កីឡា
ព្រះខ័នរាជស្វាយរៀងបន្តបេសកកម្ម CPL ជុំទី៣ជាមួយពិន្ទុដាច់ឆ្ងាយ
ព្រះខ័នរាជស្វាយរៀងនៅតែនាំមុខពិន្ទុដាច់ឆ្ងាយលើក្រុមចំណាត់ថ្នាក់លេខ២នៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២២ បន្ទាប់ពីការប្រកួតជុំទី២បានបញ្ចប់ និងចាប់ផ្តើមជុំទី៣ នាថ្ងៃសៅរ៍ ទី១៣ ខែសីហា នេះ។

១៤ប្រកួតកន្លងទៅ ព្រះខ័នរាជស្វាយរៀង បានភ្លាត់ចាញ់ការប្រកួតចុងក្រោយនៃជុំទី២ដែលធ្វើឲ្យកំណត់ត្រាមិនទាន់ស្គាល់បរាជ័យត្រូវបានបញ្ចប់ ដោយបានចាញ់វិសាខា ក្នុងលទ្ធផល ១-០ នៅក្នុងដីខ្លួនឯង។
ដូច្នេះការប្រកួត២ជុំដែលមាន១៤ប្រកួត ព្រះខ័នរាជស្វាយរៀង ឈ្នះ១១ ស្មើ២ និងចាញ់១ ដោយមាន៣៥ពិន្ទុ កំពុងឈរលើកំពូលតារាង។ ចំណែក បឹងកេត ឈរលេខ២មាន២៦ពិន្ទុ ពីការឈ្នះ៨ ស្មើ២ និងចាញ់៤ ខណៈ វិសាខា ឈរលេខ៣មាន២៥ពិន្ទុពីការឈ្នះ៨ ស្មើ១ និងចាញ់៥។
សម្រាប់ការប្រកួតជុំទី៣ ព្រះខ័នរាជស្វាយរៀង បើកទ្វារកីឡដ្ឋានរបស់ខ្លួននៅខេត្តស្វាយរៀងទទួលស្វាគមន៍ភ្ញៀវ គិរីវង់សុខសែនជ័យ វេលាម៉ោង៦:៣០នាទី ថ្ងៃសៅរ៍ ទី១៣ ខែសីហានេះ។ គិរីវង់សុខសែនជ័យ បានបង្កការភ្ញាក់ផ្អើលកាលពីសប្តាហ៍១៤កន្លងទៅ បន្ទាប់ពីក្រុមនេះបានយកឈ្នះ កងយោធពលខេមរភូមិន្ទ ដែលកំពុងឡើងជើងដោយលទ្ធផល ១-០។
នេះជាជ័យជម្នះលើកដំបូងសម្រាប់គិរីវង់សុខសែនជ័យ បន្ទាប់ពី១៣ប្រកួតគឺស្មើ២ និងចាញ់១១។ ពេលនេះ ក្រុមនេះមាន៥ពិន្ទុស្ថិតនៅបាតតារាង។ ក្នុងសប្តាហ៍ទី១៥ ក្រុមនេះអាចនឹងបង្កការភ្ញាក់ផ្អើលទៀតសម្រាប់អ្នកគាំទ្រព្រះខ័នរាជស្វាយរៀង។

ជុំវិញការប្រកួតលីគឈានចូលជុំទី៣នេះ លោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានលើកឡើងថា លោកមិនគិតអ្វីច្រើនពីរឿងឈរលើកំពូលតារាងទេ បន្ទាប់ពីចប់ជុំទី២ ពីព្រោះដឹងតាំងពីដំបូងហើយ ការប្រកួតនឹងមានជុំទី៣ ហើយនឹងមានការប្រកួតខ្វែងរវាងក្រុមកំពូលទាំង៤ទៀត ដូច្នេះជាលីគដ៏យូរមួយ។
លោកបានលើកឡើងថា ៖«ខ្ញុំគិតថា បញ្ហាដ៏ធំមួយគឺថា តើលីគ CPL ឈប់សម្រាកប៉ុន្មានដងទៅ? ក្នុងខែកញ្ញាខាងមុខនេះ យើងឈប់សម្រាកពេញមួយខែ ខណៈលីគរបស់ប្រទេសថៃ និងឥណ្ឌូនេស៊ីនឹងឈប់សម្រាកតែ២សប្តាហ៍ប៉ុណ្ណោះ»៕

អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


