កីឡា
ព្រឹកមិញ កីឡាករសកលជម្រើសជាតិ២រូបទៅប្រកួតនៅសិង្ហបុរី
ព្រឹកថ្ងៃសុក្រ ទី៩ ខែកញ្ញានេះ កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា សៅ រង្សី និង ហ៊ុន គឹមហ៊ាង បានចេញដំណើរទៅប្រទេសសិង្ហបុរី ដើម្បីចូលរួមប្រកួតជើងឯក Syed Kadir Boxing Championship 2022 ដែលនឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី១០ ខែកញ្ញា ខាងមុខនេះ។

ការប្រកួតជើងឯក Syed Kadir Boxing Championship 2022 រៀបចំដោយសហព័ន្ធកីឡាប្រដាល់សកលសិង្ហបុរី។ ក្នុងនោះមានការប្រកួតថ្នាលយុវជនជម្រើសជាតិសិង្ហបុរីជាមួយថ្នាលយុវជនជម្រើសជាតិឥណ្ឌូនេស៊ី។
ទន្ទឹមជាមួយគ្នានេះ ក៏មានកីឡាករសិង្ហបុរីលក្ខណៈអាជីពត្រូវប្រកួតជាមួយកីឡាករកម្រិតស៊ីហ្គេមមកពីប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងកម្ពុជា។ កម្ពុជាបានបញ្ជូនកីឡាករ២រូប និងគ្រូបង្វឹក១រូប។

ការប្រកួតនៅសង្វៀន Bedok Indoor Sports Hall មានលក់សំបុត្រចូលទស្សនាតម្លៃ១០ដុល្លារ។ ការប្រកួតនេះគឺដើម្បីរំលឹកដល់លោក Syed Kadir ជាគ្រូបង្វឹករបស់ជម្រើសជាតិសិង្ហបុរី និងជាអតីតកីឡាករប្រដាល់សកលជម្រើសជាតិសិង្ហបុរីទៅប្រកួតកីឡាអូឡាំពិក ព្រមទាំងជាអតីតប្រធានសហព័ន្ធកីឡាប្រដាល់សកលសិង្ហបុរី៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


