ជីវិតកម្សាន្ដ
ខាត់ សុឃីម បំផុសប្រជាពលរដ្ឋខ្មែរចងទង់ជាតិនៅតាមផ្ទះ អបអរឆ្នាំថ្មី
ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកៀកចូលមកដល់នាពេលឆាប់ៗ ខាងមុខនេះ តារាស្រីពហុជំនាញ អ្នកនាង ខាត់ សុឃីម បានចេញមកបំផុសដល់មហាជន និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស គួរនាំគ្នាត្រៀមរៀបចំកែលម្អផ្ទះសំបែង ពិសេសចងទង់ជាតិនៅតាមផ្ទះដើម្បីអបអរឆ្នាំថ្មី។

ចំពោះការចេញមកបំផុស ក៏ដូចជាការអំពាវនាវរបស់តារាស្រីអ្នកនាង ខាត់ សុឃីម នេះ ដោយសារនាងយល់ថា ទង់ជាតិ ជាដួងព្រលឹងជាតិ ដូច្នេះហើយទើបនាងស្នើសូមឲ្យមហាជនគួរតែនាំគ្នាចងទង់ជាតិមុខផ្ទះរៀងៗ ខ្លួន នាឱកាសឆ្នាំថ្មីប្រពៃណីខ្មែរ។ ម្យ៉ាងទៀត ក៏មានការបំផុសឲ្យយុវវ័យ ត្រូវនាំគ្នាលេងល្បែងប្រជាប្រិយផងដែរ។
តារាពហុជំនាញ ខាត់ សុឃីម បានលើកឡើងថា «បងប្អូនជនរួមជាតិដែលគោរព និងស្រឡាញ់វប្បធម៌ខ្មែរ ហើយចង់លើកតម្កើងប្រពៃណី តើមុខផ្ទះរបស់បងប្អូនបានចងទង់ជាតិ ឬទង់ខ្សែណាមួយអបអរទទួលឆ្នាំថ្មីឬនៅ? បើមិនទាន់ សូមរៀបចំតាមលទ្ធភាព ដើម្បីសាទរឆ្នាំថ្មី»។

គួររម្លឹកដែរថា កាលពីថ្មីៗ តារាស្រីអ្នកនាង ខាត់ សុឃីម ក៏បានចេញសារដើម្បីធ្វើការដាស់តឿនដល់យុវជនខ្មែរគ្រប់ៗ រូប ត្រូវមានភាពកតញ្ញូស្រលាញ់ដឹងគុណចំពោះឪពុក-ម្តាយឲ្យបានច្រើន ខណៈដែលឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈានជិតចូលមកដល់នាពេលឆាប់ៗ ខាងមុខ។
តារាចម្រៀងល្បីឈ្មោះអ្នកនាង ខាត់ សុឃីម បាននិយាយចេញពីអារម្មណ៍ពិតផ្ទាល់ខ្លួនថា «ទឹកចិត្តអ្នកម្ដាយមិនអាចកាត់ថ្លៃបានទេ..ម្ដាយឯណាចង់ឲ្យកូនឈឺ ចង់ឲ្យកូនយំ គឺគ្មាននោះទេ ដូច្នេះចូរស្រលាញ់អ្នកម្ដាយរបស់ខ្លួនឲ្យច្រើនៗ ទាន់នៅមានឱកាស»។ អ្នកនាង ថា «មានលុយជូនលុយ មានពេលនាំគាត់ដើរលេងទិញម្ហូបឆ្ងាញ់ៗ ជូនគាត់ កុំចាំដល់គាត់ស្លាប់បាត់ ចាំសែនម្ហូបឲ្យគាត់ គឺគាត់មិនបានទទួលទេ»៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


