កីឡា
Breakdance កម្ពុជា នឹងជ្រើសរើសកីឡាករ-កីឡាការិនី ៤ នាក់ សម្រាប់ស៊ីហ្គេម ២០២៣
សហព័ន្ធកីឡារាំកម្ពុជា បាននិងកំពុងដំណើរការជ្រើសរើសអត្តពលិកកម្ពុជា បែបបើកចំហមួយ លើការប្រកួតក្បាច់រាំ “Breakdance” ខណៈនឹងជ្រើសរើសកីឡាករ-កីឡាការិនី ៤ នាក់ ដើម្បីចូលរួមក្នុងការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជា។

ការជ្រើសរើសកីឡាករ-កីឡាការិនី បានដំណើរការហើយ ពី ថ្ងៃទី ១២ និងថ្ងៃទី ១៣ ខែតុលា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា (NTSC) និងនៅអង្គការ Tiny Toones។
លោកស្រី ហង្ស ស៊ីម៉ន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា បានឲ្យដឹងថា កីឡាករ-កីឡាការិនី ៤ នាក់ (បុរស ២ នាក់, នារី ២ នាក់) នឹងត្រូវជ្រើសរើសពីគ្រូជប៉ុន ហើយនឹងហ្វឹកហាត់នៅកម្ពុជា រយៈពេល ២ ខែ រួចទើបចេញទៅបោះជំរំហ្វឹកហាត់ក្នុងប្រទេសជប៉ុន រយៈពេល ៣ ខែបន្ថែមទៀត មុនស៊ីហ្គេម ២០២៣ មកដល់ ក្រោមការណែនាំដោយផ្ទាល់ពីអ្នករាំកំពូលៗរបស់ប្រទេសជប៉ុន រួមទាំងក្រុមរាំ Mortal Kombat។

«ចំពោះគោលការណ៍របស់គ្រូជប៉ុន គាត់នឹងជ្រើសរើសប្រុស ២ នាក់ នារី ២ នាក់ អ៊ីចឹងមានន័យថាជ្រើសរើសចំនួន ៤ នាក់ ដែលគាត់យកទៅបង្វឹក ដើម្បីត្រៀមស៊ីហ្គេម ប៉ុន្តែក្នុងវិញ្ញាសាស៊ីហ្គេម គឺក្នុងមួយប្រទេសមានការចូលរួមតែ ២ នាក់ប៉ុណ្ណោះ បានន័យថា បុរស ១ នាក់ ហើយនឹងនារី ១ នាក់សម្រាប់វិញ្ញាសា Breakingdance ហ្នឹង។ គ្រូជប៉ុន និងសហព័ន្ធ ត្រូវតែបណ្ដុះបណ្ដាលឲ្យបាន ៤ នាក់ ដើម្បីផ្លាស់ប្ដូរពេលមានបញ្ហាអ្វីមួយកើតឡើង យើងមានអ្នកបម្រុងចូលរួមទៀត។ ក្រោយពីការជ្រើសរើសរួចហើយ ខាងជប៉ុន គាត់នឹងបញ្ជូនគ្រូបង្វឹកមកកម្ពុជា ដើម្បីបង្វឹកនៅកម្ពុជាយើងសិន ហើយនៅខែមករា នឹងបញ្ជូនពួកគាត់ទៅហ្វឹកហាត់នៅប្រទេសជប៉ុន ចំនួន ៣ ខែទៀត»។ សម្ដីរបស់លោកស្រីអគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា។
លោកស្រី ហង្ស ស៊ីម៉ន ក៏បានថ្លែងអំណរគុណដល់សាលាបង្ហាត់រាំជប៉ុន ដែលបានជួយឧបត្ថម្ភគាំទ្រដល់កីឡាករ-កីឡាការិនី សហព័ន្ធកីឡារាំកម្ពុជា លើវិញ្ញាសា Breakdacne នេះ ទៅលើការឧបត្ថម្ភទាំងស្រុង។ បើទោះបីជាមានរយៈពេលខ្លី លោកស្រី បានសង្កត់ធ្ងន់ថា គ្រូបង្វឹកជនជាតិជប៉ុនបានប្ដេជ្ញានឹងខិតខំប្រឹងប្រែងដើម្បីជួយឲ្យ កម្ពុជា ទទួលបានមេដាយ នៅស៊ីហ្គេម ឆ្នាំ ២០២៣។

វិញ្ញាសា ‘Breakdance’ នៃប្រភេទកីឡារាំនេះ បានចាប់ផ្ដើមដាក់ឲ្យប្រកួតជាលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ក្នុងស៊ីហ្គេម លើកទី ៣០ ឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីន ដោយពេលនោះមាន ៥ ប្រទេសចូលរួម ម្ចាស់ផ្ទះហ្វីលីពីន, វៀតណាម, សិង្ហបុរី, ឥណ្ឌូណេស៊ី និងថៃ។
Breakdance បានអភិវឌ្ឍន៍ពីការរាំតាមដងផ្លូវរហូតដល់ក្លាយទៅជាការប្រកួតប្រជែង ខណៈវិញ្ញាសា “breakdance” ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិក នាទីក្រុងប៉ារីស (2024 Summer Olympics) ដែលនឹងប្រារព្ធឡើងនៅឆ្នាំ ២០២៤ ផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


