Connect with us

កីឡា

ប្រធាន​ក្រុម U23 កម្ពុជា ទេស សម្បត្តិ រងរបួស និង​មិនអាច​ចូលរួម​ស៊ី​ហ្គេម នៅ​វៀតណាម

បានផុស

នៅ

ប្រធាន​ក្រុម​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម២៣​ឆ្នាំ កីឡាករ ទេស សម្បត្តិ នឹង​ខកខាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នា​ខែ​ក្រោយនេះ បន្ទាប់ពី​ទទួលរង​របួស​កជើង​។

កីឡាករ​រូបនេះ​គឺជា​តួអង្គ​ដ៏​សំខាន់​នៅ​តំបន់​ការពារ​កណ្ដាល​របស់​ក​ម្ពុ​ជា មិន​ថា​ឈុត​ធំ និង​ឈុត​យុវជន​អាយុ​ក្រោម ២៣​ឆ្នាំ នាម​ជា​កីឡាករ​ដែល​តែងតែ​រារាំង​ការ​ទាត់​បញ្ចូល​ទី​ពី​គូប្រកួត គ្រា​ដែល​ថ្មីៗ​នេះ​រូបនេះ​គេ​ក​៨​ជា​ផ្នែក​មួយ​នៃ​ក្រុម U-23 កម្ពុជា ប្រកួត​ក្នុង​ពានរង្វាន់​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍ (AFF U23 Championship) ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ ប៉ុន្តែ​របួស​ពេលនេះ​អាចជា​ឧបសគ្គ​ថ្មី​បន្ថែមទៀត​សម្រាប់​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដែល​សហព័ន្ធ​ក៏មាន​គោលដៅ​ខ្ពស់ជាង​កាលពី​ឆ្នាំ​២០១៩ មុន​ធ្វើ​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣​។

កីឡាករ​របស់​ក្លិប​វិសាខា បាន​និយាយ​នៅលើ វិ​ប​សាយ​ផ្លូវការ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ cambodia2023.com ថា​៖ «​ខ្ញុំ​ពិតជា​សោកស្ដាយ​ណាស់​ព្រោះ​វា​ជា​សុ​ី​ហ្គេម​ចុងក្រោយ​សម្រាប់​ខ្ញុំ​ផង​។ គោលដៅ​ខ្ញុំ​គឺ​តាំងពី​ចប់​ពាន​សុ​ី​ហ្គេម​លើក​មុន​ម្ល៉េះ ហើយ​វា​ជា​គោលដៅ​ធំ​សម្រាប់​អាជីព​របស់ខ្ញុំ​ដែរ​។​»

«​ខ្ញុំ​រឹតតែ​ចង់​លេង​ពាន​មួយ​នេះ​បន្ទាប់ពី​ខ្ញុំ​បាន​ចាញ់​ទី​ម័​រ​ខាងកើត ពេល​លេង​ក្នុង​ទឹកដី​ខ្លួនឯង ខ្ញុំ​ឈឺចាប់​ចំពោះ​អ្នក​មើលងាយ​ប្រទេស​របស់ខ្ញុំ នឹង​អ្នក​ស្អប់​រូបខ្ញុំ​ផ្ទាល់ ហើយ​ខ្ញុំ​តាំងចិត្ត​ថា​នឹងធ្វើ​អោយគេ​ស្គាល់​ពីអ្វី​ដែល​ខ្ញុំ​មាន និង​ប្ដូរ​ការគិត​របស់​ពួកគេ ប៉ុន្តែ​ជា​អកុសល​ដោយសារ​បួស ធ្វើអោយ​ខ្ញុំ​បាត់បង់​ឱកាស​។ តែ​ខ្ញុំ​នៅតែ​ជឿជាក់ថា​ពួកគេ​នឹង​ធ្វើបាន​សម្រាប់​កា​ប្រកួត​ខាងមុខ សំណាងល្អ​អ្នក​ទាំងអស់គ្នា​។​» សម្ដី​របស់ ទេស សម្បត្តិ​។

​ទេស សម្បត្តិ បាន​រងរបួស​កជើង​ខាងឆ្វេង ក្នុងពេល​ប្រកួត​ជាមួយ​គីរីវង់​សុខ​សែន​ជ័យ កាលពី​ជំនួប​សប្ដាហ៍​ទី​៣ ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២២ កន្លងទៅ​ថ្មីៗ​នេះ ខណៈ​គ្រូពេទ្យ​បាន​បញ្ជាក់ថា​រូបគេ​នឹងត្រូវ​សម្រាក​ប្រហែលជា​លើស ៣​សប្ដាហ៍​ទៀត គ្រា​ដែល​ស៊ី​ហ្គេម ២០២២ នឹង​មកដល់​នៅ​អំឡុង ២​សប្ដាហ៍​ខាងមុខនេះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​រូបគេ​ពុំ​អាចជា​ទាន់ពេលវេលា​ឡើយ​។ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់ក​ជើង​ខាងឆ្វេង​នេះ គឺ​បន្ទាប់ពី​រូបគេ​លោត​តែ​ត​និង​ធ្លា​ក់ជើង​ខុស​បច្ចេកទេស​។

គិត​មក​ទល់​ពេល​នេះ ទេស សម្បត្តិ បានបង្ហាញ​ខ្លួន​ឲ្យ​ជម្រើសជាតិ​កម្ពុជា ឈុត​ធំ​បាន ៩​លើក​មកហើយ ខណៈ​រូបគេ​ធ្លាប់​ជាប់​ជម្រើសជាតិ​កម្ពុជា ជាច្រើន​ឈុត​តាំងពី​យុវជន​អាយុ​ក្រោម ១៦​ឆ្នាំ​, ១៩​ឆ្នាំ និង​២៣​ឆ្នាំ ដែល​ពោរពេញ​ទៅដោយ​បទពិសោធ​លើ​ឆាក​អន្តរជាតិ​៕

អត្ថបទ ​៖ មន្នី​រ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវ​ក្រវាត់​ព្រំដែន​ខេត្តមណ្ឌលគិរី លេចរូប​រាង​បណ្ដើរៗ ដើម្បី​ត្រៀម​ទទួល​ពលរដ្ឋ​ដែល​ចង់មកលេង​កម្សាន្ត

ព័ត៌មានជាតិ៤ ម៉ោង មុន

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ជួប​ពិភាក្សា​ជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំ​ប្រទេស​ឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែល​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កសាង​គម្រោង​ព្រែកជីកហ្វូណនតេជោ

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម