Connect with us

កីឡា

កីឡា​ការិនី​អក​សមុទ្រ​ ហួន​ សុខរ៉ា​ អ្វី​ៗ​ខុស​ការ​គិត​ទាំង​អស់​ និង​ប៉ិស​មិន​ឈ្នះ​ពាន​ទៀត​ផង​

បានផុស

នៅ

កីឡា​ការិនី​របស់​ក្រុម​បាល់ទះ​អក​សមុទ្រ​​ ហួន​ សុខរ៉ា​ ថា​អ្វីៗ​គឺ​ខុស​ពី​ការ​គិត​មុន​ប្រកួត​ទាំង​អស់​ និង​ប៉ិស​មិន​ឈ្នះពាន​​រង្វាន់​សម្ដេច​ ក្រឡាហោម​ លើក​ទី៤​ កាល​ពីម្សិលមិញ​នេះ​ទៀត​ផង​ ព្រោះ​ចាញ់​ពិន្ទុ​ស្នងការ​ ន.ប​ រាជធានីភ្នំពេញ​ ១៣-៩​ ទៅ​ហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាការិនី ហួន​ សុខរ៉ា​

ស្មាត់​ស្ដាំ​របស់​ក្រុម​បាល់ទះ​អក​សមុទ្រ​ ហួន​ សុខរ៉ា​ បាន​ឲ្យ​ដឹង​ថា​ មុន​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​មក​ដល់​រូប​គេ​គិត​ថា​ការ​ប្រកួត​នេះ​ប្រហែល​មិន​តឹងតែង​ ឬ​ឈាន​ដល់​ ៥សិត​បែប​នេះ​ឡើយ។​ ព្រោះ​ឃើញ​ពី​សមត្ថភាព​ក្រុម​ស្នងការ​ ន.ប​ រាជធានីភ្នំពេញ​អំឡុង​ពេល​ប៉ះ​ក្រុម​ដទៃ​ហាក់​ជ្រាយ​សេវា​ និង​ស្ទើរ​ជើង​ក្រោម​បន្តិច។​

ក្រុម​អកសមុទ្រ​លើក​ពាន​សម្ដេច​ ក្រឡាហោម​

កីឡាការិនី​មក​ពី​ខេត្ត​បាត់ដំបង​រូប​នេះ​បន្ថែម​ទៀត​ថា​ ពេល​ប៉ះ​ស្នងការ​ ន.ប​ រាជធានីភ្នំពេញ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ជាក់ស្ដែង​គឺ​ក្រុម​មួយ​នេះ​ល្អ​ខ្លាំង​មិន​ដូច​អ្វី​ដែល​ធ្លាប់​គិត​នោះ​ឡើយ។​ មួយ​វិញ​ទៀត​គឺ​អស់​សង្ឃឹម​ខ្លាំង​ព្រោះ​ចាញ់​ពិន្ទុ​ដាច់​ដល់​​ ១៣-៩​ ទៅ​ហើយ​ក្ដី​សង្ឃឹម​ឈ្នះ​កាន់​តែ​តិច​ទៅ​ៗ។​ ដោយ​សារ​តែ​មើល​ឃើញ​មិត្ត​រួម​ក្រុម​ និង​ជំនឿ​ចិត្ត​ខ្ពស់​លើ​សមត្ថភាព​ក្រុម​បាន​ធ្វើ​ឲ្យ​ខ្លួន​មាន​កម្លាំង​ចិត្ត​តស៊ូ​ប្រកួត​ឡើង​វិញ​រហូត​ឈ្នះ​ពាន​នេះ​វិញ។​

ក្រុម​អកសមុទ្រ​លើក​ពាន​សម្ដេច​ ក្រឡាហោម​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ពាន​រង្វាន់​សម្ដេច​ ក្រឡាហោម​ លើក​ទី៤​ ផ្នែក​នារី​គឺ​បន្លាយ​ពេល​រហូត​ដល់​ទៅ​ ៥សិត​ទើប​រក​ឃើញ​ម្ចាស់​ពាន​បន្ទាប់​ពី​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ស្និតស្វាញរួច​មក។​ លទ្ធផល​ចុង​បញ្ចប់​គឺ​ក្រុម​បាល់ទះ​អក​សមុទ្រ​ឈ្នះ​លើ​ក្រុម​ស្នងការ​ ន.ប​ រាជធានីភ្នំពេញ​ ៣-២​ ​ក្លាយ​ជា​ម្ចាស់​ពាន​ឆ្នាំ​២០២៦​ នេះ​តែ​ម្ដង។​ សិត​ទី៥​ នេះ​លទ្ធផល​គឺ​ប្រដេញ​គ្នា​រហូត​ដល់​ ១៤-១៦​ ដោយ​ក្រុម​អក​សមុទ្រ​ជា​អ្នក​ឈ្នះ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម