គ្រូ​បង្វឹក​​ខ្សែ​ក្រវាត់​ខ្មៅ​៣ដាន់​ព្យាករ​ថា​ ចាន់ ​រតនា ​អាច​ផ្ដួល​ Xie Wei នៅ​ទឹក​ទី​៣​
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

គ្រូ​បង្វឹក​​ខ្សែ​ក្រវាត់​ខ្មៅ​៣ដាន់​ព្យាករ​ថា​ ចាន់ ​រតនា ​អាច​ផ្ដួល​ Xie Wei នៅ​ទឹក​ទី​៣​

Published

on

លោក​​ Fernando Salvador ​​ដែល​គេ​ស្គាល់​ថា​ ​ជា​គ្រូ​​​បង្វឹក​កម្រិត​ខ្សែ​ក្រវាត់​ខ្មៅ​ក្បាច់​គុន​​​ជឺជិតស៊ូ​៣​ដាន់​​​បាន​​ចេញ​មក​ព្យាករ​ថា​ ​​អ្នក​លេង​គុន​ចម្រុះ​​លេខ​១​កម្ពុជា​ ​ចាន់​ រតនា​ ​អាច​នឹង​ផ្ដួល​​ជើង​ខ្លាំង​ចិន​ Xie Wei ​ឲ្យ​សន្លប់​​នា​ទឹក​ទី​៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ការ​ព្យាករ​នេះ​កើត​​ឡើង​​មុន​ពេល​សិស្ស​គុន​មក​ពី​ក្លិប​ «សិល្បៈ​»​ ​ត្រូវ​ប្រឈម​នឹង​​ជើង​ខ្លាំង​មក​ពី​ចិន​​ Xie Wei ​ក្នុង​ទម្ងន់​ Flyweight ​នៅ​ព្រឹត្តិការណ៍​ ONE: COLLISION COURSE​ ​​ ​​នា​ថ្ងៃ​ទី​១៨ ​​ខែ​ ធ្នូ​ ខាង​មុខ​នៅ​កីឡដ្ឋាន​ Singapore Indoor Stadium ​នៃ​ ​​ប្រទេស​សិង្ហបុរី។

​​គ្រូ​បង្វឹក​ដែល​​បាន​ហ្វឹកហាត់​ជា​មួយ​គ្រូ​គុន​ស្ថាបនិក​ MMA នៅ​សហរដ្ឋ​អាមេរិក​រូប​នេះ​​បាន​ពន្យល់​​លក្ខណៈ​​ទូទៅ​ថា​ ៖«​រតនា​ ​​​បាន​បោះ​ជំរំ​ហ្វឹកហាត់​បាន​​ល្អ​។​ ស្នៀត​ប្រយុទ្ធ ​និង​កម្លាំង​របស់​គេ​ជា​កត្តា​​​ដ៏​សំខាន់​មួយ។​ ​​ខ្ញុំ​ជឿជាក់​ថា​​​ Xie Wei ​​ប្រហែល​នឹង​ប្រើ​វិធី​វាយ​​បក​លើ​​ក្បាច់​ប្រដាល់​របស់​ រតនា​ ​​​តាម​រយៈ​ការ​ចាប់​អុក​ជង្គង់​ និង​ចាប់​បោក​ដោយ​ប្រើ​ក្បាច់​ចំបាប់​​មិន​ខាន»។ ​​

​​​គ្រូ​បង្វឹក​វ័យ​ ​​៥០​ឆ្នាំ​បន្ត​​​ទៀត​ថា​៖«Xie Wei ​មាន​កម្លាំង​ស្ទុះ​​ល្អ​ណាស់​និង​ខ្លាំង​ទៀត​ផង។ ​ហើយ​​បើ​គ​អាច​រក្សា​ការ​គាប​​លើ​ រតនា ​មិន​ឲ្យ​រើ​រួច​នៅ​លើ​ក្ដារ​រេញ​ នោះ​ជា​​បញ្ហា​​​សម្រាប់​ជើង​ខ្លាំង​កម្ពុជា​មិន​ខាន»។ ​​ ​​

នា​ពេល​កន្លង​​ទៅ​​ ​លោក​​​សរសើរ​ដល់​ ​ចាន់ រតនា​ ​​ថា​ជា​អ្នក​ប្រកួត​គុន​ចម្រុះ​ដ៏​អស្ចារ្យ​ម្នាក់​​តំណាង​ឲ្យ​កម្ពុជា​តាម​រយៈ​ការ​​ទទួល​ជ័យជម្នះ​៣​លើក​​ជាប់​​គ្នា​នៅ​សង្វៀន​​​អន្តរជាតិ​​ ONE Championship។ រតនា ​ហ្វឹកហាត់​ល្អ​​ តម​អាហារ ​និង​មាន​ការ​គាំទ្រ​​​ពី​សំណាក់​​គ្រូ​បង្វឹក​​ពាក់​ព័ន្ធ​ជា​ពិសេស​​គ្រូ​បង្វឹក​ Lorenzo ​បាន​​រួម​ចំណែក​​ធំ​ធេង​​ដល់​​ភាព​ជោគជ័យ​នេះ។

គ្រូ​បង្វឹក​​ជំនាញ​ជឺជិតស៊ូត​សង្កត់​ធ្ងន់​ដូច្នេះ​ ៖​«​ក្នុង​ករណី​ដែល ​រតនា ​អាច​​បន្ត​​​​​ប្រកួត​បាន​៣​ទឹក​​​ ​​នោះ​កីឡាករ​កម្ពុជា​​យើង​ច្បាស់​ជា​មាន​​ឱកាស​ដើម្បី​ផ្ដួល​ឲ្យ​សន្លប់​​មិន​​ខាន​ឡើយ។ ​បើ​​ Wei គេ​​​​​ប្រកួត​នៅ​​លើ​ក្ដារ​រេញ ​វា​ជា​ការ​ដោះ​ប្រស្នា​របស់​ រតនា ​មួយ​ ប៉ុន្តែ​​គេ​ធ្លាប់​ធ្វើ​បាន​ជោគជ័យ​ និង​​មាន​បទ​ពិសោធន៍​គេច​ផុត​​ពី​ឃ្លេ​សម្លាប់​ជា​ច្រើន​មក​ហើយ។​ ខ្ញុំ​គិត​​ថា​វា​មិន​ជា​បញ្ហា​ចោទ​សម្រាប់​អ្នក​លេង​គុន​ខ្មែរ​របស់​យើង​​ទេ»។ ​​

​​​លោក​ Fernando Salvador ​បាន​បង្ហាត់​​ចំបាប់​តាំង​ពី​ឆ្នាំ​១៩៨៩​ ​ហើយ​បន្ទាប់​មក​ទៀត​បន្ត​ទៅ​បង្ហាត់​ ជឺជិត​ស៊ូ ​(Jiu jitsu) ​ និង​គុន​ចម្រុះ​(MMA) ​ដល់​បច្ចុប្បន្ន៕

អត្ថបទ៖ ស៊ីធី ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

បន្ទាន់! សាលារាជធានីភ្នំ​ពេញ ប្រកាស​ស្នើសុំ​ឲ្យ​អ្នក​វិជ្ជមាន​កូវីដ១៩ ១២នាក់ ទាក់ទង​មក​អាជ្ញាធរ​ជា​បន្ទាន់

ព័ត៌មានជាតិ4 hours ago

លោកស្រី ឱ វណ្ណឌីន ថាពលរដ្ឋខ្មែរ និងបរទេសគង់តែទទួលបានវ៉ាក់សាំងគ្រាន់តែមុននិងក្រោយ

ព័ត៌មានជាតិ4 hours ago

រកឃើញ​អាជីវករ​ផ្សារ​ចាស់​១០នាក់​ តេស្ត​វិជ្ជមាន​កូវីដ១៩

ព័ត៌មានជាតិ4 hours ago

ឡូយ​មែន​!​ មាន​អេស៊ីលីដា​ម៉ូ​បា​លអាច​ខ្ចីលុយ​បាន​ភ្លាមៗ​មិនចាំបាច់​ទៅ​ធនាគារ​ឡើយ​

ព័ត៌មានជាតិ5 hours ago

សម្តេច​តេ​ជោ ហ៊ុន សែន កោតសរសើរ​ចំពោះ​តួនាទី​ឈានមុខ​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services