសហព័ន្ធកីឡាហាប់គីដូ ថាការចេញទៅសម្ដែងក្នុងកម្មវិធីផ្សេងៗច្រើនបានធ្វើឲ្យសាធារណៈជនបានស្គាល់កីឡាមួយប្រភេទនេះកាន់តែច្រើន និងបានចូលហ្វឹកហាត់ក៏មានការកើនឡើងដូចគ្នានាពេលបច្ចុប្បន្ននេះ។

ទិដ្ឋភាពពិធីម្សិលមិញ
លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា មួយរយៈពេលនេះសហព័ន្ធទទួលការសម្ដែងបានច្រើនមិនថាកម្មវិធីតូចធំនោះទេ ពោលឲ្យតែមានការស្នើសុំពីម្ចាស់កម្មវិធីកន្លងមក។ ក្រុមសម្ដែងមានសមត្ថភាពរីកចម្រើន និងធ្វើបានកាន់តែល្អ ប្លែក សម្រាប់ចែកជូនសាធារណៈជនទស្សនា។

ទិដ្ឋភាពពិធីម្សិលមិញ
គ្រូបង្វឹកជើងចាស់រូបនេះបន្តទៀតថា ដោយសារតែក្រុមកីឡាហាប់គីដូបានប្រកួតច្រើនទាំងក្នុងថ្នាក់ជាតិ និងលើឆាកអន្តរជាតិផងនោះទើបធ្វើឲ្យកីឡាករ កីឡាការិនីមានការអភិវឌ្ឍន៍ខ្លាំងលើជំនាញសម្ដែងនេះ។ បន្ថែមពីនេះការសម្ដែងពីមួយកម្មវិធីទៅមួយកម្មវិធីតែងតែមានក្បាច់ស្នៀតថ្មីៗជានិច្ចសម្រាប់ជាទីចាប់អារម្មណ៍ដល់អ្នកចូលរួមពិធី។


ទិដ្ឋភាពពិធីម្សិលមិញ
សហព័ន្ធស្វាគមន៍ជានិច្ចចំពោះម្ចាស់កម្មវិធីផ្សេងៗដែលចង់ឲ្យក្រុមកីឡាហាប់គីដូទៅសម្ដែងក្នុងពិធីណាមួយអាចទំនាក់ទំនងទៅកាន់ហ្វេសបុកផេកសហព័ន្ធ ឬលេខទំនាក់ទំនងរបស់បាន 012 715 415។
កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញនេះដែរ សហព័ន្ធកីឡាហាប់គីដូបានធ្វើពិធីចែកលិខិតបញ្ជាក់ សញ្ញាបត្រជូនសិស្សគុនរបស់ខ្លួនដែលបានបញ្ចប់វគ្គសិក្សាអស់ជាច្រើនខែ។ ជាមួយគ្នានេះដែរសហព័ន្ធមានរៀបចំការសម្ដែងយ៉ាងល្អ និងប្លែកអារម្មណ៍ជូនថ្នាក់ដឹកនាំសហព័ន្ធ អាណាព្យាបាលដែលមកចូលរួមកម្មវិធីនៅទីលានហ្វឹកហាត់ក្នុងដំបូលអគារសូហ្វតិន្នីស៕




ទិដ្ឋភាពពិធីម្សិលមិញ

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


