ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា ដឹកនាំប្រតិភូក្រសួងព័ត៌មាន ជួបពិភាក្សាជាមួយគណៈកម្មការជំនាញរដ្ឋសភា
កាលពីព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំប្រតិភូក្រសួងព័ត៌មាន ដើម្បីអញ្ជើញជួបពិភាក្សាការងារជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ដែលដឹកនាំដោយ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី ៥ នៃរដ្ឋសភា ក្នុងគោលបំណងស្វែងយល់ និងពិគ្រោះយោបល់លើការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល អាណត្តិទី ៧ ពាក់ព័ន្ធនឹងវិស័យព័ត៌មាន។ នេះជាការបញ្ជាក់របស់ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។

លោក ទេព អស្នារិទ្ធ មានប្រសាសន៍ថា ក្នុងជំនួបពិភាក្សាការងារនេះបានប្រព្រឹត្តទៅនៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ក្នុងរាជធានីភ្នំពេញ។ ប្រតិភូក្រសួងព័ត៌មាន មានសមាសភាពចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំង អគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំងប្រាំរបស់ក្រសួង សរុបចំនួន ៤០ រូប។ សម្រាប់កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ដែលអញ្ជើញមកពីគណៈកម្មការជំនាញទាំង ១០ របស់រដ្ឋសភា ផងដែរ។

លោក ទេព អស្នារិទ្ធ មានប្រសាសន៍បន្តថា កិច្ចប្រជុំនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបជូនអង្គប្រជុំទាំងមូលអំពីស្ថានភាពទូទៅ នៃដំណើរប្រព្រឹត្តទៅក្នុងវិស័យព័ត៌មាន ព្រមទាំងការអនុវត្តការងាររបស់ក្រសួងព័ត៌មានក្នុងរយៈពេលជិត ៥ ខែ ដើមអាណត្តិ និងការកំណត់ទិសដៅការងារសម្រាប់ពេលខាងមុខ ក្នុងក្របខណ្ឌផែនការសកម្មភាពវិស័យព័ត៌មាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា។ អង្គប្រជុំ បានស្តាប់លទ្ធផលការងារជាក់ស្ដែងដែលសម្រេចបាននាពេលកន្លងទៅថ្មីៗ នេះ ក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ ជាពិសេសការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ ការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសារព័ត៌មាន សន្តិសុខព័ត៌មាន និងការប្រឆាំងព័ត៌មានក្លែងក្លាយ ការកសាងមូលដ្ឋានគតិយុត្តិ និងការពង្រឹងការអនុវត្តច្បាប់ ដើម្បីឲ្យស្របទៅនឹងកាលៈទេសៈ និងការវិវត្តន៍របស់សង្គម និងការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យព័ត៌មាន។ អង្គប្រជុំ ក៏បានស្តាប់ផងដែរនូវចក្ខុវិស័យរបស់ក្រសួងព័ត៌មាន ក្រោមការដឹកនាំដ៏វៃឆ្លាត និងប្រកបដោយថាមពលរបស់ លោក នេត្រ ភក្ត្រា សម្រាប់ការរួមចំណែកតម្រង់ឆ្ពោះទៅគោលដៅឆ្នាំ ២០៥០ ដែលរាជរដ្ឋាភិបាលបានកំណត់ប្រែក្លាយប្រទេសកម្ពុជាឲ្យទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០ ហើយសម្រាប់វិស័យព័ត៌មាននោះគឺការឈរលើមូលដ្ឋានដំណើរការ នៃកំណែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អ ដោយផ្តោតលើការធានាគុណភាព និងប្រសិទ្ធភាពការងារ ការរៀបចំលិខិតបទដ្ឋានគតិយុត្តិ និងការរៀបចំសណ្ដាប់ធ្នាប់សារព័ត៌មាន ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»។ ទាំងនេះ បានបង្ហាញឲ្យឃើញច្បាស់ពីការបោះជំហានដ៏ស្វាហាប់ ដើម្បីប្រែក្លាយក្រសួងព័ត៌មានឲ្យទៅជាស្ថាប័នកិច្ចការសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព និងបុរេសកម្ម។

លោក ទេព អស្នារិទ្ធ មានប្រសាសន៍បន្តទៀតថា ក្រោយពីបានស្តាប់នូវរបាយការណ៍របស់លោករដ្ឋមន្ត្រីរួចមក គណៈកម្មការ នៃរដ្ឋសភា បានថ្លែងនូវការកោតសរសើរចំពោះក្រសួងព័ត៌មាន សម្រាប់លទ្ធផលការងារសម្រេចបានក្នុងរយៈពេលជិត ៥ ខែ នាដើមអាណត្តិទី ៧ នេះ និងបានកោតសរសើរអំពីភាពសុខដុមនីយកម្មផ្ទៃក្នុងរបស់ក្រសួងព័ត៌មាន ដោយផ្សារភ្ជាប់រវាងអ្នកជំនាន់មុន និងជំនាន់ថ្មី សម្រាប់ជាការតម្រង់ទិសក្នុងក្របខណ្ឌ នៃការដឹកនាំក្នុងអាណត្តិថ្មី និងធ្វើដំណើរឆ្ពោះទៅមុខប្រកបដោយគោលដៅច្បាស់លាស់។ បន្ទាប់មក កិច្ចប្រជុំបានបន្តពិភាក្សាការងារ និងផ្លាស់ប្ដូរយោបល់យ៉ាងផុលផុសក្នុងបរិយាកាសស្និទ្ធស្នាល ប្រកបដោយស្មារតីសហការ និងការទទួលខុសត្រូវ។

អ្នកនាំពាក្យក្រសួងព័ត៌មាន រូបនេះ បានបន្ថែមថា ភាគីទាំងពីរ ក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយសកម្មភាពការងារ បទប្បញ្ញត្តិច្បាប់ ដើម្បីពាំនាំសំឡេងរបស់ស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា ជូនដល់សាធារណជន, សារៈសំខាន់ នៃការពង្រឹងទំនាក់ទំនង ក្នុងការផ្តល់ព័ត៌មានទាន់ពេលវេលាសម្រាប់ជាអត្ថប្រយោជន៍សង្គម, និងភាពចាំបាច់ក្នុងការពង្រឹងការផ្សព្វផ្សាយព័ត៌មានពិត ពង្រឹងប្រសិទ្ធភាព និងគុណភាពព័ត៌មាន តាមរយៈការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈក្នុងចំណោមអ្នកសារព័ត៌មាន ការគ្រប់គ្រងសណ្ដាប់ធ្នាប់សារព័ត៌មាន និងការធានាសន្តិសុខព័ត៌មាន ៖ សិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ដែលសម្រាប់សុវត្ថិភាពព័ត៌មាន វាជាភាពចាំបាច់ក្នុងការកំណត់ និងអនុវត្តយន្តការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ រាប់បញ្ចូលទាំងការរៀបចំយុទ្ធនាការព័ត៌មាន ដើម្បីផ្លាស់ប្ដូរឥរិយាបថ ដោយបញ្ជ្រាបការយល់ដឹងសាធារណៈអំពីគ្រោះថ្នាក់ និងផលវិបាក នៃព័ត៌មានក្លែងក្លាយ ព្រមទាំងវិធានការទប់ស្កាត់ព័ត៌មានក្លែងក្លាយទាំងនេះ រួមចំណែកដល់ការធានា និងគ្រប់គ្រងលំហព័ត៌មាន៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ