Connect with us

កីឡា

លន បញ្ញា នឹងហោះទៅ បារាំង ជួបម្ចាស់ខ្សែក្រវាត់ WBC កីឡាករ DANY NJIBA

បានផុស

នៅ

កីឡាកររហស្សនាមនាគចម្បាំងលន បញ្ញា នឹងត្រូវឆ្លងដែនចេញទៅប្រកួតនៅប្រទេស បារាំង នាខែក្រោយ ថ្ងៃ សៅរិ៍ ទី ២០ ខែ មិថុនា ឆ្នាំ ២០២៦ ដោយត្រូវជួបជាមួយកីឡាករម្ចាស់ផ្ទះ DANY NJIBA។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតនោះនឹងធ្វើឡើងនៅសង្វៀន GALA INTERNATIONAL DE BOXE KHMER ដែលមានកីឡាករ កីឡាការិនី ខ្មែរ ៦ នាក់ទៀតចូលរួមផងដែរ រួមមាន ធីម សៀងហៃ, ពេជ្រ សម្បត្តិ, ឈុត សេរីវ៉ាន់ថង, ខាំ ខ្លានាង, រឿង សោភ័ណ្ឌ និងកីឡាការិនី នឿន ស្រីណា។

គិតត្រឹមពេលនេះ មានគូប្រកួតចំនួន ៦ គូហើយ ដែលត្រូវបានប្រកាសរួចរាល់ នៅឡើយ ប៉ុន្តែ​ដៃគូរបស់ ពេជ្រ សម្បត្តិ មិនទាន់បានប្រកាស។ យ៉ាងណា គូដែលគួ​ឲ្យ​ចាប់អារម្មណ៍ជាងគេ គឺជាជំនួបរវាងកីឡាករ លន បញ្ញា ទល់នឹងកីឡាករម្ចាស់ផ្ទះ បាំរាំង DANY NJIBA។

DANY ត្រូវបានគេទទួលស្គាល់ជាកីឡាករ ដែលមានបទពិសោធដ៏ក្រាស់ក្រែលម្នាក់ ជាមួយការប្រកួតប្រដាល់សេរីរយៈពេល ១២ ឆ្នាំ។ កីឡាករវ័យ ៣៧ ឆ្នាំរូបនេះ មានស្ថិតិប្រកួតចំនួន ៤១ ដង ក្នុងនោះឈ្នះ ៣២ ដង ស្មើ ២ ដង និងចាញ់ ៧ ដង។ ការប្រកួតចុងក្រោយកាលពីថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០២៦ គឺកីឡាករបានឈ្នះកីឡាករ ព័រទុយហ្គាល់ Lerrani Furtado ដោយពិន្ទុ។

កីឡាករជំនាញលេងជង្គង់ និងកណ្តាប់ដៃរូបនេះ ធ្លាប់ឈ្នះខ្សែក្រវាត់ចំនួន ៥ ខ្សែ រួមមានខ្សែក្រវាត់ IFMA, ជើងឯកថ្នាក់ជាតិ បារាំង, WBC National 2026 Pro, ជើងឯក អឺរ៉ុប EMC ឆ្នាំ ២០១៧ និងជើងឯក អឺរ៉ុប EMC ឆ្នាំ ២០២៨។

ជំនួបរវាង បញ្ញា និង Dany ត្រូវបានគេរំពឹង ថា នឹងក្លាយជំនួបដែលសក្តិសមបំផុត ដោយសារពួកគេមានកម្ពស់ និងមាឌប្រហាក់ប្រហែលគ្នា ហើយចំណុចមួយទៀត គឺចូលចិត្តប្រកួតតាមចង្វាក់មួយៗដូចគ្នាថែមទៀត៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម