កីឡា
ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស និងជាមេដាយមាសទី ២ នៅស៊ីហ្គេម
ប៉េតង់កម្ពុជា បានរកមេដាយមាស សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម បន្ទាប់ពីបានឈ្នះនៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងវិញ្ញាសាវាយគូចម្រុះបុរស-នារី។
អត្តពលិក ដែលជួយឱ្យកម្ពុជា ឈ្នះមេដាយមាសទី២ ក្នុងព្រឹត្តិការណ៍គឺធ្វើបានដោយ កីឡាករ ស៊ិន វង់ និងកីឡាការិនី វង ចន្ថា ក្នុងវិញ្ញាសាវាយគូចម្រុះបុរស-នារី នៃកីឡាប៊ូល និងប៉េតង់ បន្ទាប់ពីបានយកឈ្នះម្ចាស់ផ្ទះវៀតណាម ដោលទ្ធផល ១៣-៤។


នេះជាការប្រកួតដ៏ស្វិតស្វាញ ដោយកីឡាករ-កីឡាការិនី ទាំងពីរនាក់របស់កម្ពុជា ចំណាយពេលប្រកួត ២ថ្ងៃតាំងពីវគ្គវិលជុំសន្សំពិន្ទុ ដោយឈ្នះ៣ និងចាញ់១។ លុះដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានយកឈ្នះម៉ាឡេស៊ី ១៣-៨ ក្រោយត្រូវម៉ាឡេស៊ី នាំមុខមុនដល់ទៅ ៦គ្រាប់។ លុះចូលដល់វគ្គផ្ដាច់ព្រ័ត្រ កីឡាករ-កីឡាការិនី ទាំងពីរបានយកឈ្នះ វៀតណាម យ៉ាងតានតឹងចំណាយពេលជាង ១ម៉ោងទើបរកឃើញអ្នកឈ្នះ អ្នកចាញ់។
ដូច្នេះគិតត្រឹមថ្ងៃនេះកម្ពុជាឈ្នះមេដាយសរុប១៥គ្រឿងហើយក្នុងនោះមាស២គ្រឿងប្រាក់៤គ្រឿងនិងសំរឹទ្ធ៩គ្រឿង។
មេដាយមាស២លើប្រភេទកីឡាឃីកបុកស៊ីងនិងលើកីឡាប៊ូលនិងប៉េតង់, មេដាយប្រាក់៤លើកីឡាឃីកបុកស៊ីងនិងលើកីឡាប៊ូលនិងប៉េតង់និងមេដាយសំរឹទ្ធ៩លើកីឡាឃីកបុកស៊ីង១, កីឡាប្រណាំងទូក១, កីឡាប៊ូលនិងប៉េតង់៣, កីឡាជឺជីតស៊ូ ១ និងកីឡាវូស៊ូ ៣៕
អត្ថបទ៖មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


