កីឡា
រត់ Fun Run ដើម្បីអាស៊ីហ្គេម និង ស៊ីហ្គេម នៅខ្មែរម្សិលមិញមានអ្នកចូល១ពាន់នាក់
ព្រឹត្តិការណ៍រត់ប្រណាំង OCA Fun Run នៅតំបន់ជ្រោយចង្វារកាលពីព្រឹកថ្ងៃអាទិត្យ ទី២ ខែតុលា ដើម្បីអបអរសាទរមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ នៅកម្ពុជាផង និងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 នៅប្រទេសចិនផងមានអ្នកចូលរួមប្រមាណ១ពាន់នាក់។

ការរៀបចំឲ្យមានព្រឹត្តិការណ៍រត់ប្រណាំង OCA Fun Run ស្របពេលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីនេះដែលនេះបានក្លាយជាបទពិសោធន៍សម្រាប់កម្ពុជាដែលកំពុងត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ វាបានក្លាយជាការហ្វឹកហាត់ការងារ ទាំងទំនាក់ទំនង បដិសណ្ឋារកិច្ច ការស្នាក់នៅ-ហូបចុក និងការរៀបចំកម្មវិធីផ្សេងៗទៀត។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកបានលើកឡើងថា ៖«យើងហ្វឹកហាត់ពីការរៀបចំ Fun Run នេះ បានន័យថា កម្ពុជាទទួលបានប្រយោជន៍ច្រើនណាស់ លើការងារបច្ចេកទេស ការផ្លាស់ប្ដូរ និងទទួលបទពិសោធន៍ពីក្រុមការងារអន្ដរជាតិ ដែលចូលរួមកម្មវិធីនេះ។ នេះគឺអ្វីដែលយើងចង់បានក្នុងលក្ខណៈជំនាញ ប៉ុន្ដែសំខាន់ មិនមែនជារឿងងាយស្រួលទេ។ យើងធ្វើទៅ អាចមានការលំបាកខ្លះ តែយើងទទួលបាននោះ គឺកេរ្ដិ៍ឈ្មោះ ក្នុងនាមម្ចាស់ផ្ទះ។ កេរ្ដិ៍ឈ្មោះរបស់យើង គឺយើងត្រូវតែរក្សាឲ្យបាននូវកិត្តិយសជាតិរបស់យើងក្នុងការរៀបចំ»។

សូមបញ្ជាក់ថា កីឡាទ្វីបអាស៊ី (Asian Games) លើកទី១៩ បានលើកពេលពីឆ្នាំ២០២២នឹងប្រារព្ធនៅទីក្រុង Hangzhou ប្រទេសចិនចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា។ ការរៀបចំរត់ប្រណាំង Fun Run គឺជាការផ្សព្វផ្សាយដំណើរឆ្ពោះទៅព្រឹត្តិការណ៍នេះ ស្របពេលដែលកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ពីថ្ងៃទី៥ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


