កីឡា
U-19 សិង្ហបុរី មានចំណុចគួរឱ្យចាប់អារម្មណ៍ច្រើន មុនជួបកម្ពុជាល្ងាចនេះ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបើកយុទ្ធនាការប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៩ ឆ្នាំ អាស៊ាន (AFF U-19 Boys Championship 2022) ទល់នឹង U-19 សិង្ហបុរី នាល្ងាចថ្ងៃទី ០៣ កក្កដានេះ។ ការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ៧:០០ យប់ នៅកីឡដ្ឋាន Gelora Bung Karno Madya Stadium រដ្ឋធានី Jakarta។

មុនការប្រកួតមកដល់ លោក ខាន់ កាត់ គ្រូជំនួយបាននិយាយដូច្នេះថា៖ «យើងមិនអាចរៀបចំក្រុមឲ្យបានល្អដូចការរំពឹងទុកនោះទេ។ ប៉ុន្តែយើងនឹងធ្វើឱ្យអស់ពីសមត្ថភាពជាមួយនឹងកីឡាករដែលយើងមាន។ យើងនឹងខិតខំឲ្យខ្លាំង ដើម្បីទទួលបានលទ្ធផលសម្រាប់ក្រុម និងប្រទេស។»
ដោយឡែក U-19 សិង្ហបុរី ត្រូវបានមើលឃើញថា មានកីឡាករមានសក្ដានុពល ក្នុងក្រុមជាក់ស្ដែង គេមានកីឡាករ ៩ នាក់ ដែលបានលេងច្រើនជាង ២ ប្រកួតនៅលីគកំពូលសិង្ហបុរី ក្នុងនោះក៏មានកីឡាករមកពី ៨ ក្លិបនៅលីគកំពូល និងលីគទី ២ សិង្ហបុរី។

លើសពីនេះទៅទៀតគេមានកីឡាករ ៥ នាក់ ដែលធ្លាប់ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិសិង្ហបុរី អាយុក្រោម ២៣ ឆ្នាំ ដែលប្រកួតក្នុងស៊ីហ្គេមកាលពីពេលថ្មីៗនេះ។ មានកីឡាករម្នាក់ឈ្មោះថា Khairin Nadim ដែលត្រូវបានចាត់ទុកថាជាកីឡាករល្អ បន្ទាប់ពីរូបគេបានក្លាយជាកីឡាករវ័យក្មេងជាងគេដែលរកគ្រាប់បាល់បាន ៥ គ្រាប់ ក្នុងលីគកំពូលសិង្ហបុរី។

គួររំឮកថា ពានយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ ឆ្នាំ (AFF U-19 Championship) គ្រោងធ្វើពីថ្ងៃទី ០២ ដល់ថ្ងៃទី ១៥ នៅខែកក្កដា ឆ្នាំ ២០២២។ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ ឆ្នាំ ស្ថិតនៅពូល B ជាមួយ ម៉ាឡេស៊ី, ឡាវ, ទីម័រខាងកើត និងសិង្ហបុរី៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


