កីឡា
ជម្រើសជាតិនារីកម្ពុជា ចេញទៅហ្វីលីពីនព្រឹកស្អែកដើម្បីចូលរួមប្រកួតពានបាល់ទាត់នារីអាស៊ាន
ក្រុមជម្រើសជាតិនារីកម្ពុជា នឹងចេញទៅប្រទេសហ្វីលីពីន នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២២ ស្អែកនេះ ដើម្បីចូលរួមប្រកួតពានរង្វាន់ជើងឯកនារីអាស៊ាន (AFF Women’s Championship 2022)។

ប្រភពបានឱ្យដឹងថាក្រុមនារីកម្ពុជា នឹងចាកចេញពីកម្ពុជា នាវេលាម៉ោង ៩:៥៥ នាទីព្រឹក ថ្ងៃទី ០២ ខែកក្កដា បានន័យថា ៣ ថ្ងៃមុនការប្រកួតមកដល់ ពេលដែលពូលរបស់កម្ពុជា ចាប់ផ្ដើមនៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២២ ដោយបើកឆាកទល់នឹង ក្រុមជម្រើសជាតិនារីឡាវ។
បន្ទាប់មក ការប្រកួតទី ២ កម្ពុជា ត្រូវជួប វៀតណាម នៅថ្ងៃទី ០៧ ខែកក្កដា ប្រកួតទី ៣ ត្រូវជួប មីយ៉ាន់ម៉ា នៅថ្ងៃទី ០៩ ខែកក្កដា ខណៈប្រកួតចុងក្រោយថ្ងៃទី ១៣ ខែកក្កដា នារីកម្ពុជា ជួប ទីម័រខាងកើត។
គួររំឮកថា កីឡាការិនី ២៣ នាក់ ចុងក្រោយជាផ្លូវការ មកពីក្លិប ៥ ផ្សេងគ្នាទាំងនៅលីគកំពូលបាល់ទាត់នារីកម្ពុជា ពោលមានមកពី ភ្នំពេញក្រោន ៩ នាក់, ណាហ្គាវើលដ៍ ៥ នាក់, ព្រះខ័នរាជស្វាយរៀង ៣ នាក់, វិសាខា ២ នាក់ និងក្លិបបាល់ទាត់សៀមរាប ៣ នាក់។

ពានរង្វាន់ជើងឯកនារីអាស៊ាន (AFF Women’s Championship 2022) គ្រោងធ្វើពីថ្ងៃទី ០៤ ដល់ថ្ងៃទី ១៧ នៅខែកក្កដា ឆ្នាំ ២០២២។ ក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតនៅពូល B ជាមួយ វៀតណាម, មីយ៉ាន់ម៉ា, ឡាវ និង ទីម័រខាងកើត។ ពូល A ឯណ្ណោះវិញមាន ថៃ, ហ្វីលីពីន, ឥណ្ឌូនេស៊ី, សិង្ហបុរី, អូស្ត្រាលី និងម៉ាឡេស៊ី៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


