កីឡា
កំពូលកីឡាករវាយកូនបាល់ពិភពលោក Roger Federer ប្រកាសចូលនិវត្តន៍នៅចុងខែនេះ
Roger Federer ដែលជាកីឡាករដ៏កំពូលលំដាប់ពិភពលោក នឹងចូលនិវត្តន៍ពីកីឡាវាយកូនបាល់កម្រិតខ្ពស់ បន្ទាប់ពីការប្រកួត Laver Cup នៅទីក្រុងឡុងដ៍ ក្នុងខែកញ្ញានេះ។ ម្ចាស់ជើងឯក Grand Slam ២០ សម័យកាល មិនបានចូលលេងចាប់តាំងពី Wimbledon ឆ្នាំ ២០២១ បន្ទាប់ពីមានការវះកាត់ជង្គង់លើកទី ៣។

បុរសវ័យ ៤១ ឆ្នាំ បាននិយាយថា៖ «រាងកាយរបស់ខ្ញុំនាពេលថ្មីៗនេះ បានបង្ហាញកាន់តែច្បាស់ហើយ។ ខ្ញុំបានលេងច្រើនជាង ១,៥០០ ប្រកួតក្នុងរយៈពេល ២៤ ឆ្នាំ។ ឥឡូវនេះខ្ញុំត្រូវតែទទួលស្គាល់នៅពេលដែលវាដល់ពេលដែលត្រូវបញ្ចប់អាជីពប្រកួតប្រជែងរបស់ខ្ញុំហើយ។» គេបានបន្ថែមថា៖ «ចំពោះការប្រកួតកីឡាវាយកូនបាល់ ខ្ញុំស្រឡាញ់អ្នក ហើយនឹងមិនទៅណាចោលអ្នកឡើយ»។
Federer បានតស៊ូជាមួយនឹងបញ្ហាជង្គង់អស់រយៈពេល ៣ ឆ្នាំកន្លងមកនេះ ដែលបានដាក់កម្រិតឱ្យគេចូលរួមប្រកួតបានត្រឹមតែ ៣ ដងប៉ុណ្ណោះក្នុងចំណោម ១១ កម្មវិធីធំៗ (Grand Slams) ដែលបានធ្វើឡើងចាប់តាំងពីដើមឆ្នាំ ២០២០។ បុរសសញ្ជាតិស្វីសរូបនេះ បានប្រកាសជាបន្តបន្ទាប់ថា គេត្រូវការការវះកាត់បន្ថែមលើជង្គង់របស់ខ្លួនដែលធ្លាប់ធ្វើការវះកាត់ ២ លើកក្នុងឆ្នាំ ២០២០។
មានតែកីឡាករអេស្បាញ Rafael Nadal (ឈ្នះ ២២ Grand Slam) និងកីឡាករ Novak Djokovic សញ្ជាតិស៊ែប៊ី (ឈ្នះ ២១ Grand Slam) ដែលឈ្នះច្រើនជាង Federer សម្រាប់កីឡាវាយកូនបាល់ ផ្នែកបុរស។

Federer បានបន្ថែមថា “នេះគឺជាការសម្រេចចិត្តដ៏ជូរចត់មួយ ពីព្រោះខ្ញុំនឹងនឹកអ្វីគ្រប់យ៉ាងដែលកម្មវិធីប្រកួតបានផ្តល់ឲ្យខ្ញុំ។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ មានការអបអរសាទរច្រើនណាស់។ ខ្ញុំចាត់ទុកខ្លួនខ្ញុំជាមនុស្សដែលមានសំណាងបំផុតនៅលើផែនដី។ ខ្ញុំត្រូវបានផ្តល់ទេពកោសល្យពិសេសក្នុងការលេងកីឡាវាយកូនបាល់ ហើយខ្ញុំបានធ្វើវាក្នុងកម្រិតមួយដែលខ្ញុំមិននឹកស្មានដល់យូរជាងនេះ។ ជាងអ្វីដែលខ្ញុំធ្លាប់គិតថាអាចទៅរួច។»
គួរបញ្ជាក់ថា Federer បានចាប់ផ្តើមអាជីពកីឡាវាយកូនបាល់ ដំបូងនៅវ័យ ១៦ ឆ្នាំ ក្នុងឆ្នាំ ១៩៩៨ ហើយបានឈ្នះពានរង្វាន់ Grand Slam ជាលើកដំបូងរបស់ខ្លួន នៅ Wimbledon ក្នុងឆ្នាំ ២០០៣។

ជយលាភី Grand Slam ចុងក្រោយរបស់ Federer បានកើតឡើងនៅក្នុងព្រឹត្តិការណ៍ Australian Open ឆ្នាំ ២០១៨ នៅពេលដែលគេមានអាយុ ៣៦ ឆ្នាំ ហើយបានក្លាយជាបុរសចំណាស់ទី ២ ដែលឈ្នះពានរង្វាន់ឯកត្តជនដ៏សំខាន់នៅក្នុងយុគសម័យ Open។ Fedrer ក៏ធ្លាប់បានឈ្នះមេដាយមាស ១ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឱ្យប្រទេសស្វីស ជាមួយនឹងកីឡាករ Stan Wawrinka សម្រាប់វិញ្ញាសាជាគូ នៅប៉េកាំង ឆ្នាំ ២០០៨ និងមេដាយប្រាក់ នៅឯទីក្រុងឡុងដ៍ ឆ្នាំ ២០១២ ផងដែរ៕

ប្រភព៖ BBC
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


