Connect with us

កីឡា

ក្រោយ អាល្លឺម៉ង់ បំបាក់ ព័រទុយហ្គាល់ ពូលមរណៈកាន់តែតានតឹង

បានផុស

នៅ

ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ ពិតជាធ្វើបានល្អមែនទែន ក្នុងការប្រកួតជុំទី ២ នៃពានយូរ៉ូ ឆ្នាំ ២០២០ ក្រោយយកឈ្នះម្ចាស់ជើងឯកឆ្នាំ ២០១៦ ព័រទុយហ្គាល់ ៤-២ ក្នុងពូល F ដែលជាពូលមរណៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកមួយគូទៀតម្ចាស់ជើងឯកពិភពលោកឆ្នាំ ២០១៨ មាន់គកបារាំង បានត្រឹមស្មើម្ចាស់ផ្ទះហុងគ្រី ១-១ ប៉ុណ្ណោះ ។

បច្ចុប្បន្នក្រុមបាល់ទាត់ជម្រើសជាតិទាំង ៤ ស្ថិតក្នុងស្ថានភាពតានតឹងមែនទែន ពោលមិនទាន់មានប្រទេសណាមួយធានាកៅអីសុវត្ថិភាពឡើងទៅវគ្គ ១៦ ក្រុមនៅឡើយទេ ។

ក្នុងពូល F នេះ មាន់គកបារាំង ឈរនៅលើកំពូលតារាងមាន ៤ ពិន្ទុ ក្រោយឈ្នះមួយប្រកួត និងស្មើមួយប្រកួត ។ លេខ ២ គឺឥន្ទ្រីដែកអាល្លឺម៉ង់ មាន ៣ ពិន្ទុ ឈ្នះមួយ និងចាញ់មួយ ។

ចំណែកក្រុមបញ្ចខែលព័រទុយហ្គាល់ ឈរនៅលេខ ៣ មាន ៣ ពិន្ទុស្មើអាល្លឺម៉ង់ ក្រោយឈ្នះមួយ និងចាញ់មួយ ។ លំដាប់ទី ៤ គឺហុងគ្រី មាន ១ ពិន្ទុ ក្រោយប្រកួតស្មើមាន់គកបារាំង និងចាញ់ព័រទុយហ្គាល់ ៣-០ ។

គួរបញ្ជាក់ថា ការប្រកួតបិទពូល F នឹងត្រូវធ្វើឡើងដំណាលគ្នានាយប់ថ្ងៃពុធ ទី២៣ ខែមិថុនា ចូលថ្ងៃព្រហស្បតិ៍ ៖

  • អាល្លឺម៉ង់ ប៉ះ ហុងគ្រី (ម៉ោង ០២ : ០០)
  • ព័រទុយហ្គាល់ ប៉ះ បារាំង (ម៉ោង ០២ : ០០)

ដោយ ៖ ជីវ័ន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម