ព័ត៌មានជាតិ
ស.ស.យ.ក រៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ក្រោមការដឹកនាំរបស់ ឯកឧត្ដម ហ៊ុន ម៉ានី
នាព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤ នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ក្រោមការដឹកនាំរបស់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ អនុប្រធាន និង សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្ដាល និងភ្ញៀវកិត្តិយស ជាច្រើនរូប។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារលើសេចក្ដីសម្រេចរបស់មហាសន្និបាត ផែនការយុទ្ធសាស្ត្រ និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក បានអនុវត្តកន្លងមក រួមទាំងកំណត់អាទិភាព លើកទិសដៅសកម្មភាពបន្ត ស្វែងរកធាតុចូលបន្ថែម ដើម្បីផ្សារភ្ជាប់ផែនការការងារឲ្យស្របតាមការវិវត្តន៍ជាក់ស្ដែងរបស់សង្គម។ ការជួបជុំគ្នានាឱកាសនេះ ក៏ជាការពង្រឹង និងពង្រីកសាមគ្គីភាពក្នុងក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។
ជាមួយនោះ ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍ថា ថ្ងៃនេះ គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិនិត្យ ពិភាក្សា លើវឌ្ឍនភាពការងារដែលខ្លួនសម្រេចបាន និងលើកទិសដៅឆ្ពោះទៅមុខ។ ឯកឧត្ដម សូមថ្លែងអំណរគុណដល់សមាជិក សមាជិកាគណៈកម្មាធិការកណ្ដាលគ្រប់រូបដែលបានចំណាយពេលវេលាមកចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ រយៈពេលពេញមួយថ្ងៃនេះ ឯកឧត្ដម នឹងពិភាក្សា ផ្លាស់ប្ដូរយោបល់ សម្រាប់ជាធាតុចូលល្អៗ ដើម្បីដាក់ចេញជាផែនការសកម្មភាពរបស់ ស.ស.យ.ក. និងយកទៅអនុវត្តបន្តគ្រប់រចនាសម្ព័ន្ធចំណុះ ស.ស.យ.ក សំដៅបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។
សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ស.ស.យ.ក នឹងប្រព្រឹត្តទៅក្នុងរយៈពេល ១ ថ្ងៃកន្លះ នៅសាលសន្និសីទសណ្ឋាគារ សុខាភ្នំពេញ៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


