Connect with us

កីឡា

កម្ពុជា ឈ្នះមេដាយ ១៧គ្រឿង នៅស៊ីហ្គេម ត្រឹមថ្ងៃទី១៨ លើ ៦ប្រភេទកីឡា

បានផុស

នៅ

អត្តពលិកកម្ពុជា រកមេដាយបាន១៧គ្រឿងហើយ ក្នុងកីឡាចំនួន៦ប្រភេទផ្សេងគ្នា គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ ក្នុងស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។

មេដាយដែលរកបានបន្ថែមកាលពីម្សិលមិញ គឺលើកីឡាប៊ូល និងប៉េតង់ រួមជាមួយកីឡាតេក្វានដូ ដោយបន្ថែមបានមាស១ ប្រាក់១ និងសំរឹទ្ធ១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្តពលិក ដែលជួយឱ្យកម្ពុជា ឈ្នះមេដាយមាសទី២ ក្នុងព្រឹត្តិការណ៍គឺធ្វើបានដោយកីឡាករ ស៊ិន វង់ និងកីឡាការិនី វង ចន្ថា ក្នុងវិញ្ញាសាវាយគូចម្រុះបុរស-នារី នៃកីឡាប៊ូល និងប៉េតង់ បន្ទាប់ពីបានយកឈ្នះម្ចាស់ផ្ទះវៀតណាម ដោលទ្ធផល ១៣-៤។

ដោយឡែកកីឡាតេក្វាន់ដូ WT បានរកមេដាយប្រាក់បាន១ និងសំរឹទ្ធ១ ពោលគឺកីឡាករ សំ យូដេត បានមេដាយប្រាក់ ក្នុងវិញ្ញាសាប្រយុទ្ធ ទម្ងន់ ៥៨គីឡូក្រាម និងកីឡាករ ឈុន សុខឡុង បានសំរឹទ្ធក្នុងវិញ្ញាសាប្រយុទ្ធ​ទម្ងន់​៦៨គីឡូក្រាម។ ដូច្នេះគិតត្រឹមថ្ងៃនេះកម្ពុជាឈ្នះមេដាយសរុប១៧គ្រឿងហើយក្នុងនោះមាស២គ្រឿងប្រាក់៥គ្រឿងនិងសំរឹទ្ធ១០គ្រឿង។

មេដាយមាស២លើប្រភេទកីឡាឃីកបុកស៊ីងនិងលើកីឡាប៊ូលនិងប៉េតង់មេដាយប្រាក់៥លើកីឡាឃីកបុកស៊ីងកីឡាប៊ូលនិងប៉េតង់និងកីឡាតេក្វាន់ដូWTខណៈមេដាយសំរឹទ្ធ១០លើកីឡាឃីកបុកស៊ីង១កីឡាប្រណាំងទូក១កីឡាប៊ូលនិងប៉េតង់៣កីឡាជឺជីតស៊ូ ១, កីឡាវូស៊ូ ៣ និងកីឡាតេក្វាន់ដូ WT៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម