Connect with us

កីឡា

CAMSOC ជំរុញការផ្សព្វផ្សាយយុទ្ធនាការទាំង ៥ ឆ្ពោះស៊ីហ្គេម ២០២៣ ជាពិសេសបទចម្រៀង

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី​ ១៦ ខែសីហា ឆ្នាំ​២០២២ គណៈកម្មាធិការ​ជាតិ CAMSOC បានរៀបចំ​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​គណៈអចិន្ដ្រៃយ៍ CAMSOC ស្ដីពី​ការត្រួតពិនិត្យ​ការងារ ព្រមទាំង​កំណត់​ផែនការ​សកម្មភាព​ការងារ និង​ទិសដៅ​អនុវត្ត​ការងារ​បន្ដ របស់​គណៈកម្មការ​វប្បធម៌ បរិស្ថាន និង​អប់រំ​កីឡា ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)។​

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ (CAMSOC) បានជំរុញឲ្យគណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា ពង្រឹងការផ្សព្វផ្សាយអំពីយុទ្ធនាការទាំង ៥ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា នា​ឆ្នាំក្រោយ រួមមាន​យុទ្ធនាការ កីឡា​រស់ក្នុង​សន្ដិភាព​, ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ ក្នុង​មួយជីវិត​, កម្ពុជា​ស្អាត បដិសណ្ឋារកិច្ច​ល្អ​, កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍ និង​កាត់បន្ថយ​គ្រឿងញៀន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ការបញ្ជាក់​របស់​ឯកឧត្តម តុ​ប សុភ័ក ប្រធាន​គណៈកម្មការ​វប្បធម៌ បរិស្ថាន និង​អប់រំ​កីឡា នៃ​គណៈកម្មាធិការ​ជាតិ CAMSOC ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ដូច្នេះ​ថា​៖ «​អ្វីដែល​សំខាន់ ឯកឧត្តម​បាន​ផ្តោតទៅលើ​យុទ្ធនាការ​ទាំង​៥ ដើម្បី​បញ្ជ្រាប​ព័ត៌មាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​ពួកគាត់​បាន​យល់ដឹង​អំពី​ការរៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ហើយ​ចូលរួម​យុទ្ធនាការ​នេះ​ទាំងអស់គ្នា ពិសេស​ការរៀបចំ​សណ្ដាប់ធ្នាប់ អនាម័យ និង​ផ្ទះសម្បែង​ពួកគាត់​ឲ្យ​បាន​ស្អាត រួមជាមួយ​ការរៀបចំ​ម្ហូបអាហារ និង​សេវាកម្ម​ផ្សេងៗ ឲ្យ​បានល្អ សម្រាប់​ត្រៀម​ទទួល​បដិសណ្ឋារកិច្ច ប្រកបដោយ​ស្នាមញញឹម និង​ភាព​រួសរាយ​រាក់ទាក់​។​»

«​លើសពីនេះ ឯកឧត្តម​អនុប្រធាន​អចិន្ដ្រៃយ៍ បាន​ជំរុញ​ឲ្យ​គណៈកម្មការ​របស់​យើង យកចិត្តទុកដាក់​ទៅលើ​ការផ្សព្វផ្សាយ​អំ​ពីបទ​ចម្រៀង សម្រាប់​អបអរសាទរ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ផងដែរ ព្រោះ​បទ​ចម្រៀង​អាចមាន​សក្ដានុពល និង​ជ្រួតជ្រាប​ទៅដល់​មហាជន​ទាំងអស់ មានន័យថា ក្នុងចំណោម​ប្រជាពលរដ្ឋ ក៏ដូចជា​យុវជន​ទាំងអស់ គាត់​មើល​ទូរទស្សន៍ គឺ​គាត់​អាច​យល់​អំពី​កីឡា ថា​កម្ពុជា​ត្រូវធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣​។ ទាំងអស់នេះ គឺជា​ការរួមចំណែក​ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ហើយ​ក្ដោប​រួម​នៅក្រោម​ពាក្យស្លោក​របស់​យើង គឺ​កីឡា​រស់ក្នុង​សន្ដិភាព​»​។ ឯកឧត្តម​បាន​បន្ថែម​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ២៦ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា២៧ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៣៣ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម