Connect with us

កីឡា

ក្រុមនារីកម្ពុជាខាតមួយប្រកួតក្នុងស៊ីហ្គេមនៅវៀតណាមក្រោយឥណ្ឌូនេស៊ីដកខ្លួនចេញពី​​​​ព្រឹត្តិការណ៍

បានផុស

នៅ

គណៈកម្មាធិការអូឡាំពិកឥណ្ឌូណេស៊ី (INOC) បានប្រកាសថា ខ្លួននឹងមិនចូលរួមក្នុងកីឡាបាល់ទាត់នារី និងហ្វូត សាលនារី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមឡើយ។ ក្នុងឯកសារផ្ញើជូនគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ គណៈកម្មាធិការអូឡាំពិកឥណ្ឌូណេស៊ីបានបញ្ជាក់ថា ខ្លួនបញ្ជូនតែក្រុម U23 និងហ្វូតសាលប៉ុណ្ណោះ ទៅចូលរួមប្រកួតវិញ្ញសាបាល់ទាត់បុរស និងហ្វូតសាលបុរស នៅស៊ីហ្គេម ៣១ ដោយមិនបញ្ជូនក្រុមជម្រើសជាតិនារី ចូលរួមក្នុងព្រឹត្តិការណ៍នេះដោយមិនបញ្ជាក់ពីមូលហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងការសម្រេចខាងលើរបស់ INOC វិញ្ញាសាបាល់ទាត់នារី SEA Games លើកទី៣១ នៅសល់ ៧ក្រុមរួមមាន ក្រុមបាល់ទាត់នារីកម្ពុជា ដែលនៅពូល A នឹងត្រូវប្រកួតតែជាមួយម្ចាស់ផ្ទះវៀតណាម និងហ្វីលីពីន ខណៈពូល B ថៃ មីយ៉ាន់ម៉ា ឡាវ និងសិង្ហបុរី រក្សាសមាសភាពដដែល។ ដោយឡែក ក្រុម​ហ្វូតសាល​នារី​ នៅសល់ចំនួន ​៤​​​ក្រុមរួម​មាន​ វៀតណាម ថៃ ម៉ាឡេស៊ី និង​មីយ៉ាន់ម៉ា។

មុនការដកខ្លួនរបស់ឥណ្ឌូនេស៊ី កាលវិភាគប្រកួតរបស់ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា នឹងបើកឆាក គឺនៅថ្ងៃទី០៩ ខែឧសភា ដោយត្រូវជួប ហ្វីលីពីន បន្ទាប់មកនៅថ្ងៃទី១១ ជួបឥណ្ឌូនេស៊ី និងប្រកួតចុងក្រោយជួបម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។ យ៉ាងណាមិញ អនុគណៈកម្មការបច្ចេកទេសនៃគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នឹងកែសម្រួលកាលវិភាគប្រកួតបាល់ទាត់នារី និងហ្វូតសាលនារី ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

គួររំឮកថា ក្រុមបាល់ទាត់នារីកម្ពុជា ធ្លាប់ប្រកួតចាញ់ ក្រុមបាល់ទាត់នារីឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១៩ ក្នុងការប្រកួតបាល់ទាត់នារីអាស៊ាន (AFF Women’s Championship) នៅប្រទេសថៃ ដោយលទ្ធផល ៤-០៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ នាទីutes មុន

ស្រាបៀរ Heineken® បាននាំមកនូវផលិតផលថែរក្សាស្បែក Heineken® Smootheriser ដែលមានចំនួនកំណត់មកប្រទេសកម្ពុជា​

ជីវិតកម្សាន្ដ៤៥ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១ ម៉ោង មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម