កីឡា
លោក McConkey ចាត់ទុកការជួប Manila វគ្គ ១/២ ពាន ACGL ជាជំនួបតឹងតែង
គ្រូបង្គោលរបស់ក្រុម ព្រះខ័នរាជស្វាយរៀង លោក Matthew McConkey បានចាត់ទុកការជួបក្រុម Manila Digger នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ជាជំនួបដ៏តឹងតែងខ្លាំង ហើយចំណុចមួយ ដែលលោកមានការព្រួយបារម្ភចំពោះក្រុម ហ្វីលីពីន គឺពួកគេមានកីឡាករបរទេសច្រើន។

លទ្ធផលសរុបទាំង ២ ជើងកាលពីវគ្គ ៨ ក្រុមចុងក្រោយ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុម ភ្នំពេញក្រោន ក្នុងលទ្ធផល ៦-២។ ចំណែកក្រុមរបស់ ហ្វីលីពីន Manila Digger បានឈ្នះក្រុម Dewa United របស់ ឥណ្ឌូណេស៊ី ៣-២។ តាមរយៈលទ្ធផលនេះ បានបង្ហាញ ថា ក្រុម ព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុម Manila Digger នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន ACGL។

ជុំវិញការជួបដៃគូចាស់ Minila នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លោក McConkey បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ការប្រកួតទល់ក្រុម ភ្នំពេញក្រោន ថ្ងៃទី ១២ ខែ មីនា ម្សិលមិញ ថា៖ «ខ្ញុំរំពឹង ថា ជាការប្រកួតមួយដ៏តានតឹងសម្រាប់ការជួបក្រុម Manila ព្រោះការប្រកួតថ្មីនេះ ពួកគេក៏មានកីឡាករថ្មីបន្ថែម ហើយយើងក៏មានកីឡាករថ្មីបន្ថែម បន្ទាប់ពីការប្រកួតក្នុងវគ្គចែកពូល»។

គួររម្លឹក ថា កាលពីការប្រកួតវគ្គចែកពូលក្នុងពូល D ក្រុម ព្រះខ័នរាជស្វាយរៀង បានជួបក្រុម Manila Digger រួចម្តងហើយនៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ដោយពេលនោះក្រុមទាំង ២ ស្មើគ្នា ២-២៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


