ព័ត៌មានជាតិ
កិច្ចប្រជុំពិនិត្យលើលទ្ធផល នៃការវាយតម្លៃអង្គភាព ផ្ដល់សេវាសាធារណៈគំរូ
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានដឹកនាំកិច្ចប្រជុំគណៈកម្មការបន្តនីតិវិធីពិនិត្យលើលទ្ធផល នៃការវាយតម្លៃនៅទីតាំងជាក់ស្ដែងបេក្ខភាពសម្រាំង អនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាពគំរូ របស់គណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃ គ.វ.ជ កាលពីរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងមុខងារសាធារណៈ និងស្ថាប័នអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំនេះធ្វើឡើង បន្ទាប់ពីគណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃ គ.វ.ជ បានចុះពិនិត្យ និងវាយតម្លៃទីតាំងផ្ទាល់ជាក់ស្ដែង សម្រាប់បេក្ខភាពសម្រាំងអនុវិទ្យាល័យ និងបឋមសិក្សា ព្រមទាំងមណ្ឌលសុខភាពគំរូ ក្នុងគោលបំណងជ្រើសរើសបេក្ខភាពគំរូឆ្នើមប្រចាំឆ្នាំ ដើម្បីឈានទៅដល់ការប្រកាសជ័យលាភីចុងក្រោយ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគុណតម្លៃ នៃដំណើរការការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ហើយក៏បានលើកបន្ថែមផងទៀតថា កិច្ចការនេះគឺជាការបំផុសស្មារតីប្រកួតប្រជែងបន្ថែមទៀត ជាពិសេសនៅក្នុងកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ និងធ្វើទំនើបកម្មស្ថាប័ន ដើម្បីផ្ដល់សេវាសាធារណៈជូនទៅដល់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ៕







-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


