កីឡា
ប្រធានស្តីទី OCA លោក Randhir Singh សរសើរកម្ពុជាមិនដាច់ពីមាត់ពីការរៀបចំព្រឹត្តិការណ៍កីឡា
លោក Raja Randhir Singh ប្រធានក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) បានសរសើរមិនដាច់ពីមាត់ពីការរៀបចំព្រឹត្តិការណ៍កីឡារបស់ប្រទេសកម្ពុជា សូម្បីកីឡាកម្រិតទ្វីបអាស៊ីក៏កម្ពុជាមានសមត្ថភាពធ្វើជាម្ចាស់ផ្ទះបានដែរ។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី លើកទី៤១ចប់កាលពីល្ងាចថ្ងៃទី៤ ខែតុលា លោក Raja Randhir Singh មានប្រសាសន៍ថា ជាដំបូង លោកសូមអរគុណដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការអញ្ជើញភ្ញៀវអន្តរជាតិមកទីនេះ។ ការរៀបចំមហាសន្និបាតរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាពិតជាបានល្អដោយមានការគាំទ្រពីរាជរដ្ឋាភិបាល។
ការទទួលបដិសណ្ឋារកិច្ចគឺពិតជាល្អខ្លាំង។ គ្រប់គ្នាមកទីនេះរីករាយចំពោះការយកចិត្តទុកដាក់នេះ និងមានភាពកក់ក្ដៅ។ កីឡាអាស៊ីអាគ្នេយ៍អាចចាត់ទុកថាជាគ្រួសារតែមួយ។ «យើងទាំងអស់គ្នាជាគ្រួសារតែមួយ។ ពេលឥទ្ធិពលជាច្រើនត្រូវបានបង្ហាញដោយអ្នកគ្រប់គ្នា នេះគឺជាគំនិតរួមតែមួយ ដែលនាំយុវជនរួមគ្នា ប្រជាជនរួមគ្នា។ នេះបានន័យថា អ្នកបានឈ្នះលើបដិសណ្ឋារកិច្ច។ អ្នកចូលរួមពិតជាភ្ញាក់ផ្អើលចំពោះប្រជាជនកម្ពុជា។ ពួកគេពិតជារីករាយ»។

«លោកនាយករដ្ឋមន្ត្រីពិតជាគាំទ្រណាស់។ ហេដ្ឋារចនាសម្ព័ន្ធកីឡាដែលត្រៀមសម្រាប់កីឡាអាស៊ីអាគ្នេយ៍ខាងមខុនេះ ខ្ញុំបានទៅមើលពហុកីឡដ្ឋាន។ ពហុកីឡដ្ឋានជាតិដែលបានសាងសង់ឡើងគឺធំ ដែលអាចផ្ទុកទស្សនិកជនបាន៦ម៉ឺននាក់ គឺជាពហុកីឡដ្ឋានដ៏អស្ចារ្យ និងស្រស់ស្អាត។ សូម្បីតែបរិវេណជុំវិញពហុកីឡដ្ឋានក៏ពិតជាស្រស់ស្អាត។ ប្រជាជនមានឆន្ទៈក្នុងការជួយ។ ប្រជាជនមានឆន្ទៈជួយអ្នកដែលមកចូលរួម។ វានឹងបង្កើតឲ្យមានភាពផ្សេងគ្នាសម្រាប់អត្តពលិក មន្ត្រី ហើយគ្រប់គ្នាមានភាពរីករាយជាមួយបរិយកាសដ៏ល្អ ដូច្នេះខ្ញុំគិតថា វាគឺជាអនាគតដ៏ល្អ។ នេះលើកទី១ ដែលកម្ពុជាទទួលរៀបចំកីឡាអាស៊ីអាគ្នេយ៍ និងប៉ារ៉ាហ្គេម ដូច្នេះវាគឺជាការជម្រុញដ៏ធំដូចគ្នាផងដែរ។ ជាមួយនឹងការយកចិត្តទុកដាក់ ដូចលោកនាយករដ្ឋមន្ត្រមានប្រសាសន៍ថា កម្ពុជាកំពុងសម្លឹងឃើញការអភិវឌ្ឍកីឡាស្ដង់ដាក្នុងប្រទេស។ នេះគឺជាជំហានដ៏ត្រឹមត្រូវ»។
លោកបានបញ្ជាក់ថា ៖«ឆ្នាំ២០២៩ អ្នកនឹងរៀបចំកីឡាយុវជនអាស៊ី។ ខ្ញុំជឿថា ថ្ងៃអនាគត កម្ពុជាក៏អាចទទួលរៀបចំកីឡាអាស៊ី។ ហេតុអ្វីមិនអាច? ខ្ញុំជឿលើសមត្ថភាពរបស់កម្ពុជា។ កម្ពុជាមានព្រឹត្តិការណ៍កីឡា២ កីឡាស៊ីហ្គេម បន្ទាប់មកកីឡាយុវជនអាស៊ី។ អីចឹងកម្ពុជាក៏អាចទទួលរៀបចំកីឡាអាស៊ីដែរ»៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


