កីឡា
ស៊ុត ៣ គ្រាប់យប់មិញ Kwame ឡើងមកឈរ Top Scorers ក្នុងពាន អាស៊ី ជាមួយ Moses
ខ្សែប្រយុទ្ធរបស់ក្រុម ព្រះខ័នរាជស្វាយរៀង កីឡាករ Kwame Peprah បានហក់មកឈរលើគេជាមួយខ្សែប្រយុទ្ធ ភ្នំពេញក្រោន កីឡាករ Moses Dyer ជាបេក្ខភាពប្រជែងស្បែកជើងមាសក្នុងពាន AFC Challenge League រដូវកាល ២០២៥-២០២៦ នេះ។

គិតត្រឹមពេលនេះ Kwame រកបាន ៦ គ្រាប់ហើយ ដែលជាចំនួនច្រើនជាងគេក្នុងពាន ACGL បន្ទាប់ពីស៊ុតបញ្ចូលទី ៣ គ្រាប់ (hat-trick) ជួយឱ្យ ព្រះខ័នរាជស្វាយរៀង យកឈ្នះលើក្រុម ភ្នំពេញក្រោន ដោយលទ្ធផល ៤-១ ក្នុងជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយនៅ ពហុកីឡដ្ឋានជាតិ អូឡាំពិក ថ្ងៃ ព្រហស្បតិ៍ ទី ៥ ខែ មីនា យប់មិញ។
ចំណែក Moses វិញ ក៏មានគ្រាប់បាល់ចំនួន ៦ គ្រាប់នៅពានក្លិបទ្វីបអាស៊ីកម្រិតទី ៣ នេះដែរ បន្ទាប់ពីយប់មិញរកបាន ១ គ្រាប់បន្ថែមទៀត។ ក្រឡេកទៅមើលកីឡាករ ដែលកំពុងស្ថិតនៅលំដាប់លេខ ២ គឺកីឡាករ Ousman Gai របស់ក្រុម Manila Digger ដោយរកបាន ៤ គ្រាប់។ ដូច្នេះរូបគេចាញ់គ្រាប់បាល់ខ្សែប្រយុទ្ធរបស់លីគ កម្ពុជា ទាំង ២ រូបចំនួន ២ គ្រាប់។

តាមរយៈស្ថិតិរបស់ខ្សែប្រយុទ្ធទាំង ២ បានបង្ហាញយ៉ាងច្បាស់ ថា បច្ចុប្បន្នកីឡាករមកពីលីគកំពូល កម្ពុជា គឺមានកម្រិតប្រកួតប្រជែងខ្ពស់ខ្លាំង បើធៀបនឹងរដូវកាលមុនៗ។ រឿងដ៏អស្ចារ្យបំផុត គឺបច្ចុប្បន្នមានកីឡាករមកពីលីគ កម្ពុជា ដល់ទៅ ២ នាក់កំពុងនៅលើគេ។
ទោះបីជាយ៉ាងណា ការប្រកួតប្រជែងនៅសល់វែងឆ្ងាយទៀត។ ដូច្នេះស្ថិតិគ្រាប់បាល់អាចនឹងមានការប្រែប្រួនៅពេលក្រោយ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


