Connect with us

កីឡា

អត្ត​ព​លិ​ក​កម្ពុជា​ នឹង​ទទួល​បាន​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​-១៩

បានផុស

នៅ

​​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​កម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​គណៈ​កម្មាធិកា​រ​ជាតិ​រៀបចំ​ប្រកួត​កីឡា SAE GAMES 2023 បាន​មានប្រសាសន៍ថា លោក​តាំង​នាម​ឲ្យ​កីឡាករ​-​កីឡាការិនី​កម្ពុជា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​គិតគូរ​ដល់​អត្ត​ព​លិ​ក ដោយ​ក្នុងចំណោម​ប្រជាជន​ចំនួន​៨០​ភាគរយ​នៅ​ទូទាំង​ប្រទេស ដែល​សម្តេច​ប្រកា​ស​នឹង​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ចាក់​ជូន ក្នុង​នោះ​ក៏មាន​កីឡាករ​-​កីឡាការិនី ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បាន​បន្តថា សម្តេច​តេ​ជោ​បានផ្តល់​វ៉ាក់សាំង​មេរោគ COVID-19 សម្រាប់​កីឡាករ​-​កីឡាការិនី ដែល​ជា​ក្រុម​ប្រឈម​ទៅ​នឹង​មេរោគ​នេះ ប្រឈម​នឹង​វិជ្ជាជីវៈ​ផ្នែក​ការងារ​កីឡា និង​ការហ្វឹកហាត់ ពីព្រោះ​អត្ត​ព​លិ​កម្ពុជា​ត្រូវការ​ហ្វឹកហាត់​ជាប់​លាប់ និង​ការ​ប្រមូល​ផ្តុំគ្នា ដូច្នេះ​ពួកគេ​ត្រូវ​ចៀស​ឲ្យ​ផុត​ពី​ហានិភ័យ​នៃ​ការឆ្លង​មេរោគ ត្រូវ​ការពារ​មុន​ទើប​ល្អ​ប្រសើរ។ ពួកគេ​មិន​ត្រឹមតែ​ហ្វឹកហាត់​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ប្រទេស​ទេ ប្រសិនបើ​ក្រុម​កីឡាករ​-​កីឡាការិនី​ជម្រើស​ជាតិ​ទាំង​អស់​ទទួល​បាន​វ៉ាក់សាំង​មុន​កាន់តែ​ល្អ​ប្រសើរ ធ្វើឲ្យ​ពួកគេ​លែង​គិត​ពី​បញ្ហា​ឆ្លង​ទៀត លែង​មាន​ឧបសគ្គ​ខកខាន​ក្នុង​ការ​ហ្វឹកហាត់ ដើម្បី​រក្សា​គុណ​ផល​ត្រៀម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES។

​លោក​អគ្គលេខាធិការ​បា​ន​បន្ថែម​ទៀត​ថា ក្រុម​កីឡាករ​-​កីឡា​ការិនី​ជម្រើស​ជាតិ​ទាំង​អស់​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES ២០២១ លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម និង​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES ២០២៣ លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ជាពិសេស​អាច​ចេញទៅ​ចូលរួម​ប្រកួត និង ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ល្អ​ប្រសើរ​ថែមទៀត ហើយ​នៅ​ឆ្នាំ​ក្រោយនេះ កីឡាករ​-​កីឡាការិនី​កម្ពុជា​មួយ​ចំនួន​ ត្រូវ​ចេញទៅ​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០២១​នៅ​ទីក្រុង​តូ​ក្យូ ប្រព្រឹត្តិ​នា​ខែសីហា និង SEA GAMES លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នា​ខែវិច្ឆិកា​ឆ្នាំ​២០២១​ខាងមុខ​៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​ប្រមុខ​សហព័ន្ធ​បាញ់​កាំភ្លើង​បង្ហាញ​ពី​ឆន្ទៈ​ដណ្ដើម​មេដាយ​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម