កីឡា
រូបមន្តពិសេសនេះ! ក្រុមខ្លាំងទាំង ៨ មិនទាន់ប៉ះគ្នាទេ វគ្គ ១៦ ក្រុម ពានសម្តេច ស ខេង
ការប្រកួតកីឡាបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤ បានបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលហើយ បន្ទាប់ពីដំណើរការប្រកួតតាំងពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២៦។

ក្រុមលេខ ១ និងលេខ ២ នៃពូលទាំង ៨ បានឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ។ អ្នកគាំទ្រកំពុងទន្ទឹងរង់ចាំមើលក្រុមខ្លាំងប៉ះគ្នា ប៉ុន្តែនៅវគ្គ ១៦ ក្រុមចុងក្រោយ ក្រុមខ្លាំងៗមិនទាន់ប៉ះគ្នាឡើយ ដោយសាររូបមន្តនៃការចាប់ឆ្នោតមានលក្ខណៈពិសេសមួយ។

នៅវគ្គ ១៦ ក្រុមចុងក្រោយ ក្រុមខ្លាំងលេខ ១ ប្រចាំពូលទាំង ៨ មិនត្រូវបានកំណត់ឲ្យប៉ះគ្នាឡើយ។ ក្រុមលេខ ២ ក្នុងពូលទាំង ៨ ទើបត្រូវចាប់ឆ្នោតឲ្យប៉ះក្រុមលេខ ១ ប្រចាំពូលនីមួយៗ។ ប្រការនេះមានន័យថា ក្រុមលេខ ១ ប្រចាំពូល A មិនប៉ះក្រុមលេខ ២ ពូល A ឡើយ ហើយក៏មិនប៉ះក្រុមលេខ ១ ក្នុងពូល ៧ ផ្សេងទៀតដែរ ប៉ុន្តែប៉ះក្រុមលេខ ២ ប្រចាំពូលណាមួយមានដូចជា លេខ ២ ពូល B, លេខ ២ ពូល C, លេខ ២ ពូល D, លេខ ២ ពូលE, លេខ ២ ពូលF, លេខ ២ ពូល G, ឬ លេខ ២ ពូល H។

ដូច្នេះក្រុមខ្លាំងប្រចាំពូលទាំង ៨ គឺមិនទាន់ប៉ះគ្នាមានដូចជា ក្រុមស្នងការខេត្តព្រៃវែង លេខ ១ ពូល A, ស្នងការខេត្តព្រះសីហនុ លេខ ១ ពូល B, កងពលធំអន្តរាគមន៍លេខ៣ លេខ ១ ពូល C, បញ្ជាការដ្ឋានអង្គរក្ស (A) លេខ ១ ពូល D, ស្នងការរាជធានីភ្នំពេញ លេខ ១ ពូល E, ស្នងការខេត្តស្វាយរៀង លេខ ១ ពូល F និង វិសាខា លេខ ១ ពូល H។

សូមបញ្ជាក់ថា ការចាប់ឆ្នោតជ្រើសរើសដៃគូប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ ធ្វើនៅវេលាម៉ោង ៩ ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៦។ នៅថ្ងៃនោះក៏ចាប់ផ្តើមការប្រកួតផ្នែកនារីដែរ។

ខាងក្រុមជាក្រុមលេខ ១ ប្រចាំពូលអាចប៉ះដៃគូក្រុមលេខ ២
- លេខ ១ ពូល A គឺ ស្នងការព្រៃវែង អាចប៉ះ ត្បូងឃ្មុំ, កំពង់ឆ្នាំង, ពោធិ៍សាត់, អង្គរក្ស (B), មណ្ឌលគិរី, សៀមរាប និង កោះកុង
- លេខ ១ ពូល B គឺ ស្នងការព្រះសីហនុ អាចប៉ះ ព្រះវិហារ, កំពង់ឆ្នាំង, ពោធិ៍សាត់, អង្គរក្ស (B), មណ្ឌលគិរី, សៀមរាប និង កោះកុង
- លេខ ១ ពូល C គឺ កងពលអន្តរាគមន៍លេខ៣ អាចប៉ះ ព្រះវិហារ, ត្បូងឃ្មុំ, ពោធិ៍សាត់, អង្គរក្ស (B), មណ្ឌលគិរី, សៀមរាប និង កោះកុង
- លេខ ១ ពូល D គឺ បញ្ជាការដ្ឋានអង្គរក្ស (A) អាចប៉ះ ព្រះវិហារ, ត្បូងឃ្មុំ, កំពង់ឆ្នាំង, អង្គរក្ស (B), មណ្ឌលគិរី, សៀមរាប និង កោះកុង
- លេខ ១ ពូល E គឺ ស្នងការរាជធានីភ្នំពេញ អាចប៉ះ មណ្ឌលគិរី, សៀមរាប, កោះកុង, ព្រះវិហារ, ត្បូងឃ្មុំ, កំពង់ឆ្នាំង និង ពោធិ៍សាត់
- លេខ ១ ពូល F គឺ ស្នងការស្វាយរៀង អាចប៉ះ អង្គរក្ស (B), សៀមរាប, កោះកុង, ព្រះវិហារ, ត្បូងឃ្មុំ, កំពង់ឆ្នាំង និង ពោធិ៍សាត់
- លេខ ១ ពូល G គឺ ក្រសួងមហាផ្ទៃ អាចប៉ះ អង្គរក្ស (B), មណ្ឌលគិរី, កោះកុង, ព្រះវិហារ, ត្បូងឃ្មុំ, កំពង់ឆ្នាំង និង ពោធិ៍សាត់
- លេខ ១ ពូល H គឺ វិសាខា អាចប៉ះ សៀមរាប, មណ្ឌលគិរី, អង្គរក្ស (B), ពោធិ៍សាត់, កំពង់ឆ្នាំង, ត្បូងឃ្មុំ និង ព្រះវិហារ
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


