កីឡា
PATHMAZING ដាក់គោលដៅរកថវិកា៦លានដុល្លារសម្រាប់ស៊ីហ្គេមនៅកម្ពុជា
ក្រុមហ៊ុន PATHMAZING Inc បានចុះកុងត្រាផ្តាច់មុខជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដើម្បីធ្វើទីផ្សារ និងផ្សព្វផ្សាយក្នុងគោលដៅស្វែងរកថវិកា ក៏ដូចជារៃអង្គាសប្រាក់សម្រាប់ជួយឧបត្ថម្ភគាំទ្រដល់កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកដំបូងនៅកម្ពុជា។

PATHMAZING នឹងស្វែងរកថវិកាតាមរយៈម្ចាស់ឧបត្ថម្ភពីវិស័យឯកជន ការអភិវឌ្ឍយុទ្ធសាស្ត្រទីផ្សារ និងការផ្សព្វផ្សាយ គ្រប់គ្រងកម្មសិទ្ធិបញ្ញា និងលក់កម្មសិទ្ធិបញ្ញា ក៏ដូចជាវត្ថុអនុស្សាវរីយ៍ផ្សេងៗ។ ក្រុមហ៊ុននេះជាអ្នករ៉ាប់រងក្នុងការរកចំណូល ហើយត្រូវបានកំណត់ក្នុងច្រកចេញចូលតែមួយ ដើម្បីជំរុញឲ្យមានតម្លាភាព គណនេយ្យភាព។ ដើម្បីលើកកម្ពស់បន្ថែមលើគោលការណ៍សន្សំសំចៃខ្ពស់ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ គឺ CAMSOC បានប្រើប្រាស់យន្តការផ្តល់សិទ្ធិដល់ក្រុមហ៊ុនឯកជន ដែលមានវិជ្ជាជីវៈត្រឹមត្រូវច្បាស់លាស់។
យោងតាមការផ្សាយរបស់ Kiripost ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន PATHMAZING បានដាក់គោលដៅស្វែងរកថវិកាចំនួន៥លានដុល្លារអាមេរិកតាមរយៈម្ចាស់ឧបត្ថម្ភ និង១លានដុល្លារអាមេរិកទៀតតាមរយៈការរៃអង្គាស ក៏ដូចជាបរិច្ចាគពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។
តាមការគ្រោងទុក កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នឹងចាប់ផ្តើមពីថ្ងៃទី៥ ដល់ទី១៦ ខែឧសភា និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងចាប់ផ្តើមពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា នៅរាជធានីភ្នំពេញ។

តាមការប៉ាន់ស្មាន មន្ត្រី និងភ្ញៀវអន្តរជាតិប្រមាណ១ម៉ឺននាក់ នឹងមានវត្តមានក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលនឹងមានភ្ញៀវទេសចរអន្តរជាតិពី២០ម៉ឺននាក់ទៅកន្លះលាននាក់ត្រូវបានរំពឹងចូលកម្ពុជានាឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ
ប្រភព៖ Kiripost
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


