កីឡា
គ្រូបង្វឹក ចាន់ រតនា ថ្លែងសារពីរចំណុចអំពី Xie Wei
អ្នកលេងគុនចម្រុះ ចាន់ រតនា ដែលមានជំនាញយុទ្ធគុនខមនិងគុនខ្មែរត្រូវបើកទំព័រថ្មីមួយទៀតពេលឡើងសង្វៀនអន្តរជាតិ ONE Championship បន្ទាប់ពី នៅ ស្រីពៅ បង្ហាញខ្លួនក្នុងវិបត្តិកូវីដ-១៩ នេះកាលខែ តុលា។
ក្រោយការអាក់ខានឡើងសង្វៀនរយៈពេលប្រមាណមួយឆ្នាំកន្លះមកនេះ សិស្សគុនមកពីក្លិប «សិល្បៈ» ត្រូវប្រឈមនឹងជើងខ្លាំងមកពីចិន Xie Wei ក្នុងទម្ងន់ Flyweight នៅព្រឹត្តិការណ៍ ONE: COLLISION COURSE នាថ្ងៃទី១៨ ខែ ធ្នូ ខាងមុខនៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី។
មុនការប្រកួតមកដល់ គ្រូបង្វឹក Lorenzo ដែលបានធ្វើការងារស្និទ្ធស្នាលជាងគេក្នុងចំណោមគ្រូបង្វឹកផ្សេងទៀតបានថ្លែងអំពី Xie Wei លើពីរចំណុចថា ៖«ទី១ ខ្ញុំមើលឃើញចំណុចខ្លាំងរបស់ Wei …គេមានកម្លាំងស៊ុហ្វនិងថាមពលប្រកួតក៏ខ្លាំងដែរ។ ទី២ ចំណុចខ្សោយគេ ដូចជាការការពាររបស់គេនៅមានកម្រិត។ ការឃុំការពាររបស់គេនៅខាងលើពេក។ ប៉ុន្តែ វាជាឱកាសល្អដើម្បីងាយស្រួលឲ្យយើងវាយប្រហារទៅវិញ»។
គ្រូបង្វឹក Lorenzo បានត្រៀមខ្លួនយ៉ាងល្អចំពោះ រតនា មុនចេញទៅប្រកួតប្រកបដោយទំនុកចិត្តខ្ពស់។ ក្នុងវិបត្តិកូវីដ-១៩ ផ្ទុះនៅកម្ពុជានាដើមឆ្នាំ២០២០ បុរសវ័យ ៣៥ ឆ្នាំ បានបំប៉នផ្នែកកម្លាំងជាពិសេសជាមួយគ្រូបង្វឹកសញ្ជាតិអ៊ីតាលីដដែលនេះ។ ព្រោះ រតនា និង លោក Lorenzo មានលំនៅឋាននិងកន្លែងហ្វឹកហាត់ក្បែរគ្នា ដែលជាអំណោយផលល្អដល់ការការពារជំងឺកូវីដ-១៩ ផង។
គ្រូបង្វឹកផ្នែកកម្លាំងរូបនេះបានគូសបញ្ជាក់ថា៖«មិនត្រឹមតែការហ្វឹកហាត់ធម្មតា ប៉ុន្តែ រតនា បានឡាំគ្នា ឬ សមគ្នាជាហូរហែជាមួយអ្នកជំនាញ ជឺជិតស៊ូ និង MMA ច្រើនរូប។ ក្នុងនោះការហាត់កម្លាំង និងភាពអំណត់ គឺហាត់ខ្លាំងនៅក្លិប LLFitness។ ទោះមិនបានឡើងប្រកួតជាងមួយឆ្នាំ ប៉ុន្តែ ក្នុងនាមកីឡាករអាជីព រតនា បានខំប្រឹងហ្វឹកហាត់ត្រៀមខ្លាំងក្លា ហើយរង់ចាំការប្រកួតយ៉ាងអន្ទះសាបំផុត»។
ចាន់ រតនា ដែលទូតសុច្ឆន្ទៈនៃក្រុមហ៊ុនសែលកាតបានដាក់គោលដៅយកឈ្នះលើកទី៤ ជាប់គ្នានៅសង្វៀន ONE ដែលកាដូសម្រាប់អ្នកគាំទ្រមុនដាច់ឆ្នាំ ២០២០។ រតនា ឡើងប្រកួតនៅសង្វៀនធំបំផុតនៅអាស៊ីបានចំនួន ១០ ដងក្នុងនោះ ឈ្នះ ៧ ដង និងចាញ់ ៣ដង។
Xie Wei ឡើងប្រកួតនៅសង្វៀន ONE Championship ចំនួន ៦ ដងក្នុងនោះឈ្នះ រហូតដល់ ៥ដងឯនោះ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឺ កីឡាករវ័យ ២៤ ឆ្នាំរូបនេះឈ្នះជាប់គ្នារហូតដល់ ៥ លើកនៅសង្វៀនលំដាប់ពិភពមួយ មុនចាញ់ជើងខ្លាំង ហ្វីលីពីន Danny Kingad នៅក្នុងការប្រកួតចុងក្រោយនាចុងខែ មករា ឆ្នាំ២០២០ នេះ។ បែបណាក្ដី បើសរុបការប្រកួតទាំងក្នុងនិងក្រៅសង្វៀន ONE ជើងខ្លាំងមកពីចិនឡើងសង្វៀនគុនចម្រុះបាន ៨ ដង (ឈ្នះ ៥ និង ចាញ់ ៣ដង)។
គួរដឹងថា គ្រូបង្វឹក Lorenzo និង រតនា នឹងចាកចេញពីប្រទេសកម្ពុជាទៅកាន់សិង្ហបុរីនៅថ្ងៃសុក្រចុងសប្ដាហ៍នេះ ដើម្បីត្រៀមខ្លួន, ហ្វឹកហាត់, តេស្តសុខភាព និង ធ្វើតេស្តកូវីដ-១៩ នៅទីនោះ៕

-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា២ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


