Connect with us

កីឡា

ក្រសួងអប់រំ ធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់វិស័យកីឡា ឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម

បានផុស

នៅ

ថ្លែងក្នុងឱកាសបើកការប្រកួតជាផ្លូវការ នៃការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២២ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ក្រសួងអប់រំ បានរៀបចំគោលនយោបាយកីឡាជាតិ ស្ដីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ព្រមទាំងបានធ្វើកំណែទម្រង់ស៊ីជម្រៅលើការងារអប់រំកាយ និងកីឡា ចំនួន ៤ចំណុច ដើម្បីលើកកម្ពស់វិស័យកីឡាឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណែទម្រង់នោះ រួមមាន៖ ១. ការជួសជុលកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ២. ការបណ្ដុះបណ្ដាលធនធានមនុស្ស ៣. ការកែលម្អរចនាសម្ព័ន្ធនៃការប្រកួត ៤. ការពង្រឹងសហព័ន្ធកីឡាជាតិ។

មិនតែប៉ុណ្ណោះក្រសួងអប់រំ ក៏បានដាក់នូវកំណែទម្រង់ការប្រកួតកីឡាគ្រប់កម្រិតក្នុងការរៀបចំឱ្យមានគុណភាព មានលក្ខណៈជាហ្គេមដូចជា៖

១. ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំឆ្នាំ ៤ប្រភេទកីឡា មកជាការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិមានជាលក្ខណៈហ្គេម (National School GAMES) ស្របតាមការប្រកួតកីឡាសិស្សអាស៊ាន (ASEAN School GAMES)។

២. ការប្រកួតកីឡាឧត្ដមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ជ្រើសរើសជើងឯកប្រចាំឆ្នាំ ៤ប្រភេទកីឡា មកជាការប្រកួតកីឡាឧត្ដមសិក្សា និងមធ្យមសិក្សាបច្ចេកទេស មានជាលក្ខណៈហ្គេម (National University GAMES) ស្របតាមការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN University GAMES)។

៣. ការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោករដូវក្ដៅ (World Summer University Games)។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍បន្ថែមថា ចំពោះកីឡាករ កីឡាការិនី ដែលមានទេពកោសល្យនឹងក្លាយជាកីឡាករ កីឡាការិនី សម្រាប់សហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា ហើយក៏ក្លាយជាកីឡាករ កីឡាការិនីសិស្សនិស្សិតតំណាងឱ្យកម្ពុជា ក្នុងការបន្តហ្វឹកហាត់ ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាសិស្សអាស៊ាន និងប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ជាពិសេសបន្តការហ្វឹកហាត់ទាំងបច្ចេកទេស និងកាយសម្បទា ឆ្ពោះទៅកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខ ជាពិសេស គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានជំរុញលើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវពាក្យស្លោក “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត” ដែលត្រូវផ្ដើមចេញពីការអនុវត្តកីឡាក្រៅម៉ោងសិក្សានៅក្នុងគ្រឹះស្ថានសិក្សាគ្រប់កម្រិត។

គួរបញ្ជាក់ថា ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២២ ដំណើរការពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយមានប្រតិភូ កីឡាករ និងកីឡាការិនីសរុប ១ ៤៤៣ នាក់ មកពីមានគ្រឹះស្ថានឧត្ដមសិក្សា និងមធ្យមសិក្សាបច្ចេកទេស សរុបចំនួន ៣៨។ ក្នុងនោះគ្រឹះស្ថានសិក្សាសាធារណៈ ចំនួន ២០ និងឯកជន ចំនួន ១៨ ដែលមាន ១២ប្រភេទកីឡា ស្មើនឹង ៨៨វិញ្ញាសា នឹងត្រូវប្រើប្រាស់ទីលានកីឡា ចំនួន ៥ទីតាំង គឺទីលានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ទីលានវិទ្យាល័យបឹងត្របែក ពហុកីឡដ្ឋានជាតិអូឡាំពិក ទីលានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងទីលានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១២ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១៩ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៤៨ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥៣ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៤៨ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម