កីឡា
ក្រសួងមហាផ្ទៃគ្រងតំណែងជើងឯកនៃការប្រកួតកីឡាវាយកូនឃ្លីលើតុថ្នាក់ជាតិ ២០២០
ភ្នំពេញ ៖ ក្លិបកីឡាវាយកូនឃ្លីលើតុនៃក្រ សួងមហាផ្ទៃដណ្តើមមេដាយគ្រងតំណែងជើងឯកព្រឹត្តិការណ៍នៃការប្រកួតកីឡា វាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធកីឡាវាយកូន ឃ្លីលើតុកម្ពុជា លើកទី១ ឆ្នាំ២០២០។

ក្នុងឱកាសពិធីបិទការប្រកួតកីឡាវាយ កូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ និង ពានរង្វាន់សហព័ន្ធកីឡាវាយកូនឃ្លី លើតុកម្ពុជា លើកទី១ ប្រចាំឆ្នាំ ២០២០ កាលពីថ្ងៃទី២៤ ខែតុលាម្សិលមិញនេះ មានការអញ្ជើញចូលរួមពីលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និង អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា។

ក្លិបកីឡាវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃដណ្តើមមេដាយសរុបចំនួន ១៩ គ្រឿង ក្នុងនោះមេដាយមាសចំនួន៧ គ្រឿង មេដាយប្រាក់៦គ្រឿង និងមេដាយសំរិទ្ធ៦គ្រឿង ហើយក្លិបកីឡាវាយកូនឃ្លី លើតុស៊ីធីស្ពត (ច្បារអំពៅ)ទទួលបានមេដាយមាស១គ្រឿង ក្លិបកីឡាវាយកូន ឃ្លីលើតុសន្ធរមុខថ្មីទទួលបានមេដាយ៥ គ្រឿងក្នុងនោះមេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង។

ក្លិបកីឡាវាយកូនឃ្លីលើតុឌីណាមិចទទួលបានមេដាយ២គ្រឿងក្នុងនោះមេ ដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១ គ្រឿង។ ចំណែកក្លិបកីឡាវាយកូនឃ្លីលើ តុALL Star អនុវិទ្យាល័យ ពោធិចិនតុង ខេត្តកំពត និងអគ្គនាយកដ្ឋានអត្តសញ្ញាកម្មទទួលបានមេដាយមេដាយសំរិទ្ធ១ គ្រឿងដូចគ្នា៕
ដោយ ៖ វិសិទ្ធ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


