កីឡា
តំណែងលេខ ២ ក្នុងលីគ កំពុងរង្គោះរង្គើរ ក្រោយ ភ្នំពេញក្រោន ចាញ់ បឹងកេត
ការប្រជែងយកចំណាត់ថ្នាក់លេខ ២ ក្នុងលីគកំពូល កម្ពុជា ដើម្បីកៅអីលេងពាន AFC Champions League រដូវកាល ២០២៦-២០២៧ កំពុងតឹងតែងខ្លាំង ក្រោយ ភ្នំពេញក្រោន ចាញ់ បឹងកេត ខណៈ អង្គរថាយហ្គើរ ឈ្នះ ព្រះខ័នរាជស្វាយរៀង។

ការប្រកួតសប្តាហ៍ទី ២៨ នៃក្រុមលំដាប់កំពូលទាំង ៦ ក្នុងលីគកំពូល កម្ពុជា បានបញ្ចប់កាលពីថ្ងៃ អាទិត្យ ទី ៣ ខែ ឧសភា ឆ្នាំ ២០២៦ ដោយមានភាពភ្ញាក់ផ្អើលជាខ្លាំង ក្នុងនោះក្រុម ភ្នំពេញក្រោន បានចាញ់ក្រុម បឹងកេត ០-២, ក្រុម អង្គរថាយហ្គឺរ បានឈ្នះ ព្រះខ័នរាជស្វាយរៀង ៤-៣ និង អឹមអូអាយ កំពង់ដេវ៉ា បានឈ្នះក្រុម ណាហ្គាវើលដ៍ ៣-១។

ជុំវិញលទ្ធផលទាំងនេះ បានធ្វើឱ្យក្រុមចំណាត់ថ្នាក់លេខ ២ ក្នុងលីគ កម្ពុជា មិនទាន់ធានាបាននៅឡើយទេ ថា តើនឹងអាចរក្សាបានដល់ចុងបញ្ចប់រដូវកាលឬយ៉ាងណា។ បច្ចុប្បន្ន ភ្នំពេញក្រោន កំពុងឈរនៅតំណែងលេខ ២ ក្នុងលីគ ដោយមាន ៥០ ពិន្ទុស្មើគ្នាជាមួយក្រុមលេខ ៣ អង្គរថាយហ្គឺរ។ ចំណែក បឹងកេត ឈរលេខ ៤ ប៉ុន្តែមានគម្លាតពិន្ទុពីក្រុមលេខ ២ តែ ៣ ពិន្ទុប៉ុណ្ណោះ ដែលពេលនេះមាន ៤៧ ពិន្ទុក្នុងដៃ។
ភ្នំពេញក្រោន ត្រូវធ្វើការងារធ្ងន់នៅ ២ ប្រកួតចុងក្រោយ ដោយត្រូវជួបជាមួយក្រុម ណាហ្គាវើលដ៍ ថ្ងៃទី ១០ ខែ ឧសភា និង ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី ១៧ ខែ ឧសភា។ ក្រុមរហស្សនាមសិង្ហក្រហម ត្រូវការឈ្នះ ២ ប្រកួតនេះដាច់ខាត ព្រោះប្រសិនបើភ្លាត់ចាញ់តែ ១ ប្រកួត នោះនឹងរបូតកៅអីលេខ ២ ហើយ។

ការប្រជែងយកតំណែងលេខ ២ ក្នុងលីគកំពូល កម្ពុជា ដើម្បីកន្លះកៅអីក្នុងពាន AFC Champions League Two រដូវកាលក្រោយ គឺនៅសល់ ៣ ក្រុម ដែលត្រូវប្រជែងគ្នាដល់ចុងបញ្ចប់រដូវកាលតែម្តង រួមមាន ភ្នំពេញក្រោន អង្គរថាយហ្គើរ និង បឹងកេត។
គួរបញ្ជាក់ ថា ក្រុមអង្គរថាយហ្គឺរ មិនទាន់អស់ឱកាសទាំងស្រុង ដើម្បីលេងពាន AFC Champions League Two នៅរដូវកាលក្រោយនោះទេ ទោះពួកគេមិនបានជាប់ក្នុងអាជ្ញាប័ណ្ណក្លិប AFC ក៏ដោយ។
មូលហេតុលើកឡើងដូច្នេះ ដោយសារប្រធានក្លិបរបស់ពួកគេលោក Akihiro Kato បានលើកឡើង ថា ក្រុមលោកនឹងតស៊ូដល់ទីបញ្ចប់ ហើយកំពុងដាក់បណ្តឹងឧទ្ធរណ៍ ដើម្បីតវ៉ាអំពីអាជ្ញាប័ណ្ណក្លិប AFC នេះ។ ប្រការនេះមានន័យ ថា អង្គរថាយហ្គើរ នៅតែមានឱកាសអាចលេងពាន AFC2 បាន ប្រសិនបើការតវ៉ាទទួលបានជោគជ័យ។

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


