កីឡា
អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក រដូវកាលទី២ ត្រូវបានបង្កើតឡើងជាផ្លូវការ
អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក រដូវកាលទី២ – ភេសជ្ជៈប៉ូវកម្លាំង គោជល់ បញ្ចូលឱ្យអ្នកនូវឈាមអ្នកប្រយុទ្ធដ៏អស្ចារ្យ។ មិនថាអ្នកជានរណា អ្នកកំពុងធ្វើអ្វី ប្រសិនបើអ្នករក្សាជំហរយ៉ាងរឹងមាំ អ្នកនឹងមានថាមពលអ្នកប្រយុទ្ធក្នុងខ្លួន ហើយចាប់ពីវគ្គជម្រុះរហូតដល់វគ្គផ្តាច់ព្រ័ត្រ អ្នកនឹងរីករាយចំពោះការតស៊ូដោយគ្មានភាពភ័យខ្លាចក្នុងនាមជាអ្នកប្រយុទ្ធដ៏អស្ចារ្យដើម្បីដណ្តើមកិត្តិយស ខ្សែក្រវាត់ ពានរង្វាន់ និងក្លាយជាកីឡាករប្រដាល់ដ៏ខ្លាំងក្លាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣។

ភេសជ្ជៈប៉ូវកម្លាំង គោជល់ ជួយបង្កើនស្មារតីប្រយុទ្ធរបស់អ្នកជានិច្ច! ភេសជ្ជៈប៉ូវកម្លាំង គោជល់ បង្កើនថាមពលអ្នកប្រយុទ្ធ! #redbullcouragespirit
សូមរង់ចាំតាមដានទស្សនា និងគាំទ្រកម្មវិធីប្រដាល់ដ៏អស្ចារ្យនេះដែលនឹងចាប់ផ្តើមពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ តទៅហើយ។ គ្រប់ការប្រកួតនឹងផ្សាយផ្ទាល់ដោយទូរទស្សន៍ ស៊ីអិនស៊ី ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ Red Bull Cambodia ចាប់ពីម៉ោង ៦ល្ងាចដល់ ៨:៣០នាទីយប់។

ចាប់ពីវគ្គជម្រុះរហូតដល់វគ្គផ្តាច់ព្រ័ត្រ អ្នកនឹងរីករាយចំពោះការតស៊ូដោយគ្មានភាពភ័យខ្លាចក្នុងនាមជាអ្នកប្រយុទ្ធដ៏អស្ចារ្យដើម្បីដណ្តើមកិត្តិយស ខ្សែក្រវាត់ ពានរង្វាន់។
នៅក្នុងយុទ្ធនាការប្រដាល់នេះ កីឡាករប្រដាល់ទម្ងន់ ៦៣,៥គីឡូក្រាម ល្អបំផុតចំនួន ៨រូបនឹងត្រូវជ្រើសរើស និងបែងចែកជាពីរពូលដើម្បីប្រកួតដណ្តើមជើងឯកក្នុងពូលនីមួយៗ។ បន្ទាប់មកជើងឯកមកពីពូលទាំងពីរនឹងត្រូវធ្វើការប្រកួតដើម្បីកំណត់ថាតើនរណាគឺជាជើងឯកពិតប្រាកដនៃពូលទាំងពីរ។ កីឡាករប្រដាល់ ៤រូបចុងក្រោយមកពីពូលទាំងពីរនឹងទទួលបានរង្វាន់តាមលំដាប់រួមមាន ខ្សែក្រវាត់ ពានមួយគ្រឿងរួម ទឹកប្រាក់ ៥.០០០ដុល្លារ, ពានរង្វាន់មួយគ្រឿង ទឹកប្រាក់ ២.០០០ដុល្លារ, ពានរង្វាន់មួយគ្រឿង ទឹកប្រាក់ ១.៥០០ដុល្លារ, និងពានរង្វាន់មួយគ្រឿងទឹកប្រាក់ ១.០០០ដុល្លារ។

បេសកម្មក្នុងយុទ្ធនាការស្វែងរកកំពូលជើងឯកមិនទាន់ចប់នៅឡើយទេ។ កីឡាករ យ៉េន ឌីណា ដែលជាម្ចាស់ខ្សែក្រវាត់ភេសជ្ជៈប៉ូវកម្លាំង គោជល់ និងដែលត្រូវបានទទួលស្គាល់ថាជាកីឡាករដ៏ខ្លាំងមួយរូបនៅក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម បានត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតទីមួយ និងចុងក្រោយរបស់ខ្លួននៅក្នុងកម្មវិធីនេះ។ រវាងពួកគេទាំងពីរ កីឡាករជ័យលាភីនឹងក្លាយជាកំពូលជើងឯក សម្រាប់រដូវកាលទី២ ហើយនឹងទទួលបានខ្សែក្រវាត់ ពានរង្វាន់មួយគ្រឿង រួមជាមួយទឹកប្រាក់ ៥.០០០ដុល្លារ ខណៈដែលកីឡាករជើងឯកដែលមិនទទួលជ័យលាភីក្នុងការប្រកួតនេះនឹងទទួលបានពានរង្វាន់មួយគ្រឿង រួមជាមួយទឹកប្រាក់ ២.០០០ដុល្លារ។

មិនខុសពីពេលកន្លងមក ដើម្បីបន្តលើកតម្កើងនិងផ្សព្វផ្សាយកីឡាគុនខ្មែរទៅដល់អ្នកគាំទ្រកម្ពុជា ក៏ដូចជាទូទាំងពិភពលោក គោជល់ តែងតែដាក់បញ្ចូលនូវការប្រកួតមិត្តភាព ដែលមិនត្រឹមតែសម្រាប់ការទស្សនារបស់អ្នកគាំទ្រប៉ុណ្ណោះទេ តែក៏ដើម្បីផ្តល់ការគាំទ្រដល់កីឡាករដែលមានស្មារតីប្រយុទ្ធឆ្ពោះទៅរកការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ផងដែរ ដើម្បីឱ្យពួកគេមានឱកាសបង្ហាញសមត្ថភាព តាមរយៈកម្មវិធីប្រដាល់គុនខ្មែររបស់ភេសជ្ជៈប៉ូវកម្លាំងគោជល់ ក្រោមកិច្ចសហការយ៉ាងរឹងមាំជាមួយសហព័ន្ធគុនខ្មែរ។


Red Bull was manufactured by T.C. Pharmaceutical Industries Co., Ltd. In Thailand and exclusively imported into Cambodia by Hero King Co., Ltd. According to European Food Safety Authority (EFSA), the level of Taurine and Glucuronolactone used in Red Bull are safe to health.
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


