Connect with us

កីឡា

ភ្នំពេញក្រោន ត្រូវ​ការ​ឈ្នះ ​អង្គថាយហ្គឺរ ខណៈ បឹងកេត ស្វែង​រក​ជ័យជម្នះ​លើ ណាហ្គាវើលដ៍ ដំបូង​រដូវ​កាល​នេះ

បានផុស

នៅ

ការ​ប្រកួត​លីគ​បាល់ទាត់​កំពូល​កម្ពុជា រដូវ​កាល​នេះ សម្រាប់​ ដំណាក់​កាល​ទី​២ ជើង​ទី​១ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​កុម្ភៈ ឆ្នាំ ២០២៦ បន្ទាប់​ពី​ចប់​ដំណាក់​កាល​ទី​១។

ក្រុម អង្គរថាយហ្គឺរ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ក្រុម ភ្នំពេញក្រោន

គូ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ ភ្នំពេញ​ក្រោន ត្រូវ​ការ​ឈ្នះ អង្គរថាយហ្គឺរ បន្ទាប់​ពី​ចាញ់ ៣-៤ កាល​ពី​ជើង​ទី​១។ ជា​មួយ​គ្នា​នេះ បឹងកេត ​ប្តេជ្ញា​បញ្ចប់​កំណត់​ត្រា​មិន​ដែល​ឈ្នះ​លើ​ ណាហ្គាវើលដ៍ នៅ​រដូវ​កាល​នេះ បន្ទាប់​ពី​ជួប​គ្នា ២ លើក​កន្លង​មក បាន​ត្រឹម​ស្មើ១លើក និង​ចាញ់ ១ លើក។

វេលា​ម៉ោង ៦ ល្ងាច អង្គរថាយហ្គឺរ បើក​ទ្វារ​ផ្ទះ​របស់​ខ្លួន ទទួល​ក្រុម ភ្នំពេញ​ក្រោន នៅ​ខេត្ត​សៀមរាប។ ជើង​​ទី​១ ភ្នំពេញ​ក្រោន បាន​ឈ្នះ ៣-០ ប៉ុន្តែ​​ជើង​ទី២ ពួក​គេ​បាន​ចាញ់ អង្គរថាយហ្គឺរ ៣-៤ ដូច្នេះ​ការ​ជួប​គ្នា​ក្នុង​ដំណាក់​កាល​ទី២​នេះ ពួក​គេ​ត្រូវ​ការ​ពិន្ទុ​ពេញ​ជា​ចាំ​បាច់​ទើប​មានឱកាស​កាន់​តែ​ច្រើន​ក្នុង​ការ​ប្រជែង​ជើង​ឯក​ជា​មួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង។

ក្រុម បឹងកេត
ក្រុម ណាហ្គាវើលដ៍

នៅ​ម៉ោង​ដំណាល​​គ្នា​នេះ បឹងកេត បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ទទួល​ក្រុម ណាហ្គាវើលដ៍។ កាល​ទី​១ បឹងកេត បាន​ត្រឹម​ស្មើ ណាហ្គាវើលដ៍​ ១-១ និង​ជើង​ទី២ បានចាញ់ ០-២។ ពួក​គេ​ត្រូវ​ការ​ជម្រះ​បញ្ជី​ដើម្បី​បង្កើត​ស្ថិតិ​ល្អ។

នៅ​ថ្ងៃ​សៅរ៍ វេលា​ម៉ោង ៦ ល្ងាច​នេះ​ដែរ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ទទួល​ក្រុម អឹមអូអាយ កំពង់ដេវ៉ា វេលា​ម៉ោង ៦ ល្ងាច​ដែរ។ ជួប​គ្នា ២ ក្នុង​ដំណាក់​កាល​ទី១ ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​បាន​កាត់​ឲ្យឈ្នះ ៣-០ ដោយសារ​ កំពង់ដេវ៉ា ខុស​បច្ចេកទេស​កីឡាករ​លើ​ទី​លាន ដែល​ពេល​នោះស្មើ​គ្នា ២-២ ក្នុង​ជើង​ទី១ និង​ជើង​ទី២ ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ ២-១។

ក្រុម ព្រះ​ខ័ន​រាជ​ស្វាយរៀង
ក្រុម អឹមអូអាយ កំពង់ដេវ៉ា

កម្មវិធី​ប្រកួត

  • អង្គរថាយហ្គឺរ vs ភ្នំពេញក្រោន
  • បឹងកេត vs ណាហ្គាវើលដ៍
  • ព្រះ​ខ័ន​រាជ​ស្វាយរៀង vs អឹមអូអាយ កំពង់ដេវ៉ា

តារាង​ចំណាត់​ថ្នាក់

  • លេខ១៖ ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន ៥១ ពិន្ទុ (ឈ្នះ ១៧ ចាញ់ ៣)
  • លេខ២៖ ភ្នំពេញក្រោន មាន ៤៦ ពិន្ទុ (ឈ្នះ ១៤ ស្មើ ៤ ចាញ់ ២)
  • លេខ៣៖ អង្គរថាយហ្គឺរ មាន ៣៦ ពិន្ទុ (ឈ្នះ ១១ ស្មើ ៣ ចាញ់ ៦)
  • លេខ៤៖ ណាហ្គាវើលដ៍ មាន ៣៥ ពិន្ទុ (ឈ្នះ ១០ ស្មើ ៥ ​ចាញ់ ៥)
  • លេខ៥៖ បឹងកេត មាន ៣២ ពិន្ទុ (ឈ្នះ ៩ ស្មើ ៥ ចាញ់ ៦)
  • លេខ៦៖ អឹមអូអាយ កំពង់ដេវ៉ា មាន ៣០ ពិន្ទុ (ឈ្នះ៨ ស្មើ ៦ ចាញ់ ៦)

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម