កីឡា
លោក ជួន ណារិន្ទ ភាពខ្លាំងរបស់ក្រុមស្នងការផ្ដើមចេញពីវិន័យ និងផែនការច្បាស់លាស់
ប្រធានក្លឹបបាល់ទះស្នងការ ន.ប រាជធានីភ្នំពេញ ថាជ័យជម្នះ និងភាពរីកចម្រើនរបស់ក្រុមនៅពេលនេះផ្ដើមពីវិន័យលើការគ្រប់គ្រងបានល្អ និងបានដាក់ផែនការទិសដៅច្បាស់លាស់កន្លងមកទើបបានបង្ហាញចេញនូវសមិទ្ធផលល្អដូចនេះ។

លោក ជួន ណារិន្ទ ប្រធានក្លឹបបាល់ទះស្នងការ ន.ប រាជធានីភ្នំពេញ
លោក ជួន ណារិន្ទ ប្រធានក្លឹបបាល់ទះស្នងការ ន.ប រាជធានីភ្នំពេញ បានឲ្យដឹងថា ក្លឹបរួមទាំងគ្រូៗ និងកីឡាករបានដាក់មហិច្ចតាថាយកពានរង្វាន់នៅឆ្នាំនេះឲ្យបាន និងមានផែនការទិសដៅច្បាស់លាស់ក្នុងការអនុវត្តន៍ដើម្បីសម្រេចការងារទាំងនេះ។

ទិដ្ឋភាពប្រកួតផ្ដាច់ព្រ័ត្រពានសម្ដេច ក្រឡាហោម
ផែនការអភិវឌ្ឍន៍សមត្ថភាពកីឡាករ កីឡាការិនីកន្លងមកនេះគឺមានភាពតឹងរឹងទៅលើវិន័យការហ្វឹកហាត់ ការរស់នៅប្រចាំថ្ងៃ និងពង្រឹងនូវសាមគ្គីផ្ទៃក្នុងដោយចេះសហការគ្នាជាក្រុមមិនឲ្យមានចរិកតួឯកជាដើម។ មានការជំរុញទឹកចិត្តកីឡាករ កីឡាការិនីឲ្យខំប្រឹងប្រែងហ្វឹកហាត់ជានិច្ច។ ជាមួយគ្នានេះដែរក្លឹបនឹងចាប់ផ្ដើមផែនការបណ្ដុះបណ្ដាលថ្នាលដើម្បីបន្តវេន និងជាការរួមចំណែកបង្កើនធនធាន និងជាការរួមគ្នាជាមួយសហព័ន្ធបាល់ទះអភិវឌ្ឍន៍កីឡាមួយនេះឲ្យកាន់តែរីកចម្រើនថែមទៀត។


ទិដ្ឋភាពប្រកួតផ្ដាច់ព្រ័ត្រពានសម្ដេច ក្រឡាហោម
បញ្ជាក់ដែរថា ក្រុមបាល់ទះស្នងការ ន.ប រាជធានីភ្នំពេញ នៅឆ្នាំនេះបង្ហាញភាពភ្ញាក់ផ្អើលជាខ្លាំងតាមរយៈសមត្ថភាពប្រកួតយ៉ាងល្អនៅក្នុងពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ ឆ្នាំ២០២៦ ។ មុនឈានដល់ការគ្រងជើងឯកពានរង្វាន់សម្ដេច ក្រឡាហោម នេះគឺក្រុមស្នងការ ន.ប រាជធានីភ្នំពេញ យកឈ្នះដៃគូដោយលទ្ធផលអស្ចារ្យណាស់ ពោលឈ្នះខាងត្បូងឃ្មុំ ៣-០ វគ្គ១៦ក្រុម ឈ្នះស្វាយរៀង ៣-០ វគ្គ៨កុ្រម ឈ្នះវិសាខា ៣-០ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងឈ្នះកោះកុង ៣-០ វគ្គផ្ដាច់ព្រ័ត្រតែម្ដង។ ៤ប្រកួតចុងក្រោយនេះក្រុមស្នងការបិទមិនឲ្យដៃគូតដៃបាននោះឡើយរហូតលើកពានកាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០២៦ នេះតែម្ដង៕



ក្រុមស្នងការរាជធានីភ្នំពេញ ទាំងផ្នែកបុរស និងនារី
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


