Connect with us

កីឡា

ប្រមុខ​សហព័ន្ធ​បាញ់​កាំភ្លើង​បង្ហាញ​ពី​ឆន្ទៈ​ដណ្ដើម​មេដាយ​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

បានផុស

នៅ

​ប្រមុខ​សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​កម្ពុជា បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ដណ្តើម​មេដាយ​នៅ​ស៊ី​ហ្គេម​លើក​ទី​៣២ ក្នុង​ខណៈ​ដែល​កីឡា​ចំនួន​៨​ប្រភេទ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ចាត់ទុកថា ជា​ប្រភេទ​កីឡា​សង្ឃឹមថា ប្រជែង​បាន​មេដាយ​ច្រើន​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ មៀ​ច សុផាន់​ណា ប្រធាន​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា បាន​ប្រកាស​ថា លោក​នឹង​លាលែង​ពី​តួនាទី​ជា​ប្រធាន​សហព័ន្ធ បើសិនជា​ប្រភេទ​កីឡា​បាញ់​កាំភ្លើង​កម្ពុជា មិន​អាច​ដណ្តើម​បាន​មេដាយ​អ្វី​សោះ ពី​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ ២០២៣ ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នោះ។ នេះ​ជា​ការ​ប្ដេជ្ញាចិត្ត​មួយ ​ដោយ​ការទទួលខុសត្រូវ ។ កាលពី​មហាសន្និបាត​នា​ពេល​ថ្មីៗ​នេះ ប្រមុខ​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​រូបនេះ បាន​និយាយ​ត្រង់ៗ​ទៅកាន់​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​របស់ខ្លួន និង​ភាគី​ពាក់ព័ន្ធ​ថា លោក​នឹង​លាលែង​ពី​តំណែង​ជា​ប្រធាន បើ​សិន​វិញ្ញាសា​បាញ់កាំភ្លើង​មិន​ដណ្តើម​បាន​មេដាយ​ពី​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។

​លោក​ព្រមាន​ថា ឥឡូវ​យើង​ប្រឹងប្រែង​ទាំង​អស់​គ្នា​សិន ហើយ​ខ្ញុំ​ជឿ​ថា​យើង​នឹង​ធ្វើ​បាន ប៉ុន្តែ​បើ​យើង​មិន​ខំប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ទេ​នោះ សូម​កុំ​សង្ឃឹម​ឲ្យ​សោះ​។ ទោះបី​មិន​មាន​មហិច្ឆតា​ក្នុង​ការ​ប្រជែង​យក​មេដាយ​មាស​ក៏ដោយ តែ​លោក​ប្ដេជ្ញា​ថា ​យ៉ាងហោច​ ក៏​ត្រូវ​រក​បាន​មេដាយ​សំរិទ្ធ​ដែរ។​

​គេ​មិនទាន់​ប្រាកដ​ថា ប្រភេទ​កីឡា​បាញ់​កាំភ្លើង​អាច​មាន​វត្តមាន​ នៅ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ឬក៏​យ៉ាងណា​នោះ​ទេ។ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹងថា បច្ចុប្បន្ន​ប្រភេទ​កីឡា​បាញ់​កាំភ្លើង​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដាក់​ចូល​ទៅ​ក្នុង​កម្មវិធី​ប្រកួត​ជា​ផ្លូវការ តែ​ស្ថិត​ក្នុង​ប្រភេទ​កីឡា​ត្រៀម​បម្រុង គឺ​មានន័យថា​សហព័ន្ធ​នេះ ​ត្រូវ​ធ្វើ​ការ​យល់​ដឹង​លើ​ការ​ត្រៀម​លក្ខណៈ​ចូលរួម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ បន្ថែម​ទៀត​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក មៀ​ច សុផាន់​ណា បាន​ទទួលស្គាល់ថា សហព័ន្ធ​បាន​បង្កើតឡើងបាន​ជិត ១ អាណត្តិ​ហើយ ហើយ​និយាយ​ឲ្យ​ត្រង់​ទៅ សហព័ន្ធ​នៅ​មិនទាន់​បាន​បង្ហាញ​ស្នាដៃ​ជា​ដុំកំភួន​អី​ដែរ តែ​សហព័ន្ធ​កំពុង​ប្រឹងប្រែង​ថា​ ធ្វើ​ម៉េច​ឲ្យ​សម្រេច​បាន​ជោគជ័យ និង​ស្នាដៃ​ជា​ដុំកំភួន ដើម្បី​បង្ហាញ​ទៅដល់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​បង្ហាញ​ទៅដល់​រាជរដ្ឋាភិបាល ដែល​ជា​អាណាព្យាបាល​ថា យើង​អាច​ធ្វើ​ការងារ​នេះ​បាន​។

​ពេលនេះ សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​កម្ពុជា បានសម្រេច​បង្កើត​ក្រុមការងារ​ចំនួន ៣ រួមមាន​ក្រុមការងារ​ជំរុញ និង​ដឹកនាំ​ការប្រកួត​កីឡា​បាញ់​កាំភ្លើង​កម្ពុជា​ថ្នាក់​ជាតិ​, ក្រុមការងារ​ជំរុញ និង​ដឹកនាំ​ការប្រកួត​កីឡា​បាញ់​កាំភ្លើង​អន្តរជាតិ ព្រមទាំង​ក្រុម​គ្រូ​បង្វឹក ដែល​មាន​លោក Thomas Bovet និង​លោក Sylvain Vogel។ ក្រុមការងារ​ទាំង ៣ នេះ មាន​តួនាទី​រៀបចំ​វគ្គ​បណ្តុះបណ្តាល​កម្មវិធី​ហ្វឹកហាត់​សម្រាប់​អត្ត​ព​លិ​ក​ការជ្រើសរើស និង​អភិវឌ្ឍ​ក្រុម ដែល​មាន​ស្នាដៃ​ខ្ពស់ សម្រាប់​វិញ្ញាសា​បាញ់កាំភ្លើង​សម្របសម្រួល និង​រៀបចំ​បញ្ជូន​កីឡាករ​ទៅ​ចូលរួម​ការប្រកួត​នៅក្រៅ​ប្រទេស និង​ក្នុងស្រុក​។ លើស​ពី​នេះ ក្រុមការងារ​ត្រូវ​សិក្សា​និង​រៀបចំ​ឯកសារ ពី​ផែនការ​យុទ្ធសាស្ត្រ ក្នុងការ​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេម គ្រប់គ្រង​ធនធាន​សម្រាប់​បណ្តុះបណ្តាល និង ការអភិវឌ្ឍ​ក្រុម​ជម្រើសជាតិ ព្រមទាំង​ទទួល​ភារកិច្ច​ដែល​ប្រធាន​សហព័ន្ធ​ផ្តល់​ឲ្យ៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​ដឹង​អត់​តើ​ ចាន់​ រតនា​ ចង់​បញ្ចប់​ការប្រកួត​ជាមួយ​ Xie Wei ដោយ​របៀប​ណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម