កីឡា
កីឡាករ U-23 ថៃ លេងនៅលីគព័រទុយហ្គាល់ថា ជួបកម្ពុជា មិនមែនជារឿងងាយស្រួល
កីឡាករ Chayapipat Supunpasuch ខ្សែបម្រើសជាតិ U-23 ថៃ ដែលលេងនៅឈុត B នៃក្លិបលីគកំពូលព័រទុយហ្គាល់ បានបង្ហើបថា ការប្រកួតជាមួយកម្ពុជា មិនមែនជារឿងងាយស្រួលនោះឡើយ។
ការលើកឡើងបែបនេះគឺនៅមុនជួប U-23 កម្ពុជា ក្នុងជំនួបទី៣ ប្រចាំពូល B នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម នាថ្ងៃទី១៤ ខែឧសភា ស្អែកនេះ។

Chayapipat Supunpasuch ខ្សែបម្រើជម្រើសជាតិថៃបាននិយាយថា៖ «ឥឡូវគ្រប់គ្នាមានទំនុកចិត្តហើយ។ បន្ទាប់ពីយកឈ្នះសិង្ហបុរី ៥-០ បន្ទាប់ពីការប្រកួតដំបូងយើងចាញ់ ប៉ុន្តែយើងមិនចង់ឈប់ប្រយុទ្ធទេ។ ខ្ញុំត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតបន្ទាប់ជាមួយកម្ពុជា»។
«ការប្រកួតជាមួយកម្ពុជា មិនមែនជាការប្រកួតងាយស្រួលនោះទេ យើងត្រូវតែតាំងចិត្ត រក្សាភាពជឿជាក់សម្រាប់ក្រុមដើម្បីឈ្នះ យើងត្រូវតែមើលការប្រកួតពីមួយទៅមួយ។ ហើយគិតអំពីការប្រកួតបន្ទាប់។ ប្រកួតនេះយើងត្រូវប្រមូល ៣ពិន្ទុជាមុនសិន» ។

កីឡាករវ័យ ២១ឆ្នាំរូបនេះលេងនៅអ៊ឺរ៉ុប ឱ្យឈុត B នៃក្លិបលីគកំពូលព័រទុយហ្គាល់ G.D. Estoril Praia ប៉ុន្តែការមកលេងឱ្យថៃ សម្រាប់ប្រទេសអាស៊ីរូបគេថាមិនជាពិបាកឡើយ។ «សម្រាប់ Mano ដែលជាគ្រូបង្វឹក មានវិធីសាស្រ្តបាល់ទាត់ស្រដៀងនឹងព័រទុយហ្គាល់ ខ្ញុំបានមកលេងក្នុងក្រុមនេះ វាងាយស្រួលលេង ហើយគ្រូបង្វឹកបានពន្យល់ពីអ្វីដែលគាត់ចង់បានពីខ្ញុំ ខ្ញុំព្យាយាមសម្របខ្លួន និងជួយក្រុមតាមដែលខ្ញុំអាចធ្វើបាន»។

បញ្ចាក់ថា សម្រាប់ក្រុមជម្រើសជាតិថៃ នឹងជួបជាមួយកម្ពុជា នៅកីឡដ្ឋាន Thien Trung នៅថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២២ វេលាម៉ោង ១៩:០០យប់។ ថៃ ត្រូវការឈ្នះ កម្ពុជា ដាច់ខាត ដូច្នេះហើយការប្រកួតថ្ងៃស្អែក ប្រាកដជាការប្រកួតមួយដែលមានភាពស្វិតស្វាញ ស្របពេលដែលកម្ពុជា ក៏រឹតតែត្រូវការឈ្នះដ្បិតបច្ចុប្បន្នកំពុងមាន ៣ពិន្ទុក្នុងដៃដូចគ្នា៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


