ព័ត៌មានអន្ដរជាតិ
ភ្ញៀវទេសចរជិត១០០នាក់បង្កភាពចលាចលខណៈអណ្ដាលភ្លើងឆេះផ្នែកម៉ាស៊ីនកប៉ាល់យ៉ាងសន្ធោសន្ធៅនៅកណ្ដាលសមុទ្រ
ភ្ញៀវទេសចរណ៍ជាច្រើនសញ្ជាតិដែលកំពុងស្ថិតនៅលើកប៉ាល់មួយគ្រឿងភ័យស្លន់ស្លោយ៉ាងខ្លាំងដោយសារកប៉ាល់មួយគ្រឿងនេះជួបឧបទ្ទវហេតុគឺមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅកណ្ដាលផ្ទៃទឹកសមុទ្រ។

យោងតាមការផ្សាយរបស់គេហទំព័រមួយចំនួនក្នុងប្រទេសថៃបានបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នៅកណ្ដាលផ្ទៃទឹកសមុទ្រខាងលិចឈៀងខាងត្បូងនៃកោះអណ្ដើក ស្ថិតក្នុងឃុំកោះអណ្ដើក ស្រុកផាង៉ាន់ ខេត្តសុរ៉ាតថានី ប្រទេសថៃ។
កប៉ាល់ដែលដឹកភ្ញៀវទេសចរណ៍ជិត១០០នាក់ និងមានរថយន្ត ម៉ូតូ រួមទាំងទំនិញផ្សេងៗផងនោះ មានឈ្មោះ (កប៉ាល់ចំរើន២) ដោយបានដឹកអ្នកដំណើរ និងភ្ញៀវទេសចរណ៍ទៅកំសាន្តនៅកោះអណ្ដើក លុះនៅចម្ងាយប្រមាណជា ៥ គីឡូម៉ែត្រទៀតទើបដល់កោះអណ្ដើក ក៏ស្រាប់តែមានអណ្ដាតភ្លើងបានឆាប់ឆេះចេញពីកន្លែងម៉ាស៊ីនកប៉ាល់ផ្នែកខាងក្រោម បង្កជាការជួលច្របល់ដល់ភ្ញៀវទេសចរណ៍ទាំងអស់ដើម្បីគេចពីអណ្ដាតភ្លើង និងផ្សែងដែលកំពុងហុយខ្លាំង។

ជាសំណាងល្អភ្លាមៗនោះដែរ កម្លាំងសមត្ថកិច្ចថៃរួមទាំងក្រុមគ្រូពេទ្យនៅលើកោះសាមុយ បានចេញប្រតិបត្តិការភ្លាមៗដើម្បីជម្លៀស និងជួយសង្គ្រោះភ្ញៀវទាំងអស់ដែលស្ថិតនៅលើកប៉ាល់ឲ្យរួចផុតពីសេចក្តីស្លាប់ ដោយគ្រាន់តែមានភ្ញៀវទេសចរណ៍មួយចំនួនមិនស្រួលខ្លួន ព្រោះខ្លះក៏មានផ្ទៃពោះឯខ្លះទៀតក៏មានកូនតូច ក្រោយពីទទួលរងនៅចំហាយភ្លើងនិងផ្សែង តែពុំមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


