កីឡា
គ្រូព្រះខ័នរាជស្វាយរៀង រីករាយក្នុងការបន្តអារម្មណ៍ឈ្នះក្នុងពានរង្វាន់លីគខាប់
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ក្លិបបាល់ទាត់សៀមរាអែហ្វស៊ី (លេងនៅលីគទី២ កម្ពុជា) ក្នុងការប្រកួតបើកឆាកពូល A នៃពានរង្វាន់ខមបូឌានលីគខាប់ (Cambodian League Cup) ឆ្នាំ២០២២ ដោយលទ្ធផល ៦-០ កាលពីចុងសប្ដាហ៍កន្លងទៅ។

៦គ្រាប់របស់ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ Marcus Haber ៣គ្រាប់ម្នាក់ឯង នៅនាទី១១, ៤៥+១ និងនាទី៥០ ខណៈ ៣គ្រាប់ផ្សេងទៀតរកបានម្នាក់ ១គ្រាប់ដោយកីឡាករ គឹម សុខយុទ្ធ នៅនាទី៦៥, សុខ សំណាង នៅនាទី៧២ និង Emmauel នៅនាទី៨៤ ខណៈក្នុងការប្រកួតគេឃើញមានកីឡាករដែលពុំសូវបានបង្ហាញខ្លួនក្នុងលីគកំពូល ចូលប្រកួតផងដែរ។

លោក Conor Nestor បាននិយាយក្រោយចប់ការប្រកួតថា «យើងរីករាយក្នុងការបន្តអារម្មណ៍ឈ្នះក្នុងលីគខាប់ម្ដង។ វាគឺជាការបង្ហាញឲ្យឃើញពីភាពជាកីឡាករអាជីពពីកូនប្រុសរបស់យើង»។
«ការប្រកួតនេះមានប្រយោជន៍សម្រាប់ការទទួលបានពេលវេលាប្រកួតកាន់តែច្រើនសម្រាប់កីឡាករ។ ប៉ុន្តែលីគកំពូលក៏សម្រាកយូរដែរ ដូច្នេះយើងត្រូវប្រើការប្រកួតទាំងនេះដើម្បីរក្សាទម្រង់លេងកីឡាករសំខាន់របស់យើងឱ្យនៅតែរឹងមាំផងដែរ»។ គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើងរូបនេះបានបន្ថែម។
ជ័យជម្នះនេះផងដែរ បានធ្វើឱ្យព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាងនៃពូល C មាន ៣ពិន្ទុស្មើគ្នាជាមួយ កងយោធពលខេមរភូមិន្ទ ប៉ុន្តែខុសគ្នាត្រង់គ្រាប់បាល់ចំណេញព្រះខ័នរាជស្វាយរៀង មានគ្រាប់បាល់ចំណេញច្រើនជាង។
ប្រកួតបន្ទាប់ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ នឹងត្រូវប្រកួតនៅរាជធានីភ្នំពេញ វិញម្ដងដោយត្រូវជួប ក្លិបអគ្គិសនីកម្ពុជា នៅកីឡដ្ឋានអគ្គិសនីកម្ពុជា នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៣:៤៥នាទីរសៀល៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ២០ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ