កីឡា
អត្តពលិកហែលទឹកក្រៅប្រទេស មានសមត្ថភាពខ្ពស់ដាច់ទើបផ្តល់សិទ្ធិឲ្យចូលរួម SEA GAMES ២០២១ នៅវៀតណាម
លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹកតាមប្រព័ន្ធអេឡិចត្រូនិចថា គោលដៅសហព័ន្ធចង់បានកីឡាករ-កីឡាការិនីហែលទឹកមានសមត្ថភាពខ្ពស់ ប្រសិនបើអត្តពលិកកូនខ្មែរកាត់អាមេរិកទាំង៤នាក់ធ្វើតេស្តសមត្ថភាពឈ្នះកីឡាករ-កីឡាការិនីនៅកម្ពុជានោះ យើងនឹងយកពួកគាត់ឲ្យចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនាខែវិច្ឆិកា ឆ្នាំ២០២១ ខាង មុខនេះ។

លោកអគ្គលេខាបានបន្តថា បើពួកគាត់តេស្តមានសមត្ថភាពអន់ជាងកីឡាករ-កីឡាការិនីនៅកម្ពុជា ក៏យើងមិនយកគាត់ដែរ សម្រាប់កីឡាករ- កីឡាការិនីហែលទឹកខ្មែរ-អាមេរិកនេះ ម្នាក់ៗអាចប្រកួតបាន១ទៅ៣វិញ្ញាសា ហើយសហព័ន្ធមិនទាន់កំណត់ថា ពួកគាត់ត្រូវចូលរួម SEA GAMES ២០២១ ឬយ៉ាងណាទេ ទោះបីពួក គាត់ជាកីឡាករ-កីឡាការិនីជម្រើសជាតិក៏ដោយ ព្រោះមុននឹងចេញចូលរួម SEA GAMES ២០២១ត្រូវធ្វើតេស្ត ឬប្រកួតយកលទ្ធផលជាមុនសិន សហព័ន្ធមិនមែនចេះតែយកពួកគាត់ដោយគិតថា ពួកគាត់ជាក្រុមជម្រើសជាតិ ឬជាកីឡា ករ-កីឡាការិនីក្រៅប្រទេសត្រូវយកពួកគាត់ដាច់ ខាតនោះទេ។

លោកបានបន្ថែមទៀតថា កីឡាករ-កីឡាការិនីហែលទឹក យើងគិតលើគុណផល ដោយសារកីឡាករ-កីឡាការិនីក្នុងស្រុកយើងក៏មានការរីកចម្រើនច្រើនដែរ បើការធ្វើតេស្តគុណផលស្មើគ្នា និងប្រហាក់ប្រហែលគ្នា យើងនឹងយកកីឡាករ -កីឡាការិនីយើងផ្តល់សិទ្ធិចូលរួម ពីព្រោះយើងមិនចង់ថា ឲ្យតែអត្តពលិកនៅក្រៅប្រទេសសុទ្ធ តែល្អទាំងអស់ទេ។ កីឡាករ-កីឡាការិនីមានសមត្ថភាពល្អដាច់ ឬលើសខ្លាំងពីក្រុមអ្នកនៅក្នុងស្រុក ព្រមទាំងសង្ឃឹមទទួលបានមេដាយទៀតនោះយើងនឹងទទួលយក ប៉ុន្តែលើសបន្តិចបន្តួច អត់មានលទ្ធផលដែលយើងចង់បានទេ យើងក៏អត់យកពួកគាត់ដែរ។

សព្វថ្ងៃនេះ សហព័ន្ធខ្មែរកីឡាហែលទឹកមានកីឡាករ-កីឡាការិនីចំនួន៥នាក់ហ្វឹកហាត់នៅប្រទេសថៃ និងអាមេរិក ក្នុងនោះកីឡាការិនី ម៉ីលី តាន មីននិក នៅរដ្ឋ Frederick សហរដ្ឋអាមេរិក កីឡាការិនី ឡូស៊ី តាន មីននិក នៅរដ្ឋ Frede rick សហរដ្ឋអាមេរិក កីឡាករ ម៉ាត់ថេវ ហ្វ្រេង តារា បេននីឈី នៅរដ្ឋ Indiana សហរដ្ឋអាមេ រិក កីឡាករ ឆាលីស រចនា បេននីឈី នៅរដ្ឋ Indiana សហរដ្ឋអាមេរិក និង កីឡាករ មនត្រស ផានសុវណ្ណអារុន នៅខេត្តភូកេត ប្រទេសថៃ ជាកីឡាករកម្ពុជាទទួលអាហារបករណ៍ពីFINA ដែលសហព័ន្ធបញ្ជូនទៅហ្វឹកហាត់នៅទីនោះ៕
ដោយ ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


