Connect with us

កីឡា

មិន​ស្មាន​ដល់ អ្នក​ពូកែ​កណ្តាប់ដៃ Martin Nguyen សន្លប់​ធំ​ក្រោម​កណ្តាប់ដៃ Jae Woong

បានផុស

នៅ

​អ្នកគាំទ្រ​ទូទាំង​ពិភពលោក​បាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពេល​ឃើញ​ជើង​ខ្លាំង​ឈរ​លំដាប់​លេខ​១​ក្នុង​ទម្ងន់ Featherweight កីឡាករ​វៀតណាម​-​អូស្ត្រាលី Martin Nguyen បាន​សន្លប់​ធំ​ក្រោម​កណ្តាប់ដៃ​របស់​កីឡាករ​កូរ៉េខាងត្បូង Kim Jae Woong​។

មុន​ការប្រកួត​កាលពី​ថ្ងៃ​សុក្រ ទី​២៤ ខែកញ្ញា​កន្លងទៅនេះ អ្នកគាំទ្រ​បានដាក់​ក្តីសង្ឃឹម​លើ​ជើង​ខ្លាំង Martin Nguyen ជា​អតីត​ជើងឯក​ពិភពលោក​ពីរ​ប្រភេទ​ទម្ងន់ ពីព្រោះ​រូបគេ​ធ្លាប់ធ្វើ​ឲ្យ​សង្វៀន​កក្រើក​តាមរយៈ​ក​ណ្តា​ប់​ដៃ​ពិឃាត​របស់គេ​។ ជា​មួយ​គ្នា​នេះ​តាមរយៈ​ការបោះឆ្នោត​លើ ONE Fantsy បង្ហាញថា អ្នកគាំទ្រ​បានជ្រើសរើស​យក Martin ដល់​ទៅ​៧៤% ខណៈ Kim Jae Woong ទទួលបាន​ការគាំទ្រ​ត្រឹមតែ​២៦%​ប៉ុណ្ណោះ​។

​សម្រាប់​ការប្រកួត​គូ​នេះ កីឡាករ​ទាំងពីរ​សុទ្ធតែ​ស្វែងរក​ឱកាស​ឆ្ពោះទៅរក​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក ONE Featherweight នាពេល​អនាគត​ដូចគ្នា​។ ជាពិសេស Martin Nguyen បានដាក់​ចិត្ត​ស្វែងរក​ខ្សែក្រវាត់​របស់ខ្លួន​មក​គ្រប់គ្រង​វិញ​។​

ទោះជា​យ៉ាងណា ការពិត​នៅ​លើ​សង្វៀន​បាន​ប្រព្រឹត្តទៅ​ត្រឹម​ពាក់កណ្តាល​ទឹក​ទី​១​ប៉ុណ្ណោះ បន្ទាប់ពី​អ្នកលេង​គុន​ចម្រុះ​កូរ៉េខាងត្បូង Kim Jae Woong បាន​ប្រើ​កណ្តាប់​ដៃស្តាំ​ម៉ាត់​ចំ​ថ្គាម​របស់ Martin ឲ្យ​ដួល​ដាច់​ផ្ងារ​រួច​ថែម​ពីរ​ដៃ​ពីលើ​ទៀត​ដែល​បណ្តាល​ឲ្យ​អាជ្ញាកណ្តាល​បញ្ឈប់​ការប្រកួត​ត្រឹម​នាទី​៣និង១៥​ក្នុង​ទឹក​ទី​១​តែម្តង​។

​នេះ​ជា​បរាជ័យ​ដោយ​សន្លប់​ពីរ​លើក​ជាប់​គ្នា បន្ទាប់ពី​ការ​សន្លប់​លើក​ទី​១​ដោយ​កណ្តាប់ដៃ​របស់​ជើង​ខ្លាំង​អាមេរិក Thanh Le ក្នុង​ទឹក​ទី​៣​កាលពី​ខែតុលា ឆ្នាំ​២០២០ ហើយ​របូត​ខ្សែក្រវាត់​ពិភពលោក​តាំងពី​ពេល​នោះមក​។ ដូច្នេះ​មហិច្ឆតា​ស្វែងរក​ខ្សែក្រវាត់​របស់ Martin កាន់តែ​ស្តួចស្តើង​ថែមទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ផ្ទុយទៅវិញ អ្នកលេង​គុន​ចម្រុះ​កូរ៉េខាងត្បូង Kim Jae Woong ដែល​រំភើប​រីករាយ​ខ្លាំង​បំផុត​សម្រាប់​ជ័យជម្នះ​លើ Martin ទទួលបាន​ឱកាស​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ភ្លាម​តែម្តង បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​ដ៏​អស្ចារ្យ​នេះ​។​

អគ្គនាយក និង​ស្ថាបនិក ONE លោក Chatri Sityodtong បានសម្រេច​ផ្តល់​ឲ្យ Kim Jae Woong ដែលមាន​ប្រវត្តិ​ប្រកួត​ឈ្នះ​១០​ដង និង​ចាញ់​៣​ដង​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ជាមួយនឹង​នរណាម្នាក់រ​វា​ម្ចាស់​ខ្សែក្រវាត់ Thanh Le និង Garry Tanon​។

សូម​បញ្ជាក់​ថា Thanh Le ត្រូវ​ឡើង​ប្រកួត​ការពារ​ខ្សែក្រវាត់​ពិភពលោក ONE Featherweight របស់ខ្លួន​ជា​លើកដំបូង​ទល់នឹង​ជើង​ខ្លាំង Garry Tanon នៅ​ថ្ងៃទី​៥ ខែធ្នូ ក្នុង​ខួប​១០​ឆ្នាំ​របស់ ONE បន្ទាប់ពី​កីឡាករ​អាមេរិក​រូបនេះ​ដណ្តើម​ខ្សែក្រវាត់​បាន​ពី Martin​។ អ្នកឈ្នះ​រវាង​គូ​នេះ​ត្រូវ​ស្ពាយ​ខ្សែក្រវាត់​ឡើង​ការពារ​ទល់នឹង Kim Jae Woong៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មី​យ៉ាន់​ម៉ា​សហការ​ជាមួយ​ចិន​ ចាប់ខ្លួន​ក្រុម​ឆបោក​តាម​អន​ឡាញ​បាន​ជាង​៨០០​នាក់​ក្នុង​រដ្ឋ​ឆាន

ព័ត៌មានជាតិ៩ ម៉ោង មុន

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ត្រួតពិនិត្យវឌ្ឍនភាពគម្រោងអក្ខរកម្មឌីជីថលខ្មែរ

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលសម្រេចបញ្ជូនលោក ដែន សូនី ទៅតុលាការ

ព័ត៌មានជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ អភិក្រមទាំង៥របស់សម្ដេចតេជោ ជាសារដាស់តឿនឱ្យមន្ត្រីធ្វើខ្លួនឱ្យសមជាអ្នកបម្រើរាស្ត្រ

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពីកិច្ចសហការណ៍រវាង CIRD ជាមួយក្រុមហ៊ុន Kosher Climate India Pvt. Ltd. “គម្រោងកែលម្អបច្ចេកទេសផលិតស្រូវ តាមរយៈឥណទានកាបូនសម្រាប់កសិករ”

Sokha Hotels

ព័ត៌មានពេញនិយម