Connect with us

កីឡា

ថៃ​ ដាក់សម្ពាធប្រធាន​សហព័ន្ធ​បាល់ទាត់​លាលែង​ពី​តំណែង បើ​សិនជាមិនឈ្នះមេដាយស៊ីហ្គេម​ នៅកម្ពុជា

បានផុស

នៅ

គណៈកម្មាធិការអូឡាំពិកថៃ បានកំណត់គោលដៅ U23 ដើម្បីឈ្នះស៊ីហ្គេម លើកទី៣២ ឆ្នាំក្រោយនៅកម្ពុជា បើមិនដូច្នេះទេ ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) Somyot Poompanmoung ត្រូវតែលាលែងពីតំណែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១០ ខែតុលា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ ប្រធានគណៈកម្មាធិការអូឡាំពិកថៃ (NOC) Prawit Wongsuwan បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនចំពោះកីឡាបាល់ទាត់ ហើយបានសាកសួរការដឹកនាំរបស់សហព័ន្ធកីឡាបាល់ទាត់ អំពីសមិទ្ធផលរបស់ក្រុមនានា។ ក្រុមយុវជនសារព័ត៌មានថៃ Siam Sport បានដកស្រង់សម្តីប្រធាន NOC ថា “បាល់ទាត់គឺជាកីឡាកំពូលរបស់ប្រទេសថៃ។ ដូច្នេះហើយ ក្រុម U23 ត្រូវតែឈ្នះមេដាយមាស។ បើមិនដូច្នេះទេ ប្រធានសហព័ន្ធនឹងទទួលខុសត្រូវដោយការលាលែងពីតំណែង”។ សម្ដីលោក PrawitWongsuwan។Prawit Wongsuwan ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសថៃ លោកជាប្រធានគណៈកម្មាធិការ​អូឡាំពិកថៃ តាំងពីឆ្នាំ២០១៦។

អនុប្រធាន NOC លោក Chaiyaphak Siriwat បានបង្ហើបថា គោលដៅដែលកំណត់ដោយលោក​Wong​suwan​​ បានដាក់សម្ពាធលើ FAT។ កន្លងមក ការបរាជ័យជាប់ៗគ្នានៃក្រុម U23, U20 និង U17 របស់ថៃ ក្នុងកណ្តាប់ដៃវៀតណាម បានធ្វើឱ្យប្រធាន FAT លោក Somyot Poompanmoung រងការរិះគន់យ៉ាងចាស់ដៃពីសំណាក់សាធារណជនក្នុងស្រុក និងទាមទារឱ្យលាលែងពីតំណែង។

FAT កំពុងទាក់ទងគ្រូបង្វឹក Tawan Sripan ដែលជាអតីតគ្រូបង្វឹកក្លិបល្បី Muang Thong United ដើម្បីដឹកនាំក្រុម U23 ថៃ ត្រៀមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា៕

ប្រភព៖ siamsports

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម