កីឡា
សហព័ន្ធបាល់ទះ បានកំណត់យកពេលវេលាច្បាស់លាស់ប្រកួតពានរង្វាន់ ក្រឡាហោម នៅឆ្នាំក្រោយៗ
តំណាងសហព័ន្ធកីឡាបាល់ទះកម្ពុជា បញ្ជាក់ថាពានរង្វាន់សម្ដេច ក្រឡាហោម បានកំណត់ពេលវេលាជាក់លាក់ហើយគឺនឹងត្រូវប្រកួតជារៀងរាល់ខែកុម្ភៈដើមឆ្នាំតែម្ដងដើម្បីផ្ដល់ភាពងាយស្រួលដល់បណ្ដាក្លឹបផ្សេងៗបានត្រៀមខ្លួនឲ្យបានល្អ។

លោក អាំង សិរីពិសិដ្ឋ
លោក អាំង សិរីពិសិដ្ឋ អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា សហព័ន្ធនឹងធ្វើកាលវិភាពប្រកួត ឬហៅថាកម្មវិធីពានឲ្យមានពេលវេលាច្បាស់ជាក់លាក់ជូនទៅបណ្ដាក្លឹបទាំងអស់នៅតាមរាជធានី-ខេត្ត ដើម្បីឲ្យម្នាក់ៗត្រៀមខ្លួនបានល្អមុនការប្រកួត។ ក្លឹបមានលទ្ធភាពប្រមូលផ្ដុំកីឡាករបានយូរ និងអាចនាំយកកីឡាករផ្សេងៗតាមលទ្ធភាព ឬតាមពេលវេលារបស់ខ្លួន។
ដូច្នេះពានរង្វាន់សម្ដេច ក្រឡាហោម នឹងរៀបចំរៀងរាល់ខែកុម្ភៈនៅឆ្នាំចាប់ពីឆ្នាំក្រោយនេះទៅ។ ការកំណត់ពេលវេលាជាក់លាក់នេះគឺបានផ្ដល់ភាពងាយស្រួលដល់បណ្ដាក្លឹបដើម្បីត្រៀមខ្លួនរៀបចំកីឡាករទៅតាមពានរង្វាន់ ឬការប្រកួតដែលខ្លួនគិតថានឹងអាចចូលរួមបាន ឬមិនបានផងដែរ។ លោកជឿជាក់ថាការកំណត់ពេលវេលានៃការប្រកួតពានផ្សេងៗនេះនឹងធ្វើឲ្យការប្រកួតរឹតតែជក់ចិត្ត និងមានការប្រកួតប្រជែងគ្នាកាន់តែខ្ពស់។

ពិធីប្រគល់ពានសម្ដេច ក្រឡាហោម
បញ្ជាក់ដែរថា ពានរង្វាន់សម្ដេចក្រឡាហោម លើកទី៤ ដែលទើបនិងបញ្ចប់ទៅនេះគឺធ្វើរយៈពេលប្រហែលមួយខែគឺចាប់ពីថ្ងៃទី៧ កុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ដោយបានរៀបចំឆ្លងខែផងដែរ។ យ៉ាងណាដើម្បីជាភាពងាយស្រួលដល់បណ្ដាក្លឹបសហព័ន្ធបញ្ជាក់ហើយនៅឆ្នាំក្រោយៗពានរង្វាន់នេះនឹងធ្វើរៀបចំរៀងរាល់ខែកុម្ភៈតែម្ដង៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច២ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoលោក រ៉ាអ៊ូល កាស្រ្តូ វ័យ ៩៤ឆ្នាំ ត្រូវចោទប្រកាន់នៅអាមេរិក, ប្រឈមការកាត់ទោស ប្រហារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសម្តេចប៉ាប រិះគន់ការបង្កើនកញ្ចប់ថវិកាយោធារបស់អឺរ៉ុប ថា «ក្បត់នឹងការទូត»


