កីឡា
ភ្នំពេញក្រោន ឈ្នះជើងឯកខេមបូឌានលីគខាប់ និងជាក្លិបដំបូងគេឈ្នះពានរង្វាន់បាល់ទាត់កម្ពុជា ៣ផ្សេងគ្នា
ក្លិបបាល់ទាត់ភ្នំពេញក្រោន បានក្លាយជាម្ចាស់ជើងឯកខេមបូឌានលីគខាប់ រដូវកាល២០២២ ជាផ្លូវការ ក្រោយយកឈ្នះវិសាខា នៅវគ្គផ្ដាច់ព្រ័ត្រ ២-១ នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅកីឡដ្ឋានស្មាតអអេសអិន។
នេះជាការប្រកួតដ៏ស្វិតស្វាញដោយនៅវគ្គទី១ ក្រុមទាំងពីរបានត្រឹមស្មើគ្នា ០-០ ប៉ុន្តែចូលដល់វគ្គទី២ ទើបកីឡាករ ប្រាក់ ធីវ៉ា រកគ្រាប់បាល់នាំមុខឱ្យភ្នំពេញក្រោន នៅនាទី៥០។ ការប្រកួតកាន់តែតានតឹង ដោយនៅនាទី៦១ កីឡាករវិសាខាម្នាក់ត្រូវបានអាជ្ញាកណ្ដាលបណ្ដេញចេញ (កាតក្រហម) ក្រោយបង្កកំហុសវាយទៅលើកីឡាករភ្នំពេញក្រោន។ យ៉ាងណាមិញទោះនៅសល់គ្នា ១០នាក់ វិសាខា ក៏បានសងវិញបានមួយគ្រាប់នៅនាទី៨៣ ដោយកីឡាករ Khan Mohammad Faez ធ្វើឱ្យការប្រកួតកាន់តែក្ដៅកគុក ប៉ុន្តែចូលដល់នាទី៨៧ ភ្នំពេញក្រោន បាននាំមុខជាថ្មី ធ្វើបានសម្រេចដោយកីឡាករ Yudai Ogawa ហើយក៏ជាគ្រាប់ជ័យជម្នះផងដែរ។
ដូច្នេះការឈ្នះនេះ គឺធ្វើឱ្យភ្នំពេញក្រោន ឈ្នះពានខាមបូឌានលីគខាប់ ដំបូងគេ ដ្បិតឆ្នាំកន្លងទៅខកខានក្នុងការរៀបចំវគ្គផ្ដាច់ព្រ័ត្រ ដោយសារកូវីដ។ ខណៈការឈ្នះនេះផងដែរ ក៏ធ្វើឱ្យភ្នំពេញក្រោន ក្លាយជាក្លិបដំបូងគេដូចគ្នា ដែលស្គាល់ពាក្យឈ្នះពានរង្វាន់៣ រួចជានៅកម្ពុជា រួមមានលីគកំពូលកម្ពុជា (៧ដង) ពានរង្វាន់សមតេចតេជោ ហ៊ុន សែន (២ដង) និងខេមបូឌានលីគខាប់ (១ដង) ចាប់តាំងពីក្លិបបង្កើតឡើងនៅឆ្នាំ២០០១ មក៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


