សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​សម្រេច​ដាក់ពិន័យ​ផ្អាក​ការងារ​ស្នងការ​ការប្រកួត ៦ សប្តាហ៍ និង​អាជ្ញាកណ្តាល​៤​សប្តាហ៍​
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​សម្រេច​ដាក់ពិន័យ​ផ្អាក​ការងារ​ស្នងការ​ការប្រកួត ៦ សប្តាហ៍ និង​អាជ្ញាកណ្តាល​៤​សប្តាហ៍​

បានផុស

នៅ

​លោក​ឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១​ បាន​បើក​កិច្ច ប្រជុំ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ZOOM ដើម្បី​ពង្រឹង​ការងារ​ដឹង​នាំ ជាពិសេស​ការងារ​បច្ចេកទេស​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ឲ្យ​មាន​លក្ខន្តិកៈ​បទបញ្ជាផ្ទៃក្នុង និង​បទបញ្ជា​គ្រប់គ្រង​ការប្រកួត​ដែល​បទបញ្ជា​បច្ចេកទេស​សម្រាប់​គ្រប់គ្រង​ការប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​នេះ ធ្វើឡើង​បន្ទាប់ពី​បាន​ទទួល​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​អប់រំ យុវជន និង កីឡា និង​គណៈ​កម្ម​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​។ សំណូមពរ​ទាំង​៥ របស់​ក្រសួង​អប់រំ យុវជន និង កីឡា មាន​ដូចខាងក្រោម​៖​ អនុវត្ត​ឲ្យ​បាន​នូវ​ច្បាប់​ប្រកួត​បទបញ្ជា​បច្ចេកទេស​ក្នុង​កា​ប្រកួត ត្រូវ​កាត់សេចក្ដី​ដោយ យុត្តិធម៌​បំផុត បែងចែក​ភារកិច្ច រវាង​សហព័ន្ធ​ទូរទស្សន៍ និង អ្នក​ឧបត្ថម្ភ​គាំទ្រ បន្ត​ពង្រឹងគុណភាព​មន្ត្រី​បច្ចេកទេស និង មានវិធានការ​លើកទឹកចិត្ត​ចំពោះ​មន្ត្រី​ដែល​ស កម្ម​និង​មាន​វិធាន​ការអប់រំ​ណែនាំ​ព្រមទាំង ពង្រឹង​ចំពោះ​មន្ត្រី​ទាំងឡាយណា​ដែលអសកម្ម។

លោក​ឧ​ត្ត​ម​សេនីយ៍ តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​សម្រេច​ដាក់ពិន័យ​ផ្អាក​ការងារ​លោក មាស សុខ​គ្រី សមាជិក​គណៈកម្មាធិកា​រ​សហព័ន្ធ​កីឡា ប្រដាល់​គុន​ខ្មែរ និង​ជា​ស្នងការ​ប្រកួត​ប្រចាំ​ស្ថានីយ៍ទូរទស្សន៍ CNC រយៈពេល​៦ សប្ដាហ៍ ដែលមាន​កំហុសឆ្គង ក្នុងការ​ផ្តល់យោបល់​លើ​ការ​កាត់សេចក្ដី​ប្រកួត រវាង​កីឡាករ ឃីម បូរ៉ា និង​កីឡាករ ម៉ឺន មេ​ឃា មិន​ត្រឹមត្រូវ​តាម​បទបញ្ជា​បច្ចេកទេស នៃ​ការប្រកួត​របស់​សហព័ន្ធ​។

សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ក៏បាន​ដាក់ពិន័យ​ផ្អាក​លើ​លោក រាម កុសល ជា​អាជ្ញាកណ្តាល​ដឹកនាំ​ការប្រកួត​រយៈពេល ៤​សប្តាហ៍ ដែលមាន​កំហុសឆ្គង​ធ្វេសប្រហែស​និង​យឺតយ៉ាវ និង​ធ្វើការ​ព្រមាន​ដល់​កីឡាករ ម៉ឺន មេ​ឃា ជា​លើកដំបូង ដែល​ប្រកួត​ខុស​បច្ចេកទេស នៃ​ការប្រកួត យ៉ាងធ្ងន់ធ្ងរ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ ២០២១ នៅ​ស្ថានីយ៍ទូរទស្សន៍ CNC ប្រកួត​ជាមួយ​កីឡាករ ឃីម បូរ៉ា មកពី​ក្លិប​រស្មី​ភូមិ​គាប ខេត្តបន្ទាយមានជ័យ​៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services